១៧នាក់ស្លាប់នៅក្នុងវាយប្រហារនៅប្រេស៊ីល
ប្រេស៊ីល ១៥,សីហា,២០១៥៖ក្រុមមន្រ្តីសមត្ថិកិច្ចប្រេស៊ីល បានបង្ហើបកាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់មនុស្ស១៩នាក់បានស្លាប់និងប្រាំពីរនាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារមួយនៅទូទាំងរដ្ឋ Sao Paulo ប្រទេសប្រេស៊ីល ។
លោក Alexandre de Moraes រដ្ឋលេខាធិការទទួលកបន្ទុកសន្តិសុខសារធារណៈប្រចាំនៅរដ្ឋសៅប៉ូឡូបានថ្លែងថា ការវាយប្រហារដោយគ្រាបកាំភ្លើងបានកើតឡើងនៅរាត្រីថ្ងៃព្រហស្បត៍និងជាឆ្នាំសម្លាប់រង្គាលយ៉ាងធំដែលមិនធ្លាប់មានដែលនៅក្នុងនោះមានមនុស្សសរុប១៥នាក់បានស្លាប់នៅក្នុងទីក្រុង Osasco ៣នាក់ទៀតនៅក្នុងក្រុង Barueriនិងម្នាក់ទៀតនៅក្នុងទីក្រុង Itapevi ទាំងអស់នេះសុទ្ឋតែនៅក្នុងតំបន់ទី្រកុ្រងនៃ ធំបំផុតរបស់ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ។
កាំភ្លើងខ្លី 9mm ជាទូទៅប្រើដោយកងទ័ពប្រេស៊ីល និងកាំភ្លើង 38mm និង 380mm ប្រើដោយប៉ូលីសត្រូវបានគេប្រើនៅក្នុងការវាយប្រហារ នៅក្នុង12 តំបន់បណ្ដាញផ្សេងគ្នា ដែលការនេះ ធ្វើឲ្យមានការសង្ស័យថា ប៉ូលីសនិង យោធាបានចូលរួមក្នុងការវាយប្រហារនេះ។
យោងតាមលោក de Moraes ដឺម៉ូរ៉ា អ្នកស៊ើបអង្កេតកំពុងធ្វើការងារនេះ បានថ្លែងថា មានសម្មតិកម្មកាន់តែច្រើននៅក្នុងការសម្លាប់រង្គាលនេះថា វាអាចជាទង្វើរបស់ កងកម្លាំងមានសមត្ថកិច្ចដែលពុករលួយ។ ពួកគេអាច សងសឹកចំពោះការសម្លាប់ប៉ូលីសនិងមន្រ្តីយាមស៊ីវិលនៅ Osasco និង Barueri នៅក្នុងថ្ងៃចុងក្រោយនេះ។
សាក្សីបានបង្ហាញថាការវាយប្រហារទាំងអស់នេះត្រូវបានធ្វើឡើងដោយបុរសពាក់ម៉ាស់នៅក្នុងរថយន្តមួយ។ វាក៏បានរាយការណ៍ថារថយន្តនេះគឺជារថយន្ត Peugeot ប្រាក់៕
ប្រែសំរួលដោយ៖ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!