តួកគីចាប់ខ្លួនមនុស្ស១៤នាក់ពាក់ព័ន្ឋនឹងការវាយប្រហារនៅក្រង អង់ការ៉ា
ទីភ្នាក់ងារពត៌មានរដ្ឋ ប្រទេសតួកគី បាននិយាយថា តុលាការបានចោទប្រកាន់មនុស្ស 14 នាក់សង្ស័យជាប់ពាក់ព័ន្ឋជាមួយនឹងការបំផ្ទុះគ្រាប់បែកអត្តឃាត រថយន្តកាលពីសប្តាហ៍មុន នៅក្នុងទីក្រុងអង់ការ៉ា ហើយបានបង្គាប់អោយយកពួកគេដាក់ពន្ធនាគារ ដោយសារការកាត់ទោសមិនទាន់សម្រេច។ចំណែក អ្នកដទៃប្រាំពីរនាក់ផ្សេងទៀត ត្រូវបានដោះលែងដោយគ្មានការចោទប្រកាន់ឡើយ។
ទីភ្នាក់ងារពត៌មានរដ្ឋ Anadolu បានឱ្យដឹង កាលពីថ្ងៃចន្ទថា មនុស្ស 14 នាក់នេះ ត្រូវបានគេសង្ស័យថា បានជួយដល់អង្គការភេរវកម្មមួយ ដោយបង្កើតទំនាក់ទំនងតាមការប្រកបនិងការក្លែងបន្លំឯកសារផ្លូវការ។ ទោះយ៉ាងណាប្រភពខាងលើនេះ មិនទាន់ច្បាស់ទេថា តើពួកគេមានជាប់ពាក់ព័ន្ឋនៅក្នុងការវាយប្រហារលកាលពីថ្ងៃទី១៧ ខែកុម្ភៈ ដែលបានកំណត់គោលដៅរថយន្តក្រុងដឹកបុគ្គលិកយោធានិងបានសម្លាប់មនុស្ស 28 នាក់ដែរឬក៏យ៉ាងណានោះឡើយ។
ក្រុមសកម្មប្រយុទ្ធឃើដមួយក្រុម ដែលមានមូលដ្ឋាននៅប្រទេសទួរគី បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ប៉ុន្តែរដ្ឋាភិបាលបានទទូចថា ហេតុការណ៍នេះ ត្រូវបានធ្វើឡើងដោយ ក្រុមកងជីវពល អម្បូរឃើដស៊ីរី ដែលគាំទ្រដោយសហរដ្ឋអាមេរិក ក្នុងការសហការជាមួយពួកឧទ្ទាមឃើដដោយផ្ទាល់នៅក្នុងប្រទេសតួកគី។
ប្រទេសតួកគី បានសង្កត់ធ្ងន់អោយ សហរដ្ឋអាមេរិកបញ្ឈប់ការគាំទ្រដល់ក្រុមនេះដែលជាកម្លាំងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះ៕ Vanny
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!