បណ្តាញជនជាតិដើមភាគតិច និងព្រៃឈើចំនួន២៦ ស្នើរអោយចាត់វិធានការការពារព្រៃឈើអោយមានប្រសិទ្ធភាព
បណ្តាញជនជាតិដើមភាគតិច និងព្រៃឈើចំនួន២៦អង្គការ បានសាទរចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលបានបង្កើតគណៈកម្មការធិការជាតិ ទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ស្របពេលដែលបានស្ថានភាពកាប់បំផ្លាញនិងការដឹកជញ្ជូនព្រៃឈើមានសម្មភាពផុសផុលយ៉ាងខ្លាំង។ នេះបើតាមសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២មិនានេះ របសស់បណ្តាញជនជាតិដើមភាគតិច និងព្រៃឈើ ចំនួន២៦អង្គការ ដែលបានដាក់ជូន រាជរដ្ឋាភិបាលកម្ពុជា។
សេចក្តីថ្លែងការនោះថា ចំណាត់ការដ៏ក្តៅកកុកនេះរបស់រាជរដ្ឋាភិបាល ក្នុងពេលបច្ចុប្បន្ននេះ បានបង្ហាញយ៉ាងច្បាស់អំពីឆន្ទៈ និងវិធានការទប់ស្កាត់និងបទល្មើសព្រៃឈើដែលបាននាំចេញទៅប្រទេសវៀតណាម។
ស្របពេលជាមួយគ្នាដែរបណ្តាញជនជាតិដើមភាគតិច និងព្រៃឈើទំាងណោះក៏បានសម្តែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះ ការមិនស៊ីមីទ្រីពត៍មានអំពីការផ្កត់ផ្គង់ឈើដែល មិនមានទិន្ន័យច្បាស់លាស់បញ្ជាក់អំពីបរិមាណឈើនាំចេញពីប្រភពផ្សេងៗដោយរួមមានពី៖ សហគមន៍ព្រៃឈើចម្ការឈើ និងដីឯកជន គម្រោងអាជីវកម្មរ៉ែ ទំនប់វារីអគ្គីសនី ជាពិសេសពីដីសម្បទានសេដ្ឋិច្ច ដែលពាក់ពន្ធ័ក្នុងការប្រមូលទិញឈើពីសំណាក់ឈ្មួញខុសច្បាប់នៅជំវិញតំបន់សម្បទាន។ ហើយកត្តាទាំងអស់នេះនឹងបណ្តាលអោយព្រៃឈើនៅកម្ពុជាបាត់បង់ក្នុងរយៈពេលដ៏ខ្លី ប្រសិនពុំមានអន្តរាគមន៍ដោះស្រាយទាន់ពេលវេលាទេ និងធ្វើអោយប៉ះពាល់ដល់កម្មវិធីស្តាគម្របព្រៃឈើ កម្មវិធីឥណទានកាបូន ប៉ះពាល់ដល់ការជួយរក្សាលំនឹងទឹកក្រោមដី ជាពិសេសប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពប្រជាសហគមន៍មូលដ្ឋាន ដែលពឹងអាស្រ័យផល អនុផលព្រៃឈើដើម្បីផ្គត់ផ្គង់ជិវភាពប្រចាំថ្ងៃ។
បន្ថែមពីនេះទៀតបណ្តាញជនជាតិដើមភាគតិច និងព្រៃឈើចំនួន២៦អង្គការ ដោយក្នុងនោះរួមមាន៖ វេទិកានៃអង្កការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និងអង្កការជនជាតិដើមភាគតិចកម្ពុជា ជាដើម ក៏បានដាក់នូវសំណូមពរមួយចំនួនផងដដែរ ដូចមានខ្លឹមសារខាងក្រោម៖
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!