បំណែកយន្តហោះដែលរកឃើញត្រូវបានបញ្ចាក់ជាផ្លូវការថា ជាបំណែកយន្តហោះMH370
KUALA LUMPUR, Aug. 3 (Voy): រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនម៉ាឡេស៊ីលោក Liow Tiong Lai បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា បំណែកស្លាបយន្តហោះដែល បានរកឃើញនៅលើប្រជុំកោះ Reunion ត្រូវបានគេកំណត់អត្តសញ្ញាណជាផ្លូវការថា ជាផ្នែកមួយនៃយន្តហោះ Boeing 777 ដែលកំពុងបាត់ខ្លួនរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី MH370 ។
លោកបានបន្ថែមទៀត នៅក្នុងសេចក្តីថ្លែងការណ៍ថា ការផ្ទៀងផ្ទាត់នេះត្រូវបានធ្វើឡើងដោយអាជ្ញាធរបារាំងបានរួមគ្នាជាមួយក្រុមហ៊ុនផលិតយន្តហោះ Boeing គណៈសុវត្ថិភាពដឹកជញ្ជូនជាតិអាមេរិក (NTSB) និងក្រុមអជ្ញាធររបស់ម៉ាឡេស៊ីរួមមាននាយកដ្ឋានអាកាសចរណ៍ស៊ីវិលអាកាសចរណ៍ម៉ាឡេស៊ី និង ឧបសម្ព័ន្ធ ស៊ើបអង្កេតសុវត្ថិភាព 13 ក្រុមរបស់ប្រទេសម៉ាឡេស៊ី ដែលហៅកាត់ថា ICAO ដើម្បីស្វែងយន្តហោះ MH370 ។
លោក Liow បានឱ្យដឹងថាប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក ប្រទេសចិន ប្រទេសបារាំងនិងក្រុមហ៊ុន Boeing នឹងបញ្ជូនតំណាងទៅចូលរួមនៅក្នុងការផ្ទៀងផ្ទាត់បំណែកដែលបានរកឃើញនេះបន្ថែមទៀត ដែលត្រូវធ្វើឡើងនៅក្នុងទីក្រុង Toulouse ប្រទេសបារាំងថ្ងៃពុធទី០៥ខែសីហាខាងមុខនេះ។
ទន្ទឹមនឹងនេះដែរប្រទេសម៉ាឡេស៊ីកំពុងស្វែងរកជំនួយពីអាជ្ញាធរអាកាសចរណ៍ជាច្រើននៅក្នុងទឹកដីនៃបរិវេណប្រជុំកោះ Reunion នៅមហាសមុទ្រឥណ្ឌាផងដែរ ។លោកបានបន្ថែមទៀតថា: ការអនុញ្ញាតឱ្យអ្នកជំនាញធ្វើការវិភាគ ជាសារៈសំខាន់មួយ ហើយការរកឃើញបំណែកបន្ថែមទៀតនឹងផ្តល់ឱ្យយើងនូវតម្រុយកាន់តែច្រើនដើម្បីស្វែងរកយន្តហោះដែលបាត់ខ្លួននោះ ។
យោងតាមប្រព័ន្ឋផ្សព្វផ្សាយថា ដូចគ្នានេះដែរនៅថ្ងៃអាទិត្យម្សិលមិញនេះ បំណែកទ្វារយន្ដហោះត្រូវបានគេរកឃើញនៅលើឆ្នេរសមុទ្រក្នុងប្រជុំកោះ La Reunion បន្ទាប់ពីការរកឃើញបំណែកស្លាបកាលពីសប្តាហ៍មុន ដែលមានសង្ស័យថាជាយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី MH370 បានបាត់ខ្លួននៅលើច្រាំងសមុទ្រនៃកោះមហាសមុទ្រឥណ្ឌា នេះបើយោងតាមប្រភពព័ត៌មានក្នុងស្រុក។
ការហោះហើររបស់ក្រុមហ៊ុន Boeing 777-200 ត្រូវបានគេរាយការណ៍ថាបាត់ខ្លួនក្នុងដំណើរចេញពីទីក្រុងគូឡាឡាំពួរទៅទីក្រុងប៉េកាំងកាលពីថ្ងៃទី៨ខែមីនាឆ្នាំ២០១៤ ដោយមានចំនួន អ្នកដំណើរ ២៣៩នាក់នៅលើយន្តហោះនោះ ពួកគេភាគច្រើនជាជនជាតិចិន៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!