សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ច ឧស្សាហកម្មបៃតង និងការដឹកជញ្ជួន
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រោងអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ច និង ឧស្សាហកម្មបៃតង ពង្រីកផ្លូវជាតិ និង អន្តរជាតិ ផ្លូវទឹក ផ្លូវដែក ដើម្បីសម្រួលការដឹកជញ្ជូន Logistic ជំរុញកំណើនពាណិជ្ជកម្ម និង តភ្ជាប់ផ្លូវអន្តរជាតិអាស៊ាន។ សំឡេង៖
ថ្លែងក្នុងពីធី បើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៦ នៅព្រឹកថ្ងៃទី ៧ មីនានេះ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា ដើម្បីជំរុញវិស័យសេដ្ឋកិច្ច និងវិស័យពាណិជ្ជកម្មនៅកម្ពុជានោះ ស្ថាប័នពាក់ព័ន្ធទាំងអស់ ម្ចាស់ក្រុមហ៊ុន និងអ្នកវិនិយោគ ត្រូវសហការគ្នាជិតស្និត ក្នុងការបង្កើនហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យផ្សេងៗ រួមមាន ៖
១ ពង្រីកបន្ថែមនិង កែលំអរផ្លូវជាតិ និងអន្តរជាតិ
២ ពង្រីកផ្លូវទឹកបន្ថែម ដើម្បីងាយស្រួលក្នុងការដឹកជញ្ជួន
៣ បង្កើតប្រព័ន្ធផ្លូវដែក អោយមានប្រសិទ្ធិខ្ពស់ ដើម្បីតភ្ជាប់ជាប្រទេសនៅក្នុនតំបន់
៤ ពង្រីកបន្ថែមនៅកំពង់ផែសមុទ្រ និងទន្លេ នៅក្នុងសេដ្ឋកិច្ចពិសេស
៥ បញ្ចុះតម្លៃអគ្គីសនី
៦ និងចុងក្រោយ បញ្ចុះតម្លៃLogistic បន្ថែមទៀត និង ការធ្វើជំនួញនឹងតំបន់ព្រំដែន ដើម្បីពង្រឹងសម្ថតិភាពបន្ថែមក្នុងការធ្វើជំនួញជាមួយនឹងប្រទេសជិតខាងក្នុងតំបន់។
គួរបញ្ជាក់ថា នៅក្នុងពិធី បើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៦ លោកបានលើកយក ចក្ខុវិស័យ និងតំបន់មួយចំនួនក្នុងការអភិវឌ្ឍន៍ ក្នុងនោះមាន តំបន់សេដ្ឋកិច្ចពិសេស និងអភិវឌ្ឍន៍ឧស្សាហកម្មបៃតង ខេត្តព្រះសីហនុ និងជាខេត្តយុទ្ធសាស្រ្តដ៏សំខាន់ក្នុងការជួយពង្រឹងសេដ្ឋកិច្ចជាតិ។ ហើយរាជរដ្ឋាភិបាលនឹងពង្រីកផ្លូវជាតិ និងអន្តរជាតិ និងផ្លូវទឹក ព្រមទាំងផ្លូវតភ្ជាប់ទៅតំបន់ជនបទដើម្បីសម្រួលដល់ ការដឹកជញ្ជូន Logistic ដើម្បីជំរុញកំណើនពាណិជ្ជកម្ម។លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំកសាងផ្លូវរថភ្លើងឡើងវិញដើម្បីសម្រួលដល់ការដឹកជញ្ជូន និងធ្វើដំណើរបស់ប្រជាពលរដ្ឋ និងភ្ជាប់ទៅផ្លូវអន្តរជាតិអាស៊ានផងដែរ។
សូមបញ្ជាក់ថា សម្ដេចនាយករដ្ឋមន្រ្តី សង្ឃឹមថា នៅឆ្នាំ២០១៦នេះ វិសួយសេដ្ឋកិ្ច និង ពាណិជ្ជកម្មនៅកម្ពុជានឹង មានការរីកចំរើនខ្ពស់បើប្រៀបនិងឆ្នាំមុនៗ៕
ដោយ ញ៉ែម សំណាង Emai:somnangvoy915@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!