សម្តេចក្រុមព្រះ និងលោកញឹក ប៊ុនឆៃ ហែកកេរ្តិ៍គ្នា រឿងលក់ទ្រព្យសម្បត្តិបក្ស
លិខិត ឆ្លើយឆ្លងគ្នាពីរច្បាប់ ចំនួនបួនទំព័របានបើកកកាយហែកកេរ្តិ៍គ្នា រវាងសម្តេចក្រុមព្រះ នររោត្តម រណឬទ្ធិ ជាមួយលោក ញឹក ប៊ុនឆៃ ដែលជាមនុស្សពីរនាក់ធ្លាប់ ជ្រកក្រោមតំបូល គណបក្ស នយោបាយតែមួយ។ ការហែកកេរ្តិ៍គ្នានេះបន្ទាប់ពីលោក ញឹក ប៊ុនឆៃ បានសម្រេចដើរចេញពីគណបក្សហ៊្វុនស៊ិនប៉ិច ទៅបង្កើតបក្សថ្មី នឹងទាមទាយក ទីស្នាក់ការបក្សរបស់គណក្ស ហ៊្វុនស៊ិនប៉ិច ទាំងអស់។ Sound៖
ក្នុងសេចក្តីប្រកាស់ព័ត៏មានចំនួនពីរទំព័ររបស់គណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ ឆ្លើយតបទៅនឹងលិខិតរបស់គណបក្សហ៊្វុន ស៊ិនប៉ិច ចេញនៅល្ងាចថ្ងៃទី ១៤ ខែមីនាឆ្នាំ ២០១៦ថា គណបក្សហ៊្វុន ស៊ិនប៉ិច បច្ចុប្បន្ននេះ គឺជាគណកប្សក្លែងក្លាយ ព្រោះសម្តេច ក្រុមព្រះ បានរំលាយចោល រចនាសម្ព័ន្ធថ្នាក់ជាតិ និងថ្នាក់មួលដ្ឋាន គណបក្សហ៊្វុន ស៊ិនប៉ិច ចាស់អស់ ព្រមទាំងរំលាយចោលបាវចនា ជាតិ សាសនាព្រះមហាក្សត្រ និងផ្លាក់សញ្ញា រូបវិមានឯករជ្យ ដែលជាស្នាព្រះហស្ត របស់សម្តេច នរោត្តម សីហនុ។
ក្នុងសេចក្តីប្រកាស់ព័ត៏មាននោះបន្តបើកកកាយ រឿងអាស្រូវរបស់ សម្តេចក្រុមព្រះថា បានលក់ទីស្នាក់ការគណកប្ស ហ៊្វុន ស៊ិនប៉ិច នៅគល់ស្ពានជ្រោយចង្វារតំលៃ ៣ ៦០០ ០០០ $ រួមទាំងលក់ទីស្នាក់ការគណបក្សហ៊្វុន ស៊ិនប៉ិច ខេត្តកំពត សៀមរាប និងលក់ដីទីស្នាកគណកប្សហ៊្វុនស៊ិនប៉ិច ១៣ឡូតិ៍នៅខេត្តបន្ទាយមានជ័យជាដើម ដោយយកលុយផ្ទាល់ខ្លួន និងឲ្យស្រី មានប្រពន្ធចុងច្រើននាក់។ ក្នុងលិខិតនោះបញ្ជាក់ថា លោក ញឹក ប៊ុនឆៃក្នុងតំណែងជាអគ្គលេខាធិការគណបក្សហ៊្វុន ស៊ិនប៉ិច គ្មានសិទ្ធិលក់ទីស្នាក់ការគណបក្ស នោះទេ ការលក់ទីស្នាក់ការរបស់បក្សទាំងឡាយសម្រេចដោយអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ គណគណៈកម្មាធិការនាយក ដែលមានការចុះហត្ថលេខាចុងក្រោយដោយប្រធានបក្ស។
ក៏ប៉ុន្តែ ក្នុងសេចក្តីប្រកាសព័ត៏មានរបស់ គណបក្សហ្វ៊ុន ស៊ិនប៉ិច ចំនួន ២ទំព័រចេញកាលពីថ្ងៃទី ១៤ ខែមិនាម្សិលមិញនោះដែរ បានចោទលោក ញឹក ប៊ុនឆៃ ថាបានធ្វើរដ្ឋប្រហាទំលាក់សម្តេចក្រុមព្រះ ពីព្រះប្រធានគណបក្សហ៊្វុន ស៊ិនប៉ិច ទាំងខុសច្បាប់នៅថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០០៦ និងបានលក់ទ្រព្យសម្បត្តិរបស់បក្សជាច្រើនសន្ទឹកសន្ធាប់។ ហើយចាប់តាំងពីឆ្នាំ ១៩៩៣ មក សម្តេច នរោត្តម រណឬទ្ធិ ជាប្រានគណបក្ស ហ៊្វុន ស៊ិនប៉ិច រហូតដល់ឆ្នាំ ២០០៦ ដោយបានសន្សល់ទុក អចលនទ្រព្យដូចជាទីស្នាក់ការគណបក្សទួទាំងប្រទេស ព្រមទាំង វិទ្យុ FM 90 MHz FM 90.5 MHz រួមទាំងទួរទស្សន៍ផងដែរ។
ក្នុងលិខិតរបស់គណនបក្សលោក ញឹក ប៊ុនឆៃ បានបានទាមទារអោយគណបក្សហ៊្វុន ស៊ិនប៉ិច បង្ហាញភស្តុតាងអោយបានច្បាស់លាស់ថាសម្តេច នរោត្តម រណឬទ្ធិបានចេញថវិកាផ្ទាល់ខ្លួនប៉ុន្មាន សម្រាប់សាងសងទីស្នាក់ការគណបក្ស ហ៊្វុន ស៊ិនប៉ិច នៅតាមខេត្តណាខ្លះ? ក្នុងលិខិតនោះបន្ថែមថា មុនមានព្រឹត្តិការណ៍ថ្ងៃ ១៨ តុលាឆ្នាំ ២០០៦ ដែលគណបក្ស ហ៊្វុន ស៊ិនប៉ិច ហៅថាជាបក្សប្រហារនោះ គឺសម្តេចក្រុមព្រះ និងអ្នកម្នាង អ៊ុក ផល្លា បានបង្កើតបញ្ហាប្រឈមជាមួយគណបក្សប្រជាជន រួមទាំងនាំគ្នាទៅសោយសុខ នៅប្រទេសបារាំរាប់ខែទុកឲ្យសមាជិក សមាជិកា គណបក្សហ៊្វុន ស៊ិនប៉ិច រងទុក្ខ និងត្រូវបានដកតំណែងជាបន្តបន្ទាប់រាប់រយនាក់៕
ដោយ ហ៊ាង រដ្ឋធានី Email: heang.ratheany@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!