ប្រធានគណបក្សអំណាចខ្មែរ ធ្វើសន្និសីទកាសែត បង្ហាញពីគោលនយោបាយ បក្សខ្លួន និងត្រៀមប្តឹងលោក ហោ ណាំហុងបន្ត
ប្រធានគណបក្ស អំណាចខ្មែរ ធ្វើសន្និសីទ បង្ហាញពីគោលនយោបាយរបស់គណបក្សខ្លួន និងត្រៀមដាក់ពាក្យប្តឹឧទ្ធហ៍ចំពោះលោក ហោង ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស ពីបទបរិហាកេរ្តិ៍ បន្ទាប់ពីសាលាតំបូងមិនចាត់ការ។សំឡេង៖
លោក សួន សេរីរដ្ឋាប្រធានគណបក្សអំណាចខ្មែរអះអាងថាគណបក្សខ្លួននិងធ្វើនយោបាយអោយប្រជាពលរដ្ឋឈ្នះ ដែលគណបក្សផ្សេងមិនមានគោលនយោបាយដូចគណបក្សខ្លួន។ ការអះអាងនេះ ស្របពេលដែលគណបក្សនេះត្រៀមរៀបចំសមាជបក្សជាលើកទីមួយនៅពេលខាងមុខ ដើម្បីរៀបចំ រចនាសម្ព័ន្ធ បក្ស។
ក្នុងសន្និសីទសារព័ត៏មាន នៅស្នាក់ការកណ្តាលរបស់បក្សនេះក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១១មីនានេះ លោក សួន សេរីរដ្ឋា បានអះអាងថា ដើម្បីអោយប្រជាពលរដ្ឋខ្មែរជាអ្នកឈ្នះ គណបក្សលោក នឹង ទាមទារអោយ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប ឯករាជ្យ ដែលមិនមែនកើតចេញពីគណកប្សនយោបាយ ទាមទារអោយពិនិត្យ និងលប់ឈ្នះជនជាតិវៀតណាមចេញពីបញ្ជីឈ្មោះបោះឆ្នោត ទាមទារអោយមានការិយាល័យបោះឆ្នោតនៅក្រៅប្រទេស ទាមទារអោយបង្កើតច្បាប់ ឈប់ឲ្យបក្សតែងតាំងបេក្ខជននាយករដ្ឋមន្ត្រី និងទាមទារអោយ មានការជជេកដេញដោលរវាងបេក្ខជននាយរដ្ឋមន្ត្រី។
នៅក្នុងសន្និសីទសារព័ត៏មាននេះលោក សួន សេរីរដ្ឋា ក៏បានបញ្ជាក់សារជាថ្មីថា លោក នឹងដាក់ពាក្យ ប្តឹងឧទ្ធហ៍នៅថ្ងៃទី ២១ ខែមីនាខាងមុខនេះ ចំពោះលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីសាលាតំណបូង មិនចាត់ការបន្តឹងនេះ។
កន្លងមកលោក ហោ ណាំហុង បាននិយាយថា សមាជិករបស់គណបក្សអំណាចខ្មែរធ្លាប់ធ្វើភេរវកម្ម។ ហើយ មេធាវីការពារក្តីលោក ហោ ណាំហុង បានអះអាង ថា ពាក្យសម្តីរបស់កូនក្តីលោក មិនមានកំហុសឬទោសនោះទេ ដោយសារតែការលើកឡើងនេះ គឺយោងទៅតាមសាលក្រម និងសាលដីកាតុលាការដែលធ្លាប់កាត់ទោស លោក សួន សេរីរដ្ឋា និងបក្ខពួក ៣នាក់ពីបទក្បត់ជាតិ។
លោក សួន សេរីរដ្ឋាបញ្ជាក់ថា មេធាវីការពាក្តីលោក ហោ ណាំហុង មិនមានសិទ្ធិសម្រេចថានរណាត្រូវឬខុសនោះទេ ។
ប្រធានគណបក្សអំណាខ្មែររូបនេះ បញ្ជាក់ថា បើតុលាការមិនកាត់ក្តីបណ្តឹងរបស់លោក ក៏លោកនៅតែឈ្នះ។ ហេតុផលនេះ គឺតុលាការបង្ហាញពីចំនុចខ្សោយរបស់ខ្លួន និងធ្វើអោយតុការកាន់តែអាក្រក់ព្រោះបង្កើនករណីអយុត្តិធម៌មួយទៀត។ គួបញ្ជាក់ថាគណបក្សនេះនិងរៀបចំសមាជបក្សជាផ្លូវការនៅថ្ងៃទី ១៨ ខែមីនាខាងមុខនេះផងដែរ៕
ដោយ ហ៊ាង រដ្ឋធានី Email: heang.ratheany@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!