លោក កឹម សុខា ប្រកាសប្រាប់អ្នកគាំទ្របក្សខ្លួនឲ្យចេះអត់ធ្មត់ តទៅទៀត
សំឡេង៖
ជាថ្មីម្តងទៀត ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានអំពាវឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បន្ដការតស៊ូ និងអត់ធ្មត់ តទៅទៀត ដើម្បីសម្រេចគោលដៅ ដែលបានកំណត់ហើយ និងមិនត្រូវធ្វើអ្វីតាមដែលគេចង់បង្វែរគោលដៅរបស់ខ្លួន ដើម្បីឲ្យឃ្លាតចេញពីបញ្ហាជាតិ។
ក្នុងវេទិកាសកម្មជនមូលដ្ឋាន រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យទី ៦ ខែកុម្ភៈម្សិលមិញនេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានលើកឡើងថា គណក្សសង្រោះជាតិមិនទាល់ច្រកទេ ទោះបីគេខិត ខំរុញ ឲ្យទល់ជញ្ជាំងជាច្រើនដងរួចមកហើយក៏ដោយ។ លោក កឹម សុខាបន្ថែមថា ច្រក ឬ ផ្លូវ ដែលសង្រ្គោះជាតិដើរ ជាផ្លូវដែលជ្រើសរើសបានត្រឹមត្រូវគឺ ធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្ដូរ។ ហើយអ្នក ដែលបើកផ្លូវឲ្យសង្រ្គោះជាតិដើរនោះគឺ ប្រជាពលរដ្ឋខ្មែរ។
លោក បន្តថា ធម្មតាគណបក្សនយោបាយនីមួយៗ តែងតែមានរបៀបវារៈនយោបាយរបស់ខ្លួន ។ ដូច្នេះគណបក្ស សង្រ្គោះជាតិ ត្រូវធ្វើតាមរបៀបវារៈរបស់ខ្លួន។ លោក កឹម សុខាបញ្ជាក់ថា មានតែប្រជាពលរដ្ឋជាម្ចាស់ឆ្នោតទេ ដែល ជាអ្នកវិនិច្ឆ័យតាមរយៈការបោះឆ្នោតដោយ សេរី ត្រឹមត្រូវ និងយុត្ដិធម៌ ថាតើអ្នកដឹកនាំណា ឬគណបក្សនយោបាយណា ដែលធ្វើត្រូវ ឬខុស។
គូបញ្ជាក់ថាមួយរយៈនេះ មានការបញ្ចេញខ្សែអាត់សំឡេងឆ្លើយឆ្លង រវាងបុរសម្នាក់ដែលគេសង្ស័យថា សំឡេង លោក កឹម សុខា ជាមួយយុវតិម្នាក់ ដែលបានផ្សព្វផ្សាយជាបន្តបន្ទាប់ដូចរឿងកុនភាគ។ រហូតដល់មាន យុវជន មួយក្រុមដែលចេញមុខមកអះអាងថា ជាតំណាងក្រុម យុវជន និងនិស្សិតនៅរាជធានីភ្នំពេញ បានពាក់ម៉ាស់ និង មានកាន់វិទ្យុទាក់ទង ធ្វើបាតុកម្មដាក់ញាត្តិទាមទារអោយលោក កឹម សុខា បកស្រាយ។ តែប្រធានស្តីទីគណបក្សនេះនៅតែរក្សាភាពស្ងប់ស្តាត់។
ពាក់ព័ន្ធរឿងនេះលោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជាថា មានមនុស្ស ៤ នាក់ដែលអាចដឹងការពិត រឿង សំឡេងនោះ គឺលោក កឹម សុខា យុវតីដែលជាម្ចាស់សំឡេងក្នុងការសន្ទនានោះ ម្ចាស់ក្រុមហ៊ុនទូរស័ព្ទ និងទី៤ អ្នក ដែលលួចថតសំឡេងសន្ទនាតាមទូរស័ព្ទនេះ។ តែអ្នកទាំងបួនខាងលើនេះមិនមាន ហេតុផលអ្វីដែលអាចចេញ មុខមកបកស្រាយជាសាធារណៈឲ្យគេអស់ចម្ងល់បានទេ លុះត្រាណាតែយុវតីម្ចាស់សំឡេងនោះរងឥទ្ធិពលអ្វីមួយ ហើយត្រូវចេញមុខមកបកស្រាយ។ ។
លោកបញ្ជាក់ថាក្នុងសេណារីយ៉ូបែបនេះ លោក កឹម សុខា នឹងជ្រើស រើស ការមិនឆ្លើយឆ្លងទៅនឹងសំណួរជុំវិញ បញ្ហានេះ អាចដោយសារហេតុផល២យ៉ាងគឺ ទី១ លោកមិនចង់ឲ្យសាច់ រឿង នេះបន្តផ្សព្វផ្សាយកាន់តែ ច្រើនត ទៅទៀត ព្រោះវាជារឿងចម្រូងចម្រាស់សម្រាប់គាត់ និងទី២គឺមិនចង់ ឆ្លើយថា ជាសំឡេងគាត់មែន ឬមិនមែនជាសំឡេងគាត់។ លោកថា ប្រសិនបើចង់ស្វែងរកការពិតនោះ គឺនៅមានតួអង្គទី៥ ដែលអាចបំបែកសំណុំរឿងនេះបាន គឺតុលាការ។ សេនារីយ៉ូសម្រាប់ការបំបែកសំណុំរឿងដោយតុលាការក៏បានបង្កើតឡើងរួចហើយដែរ គឺតាម រយៈ ពាក្យបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា ដើម្បីទាមទារឲ្យតុលាការស្វែង រកម្ចា ស់ សំឡេងនោះ។
ព្រះតេជគុណ ហុក សុវណ្ណ គង់នៅវត្តខ្មែរ ប្រទេសកានណាដាលើកឡើងថា នេះមិនមែនជារឿងថ្មីទេគឺជាល្បែងន យោបាយដែលគេរៀបចំឡើង ធ្លាប់មានតាំងពីមុនបោះឆ្នោតឆ្នាំ ២០១៣មកម្លេះ ដើម្បីធ្វើឲ្យប្រជាប្រិយភាព របស់ គណបក្សប្រឆាំងថមថយ។ ព្រះតេជគុណបញ្ជាក់ថាសំឡេងគេអាចធ្វើបាន រហូតដល់ទៅ ៧ សំឡេង ដូច អ្នក និយាយភាពយន្ត។
លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមយល់ថា ជារឿងដដែលៗ ដែលមិនត្រឹមតែមិនបានផ្តល់ ផល ប្រយោជន៏អ្វីដល់ជាតិតែប៉ុណ្ណោះទេ ថែមទាំងធ្វើអោយប្រជាប្រិយ៏ភាពរបស់ខ្លួនកាន់តែបាត់បង់ថែមទៀតផងលោ កបន្តថាបញ្ហាទាំងនោះដោយសារតែឆាកសំរាប់សម្តែងរៀបមិនបានល្អ តួសម្តែងខ្វះការហ្វឹកហាត់ត្រឹមត្រូវ ហើ យ សាច់រឿងក៏និពន្ធមិនទាន់សម័យកាលទៀតផង។ លោកបញ្ជាក់ថាការលេងសៀកអាចមានទស្សនិកជនមើល និង ចាប់អារម្មណ៏ច្រើននៅពេលដែលគេមិនទាន់យល់អំពីល្បិចឆ្ពិនភ្នែករបស់អ្នកសម្តែងសៀក។ តែអ្នកមើល នឹង សើចចំអកនៅពេលណាដែលរបៀប និងល្បិចនៃការឆ្ពិនភ្នែកបានត្រូវគេយល់ដឹង៕
ដោយ ហ៊ាង រដ្ឋធានី Email: heang.ratheany@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!