គណបក្សថ្មីរបស់លោក ញឹក ប៊ុនឆៃ ប្រកាសក្បាលម៉ស៊ីនដឹកនាំ
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានអះអាងថា ក្រសួងមហាផ្ទៃ បានយល់ព្រមលុបចោល សមាជកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ របស់គណបក្សហ៊្វុនស៊ិនប៉ិច ហើយថាក្រសួងមហាផ្ទៃ ក៏បានសម្រេចឱ្យ គណបក្សខ្មែរ រួបរួមជាតិ គ្រប់គ្រងសាខាស្នាក់ការរបស់ គណបក្សហ៊ុនស៊ិនប៉ិច ចំនួន២១ តាមបណ្តាខេត្តផងដែរ។
ការលើកឡើងរបស់ លោក ញឹក ប៊ុនឆៃ បានធ្វើឡើងនៅក្នុងសមាជជាលើកដំបូងរបស់ គណបក្សខ្មែររួបរួមជាតិ នៅក្នុងលំនៅឋាន របស់លោកផ្ទាល់ នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
នៅក្នុងថ្ងៃសមាជលើកដំបូង នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ គណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ បានប្រកាសសមាសភាពក្បាលម៉ាស៊ីនរបស់ខ្លួន ដែលភាគច្រើនអតីតថ្នាក់ដឹកនាំ នៅគណបក្សហ្វ៊ុនស៊ិនប៉ិច។
ក្បាលម៉ាស៊ីន នៅក្នុងគណបក្សរាជានិយមថ្មីនេះ រួមមាន លោក ញឹក ប៊ុនឆៃ ជាប្រធានគណបក្ស, លោក ខាន់ សាវឿន អនុប្រធាន និង លោក ទៀ ចំរ៉ាត់ ប្រធានកិត្តិយស។ ចំណែកអគ្គលេខាធិការបក្ស មានឈ្មោះ ស៊ឹម សុន ។
សូមជំរាបថា សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានសម្រេចអនុញ្ញាត ឱ្យលោក ញឹក ប៊ុនឆៃ អតីតអនុប្រធានទី២គណបក្សហ៊្វុនស៊ិនប៉ិច បង្កើតគណបក្សខ្មែររួបរួមជាតិ តាមសំសំណើ បន្ទាប់ពីលោក បានចាកចេញពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចណើ បន្ទាប់ពីលោក បានចាកចេញពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច៕ Vanny
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!