អគ្គលេខាធិការអង្គការសហប្រជាជាតិទៅបុរុនឌីដើម្បីចុលរួមដោះស្រាយវិបត្តិរបស់ប្រទេសនេះ
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បានគីមូន បានអញ្ជើញមកដល់ ប្រទេសប៊ូរុនឌីកាលពីររៀលថ្ងៃចន្ទ សម្រាប់ដំណើរទស្សនកិច្ចពីរថ្ងៃ នៅក្នុងការប៉ុនប៉ង ជួយដោះស្រាយវិបត្តិនៅក្នុងប្រទេសអាហ្រ្វិកខាងកើតមួយនេះ។
យោងតាមទីភ្នាក់ងារពត៌មានចិន ស៊ីនហួរបានចុះផ្សាយថា ពេលមកដល់ព្រលានយន្តហោះអន្តរជាតិ Bujumbura ប្រទេស ប៊ូរុនឌី លោក បានគីមូន ត្រូវបានស្វាគមន៍ដោយក្រុមមន្រ្តី និង ពលរដ្ឋប៊ូរុនឌី ហើយក្រុមពលរដ្ឋបានឈរតាមដងផ្លូវ លើកទឹកចិត្ត និងអបអរលោក នៅផ្លូវប្រសព្វធំៗសំខាន់ៗនៃព្រលានយន្តហោះនេះ។
លោក គីមូន បានជួបជាមួយអ្នកនយោបាយមួយចំនួន មានលោក Pascal Nyabenda ប្រធានគណបក្សកាន់អំណាចប៊ូរុនឌី (CNDD-FDD) និងលោក Agathon Rwasa ប្រធានបក្ស (FNL) និងលោក Leonce Ngendakumana ប្រធានគណបក្ស (Sahwanya-FRODEBU) ។
លោក Leonce Ngendakumana ប្រធានបក្ស (Sahwanya-FRODEBU) នៅឯសន្និសីទកាសែតមួយ បានថ្លែងថា យើងបានពិភាក្សាពីវិបត្តិនិងវិធីដើម្បីបញ្ឈប់អំពើហិង្សា ដោយអនុញ្ញាតឱ្យគណបក្សនានា ធ្វើការដោយសេរី ចាប់ផ្តើមការពិភាក្សាក្នុងការធ្វើសមាហរណកម្ម ការបើកស្ថានីយ៍វិទ្យុ ដើម្បីសកម្មភាពរបស់សង្គមស៊ីវិល ការដោះលែងអ្នកទោសនយោបាយនិង អនុញ្ញាត្តិជនភៀសខ្លួនប៊ូរុនឌី ត្រឡប់មកវិញមាតុភូមិវិញ ដើម្បីលទ្ធិប្រជាធិបតេយ្យ ។ លោកសង្ឃឹមថាការពិភាក្សាស្តីពីការធ្វើសមាហរណកម្មនេះ នឹងប្រព្រឹត្តិទៅ យ៉ាងឆាប់រហ័ស ដើម្បីដោះស្រាយវិបត្តិរបស់ប្រទេសនេះ។
គណបក្សនយោបាយមួយចំនួនដែលស្និទ្ធនឹងគណបក្សកាន់អំណាច ទោះជាយ៉ាងណាមិនត្រូវបានគេអនុញ្ញាត ឱ្យជួបជាមួយ អគ្គលេខាធិការអង្គការសហប្រជាជាតិនោះទេ។
ក្នុងអំឡុងពេល ស្នាក់នៅក្នុងប៊ូរុនឌី លោកគីមូន បានគ្រោងជួបជាមួយ លោក Pierre Nkurunziza ប្រធានាធិបតីពលរដ្ឋប៊ូរុនឌីនៅព្រឹកថ្ងៃអង្គារនេះ។
ប្រទេសប៊ូរុនឌី ត្រូវបានលេបត្របាក់ ដោយវិបត្តិ ចាប់តាំងពីខែមេសាឆ្នាំ 2015មក បន្ទាប់ពីមានការប្រកាសថា លោក Nkurunziza នៅតែកាន់អំណាចនៅក្នុងអាណត្តិទីបីដដែលនោះ។
អំពើហិង្សាក្នុងប្រទេសនេះ កន្លងមក បានសម្លាប់មនុស្សជាង 400 នាក់និងបានបង្ខំឱ្យជីវិតច្រើនជាង 200,000 នាក់ក្លាយទៅជាឈ្លើយសឹក របស់ប្រទេសជិតខាង៕ Vanny
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!