សម្តេចហ៊ុនសែន អះអាងថា កម្ពុជា មានសន្តិភាពគ្រប់គ្រាន់ មិនដូចក្រុមខ្លះលើកឡើងនោះទេ
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាប្រទេសកម្ពុជាមានសន្តិភាពគ្រប់គ្រាន់ សម្រាប់ទទួលភ្ញៀវទេសចេណ៍បរទេស មិនដូច អ្នកសារព័ត៏មាន និងអ្នកនយោបាយមួយចំនួន ថាប្រទេសកម្ពុជាមិនគួរអោយរស់នៅនោះទេ ។ ប៉ុន្តែគេនៅចាំបានថា លោកនាយករដ្ឋមន្ត្រីហ៊ុនសែន ធ្លាប់ប្រកាសថា កម្ពុជាអាចនឹងមានសង្គ្រាម បើសិនជាគណបក្សផ្សេងជាប់ឆ្នោត។ សំឡេង៖
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា ប្រទេសកម្ពុជា មានសន្តិភាព ស្ថេរភាពគ្រប់គ្រាន់ក្នុងការបើកផ្លូវ ទទួលអ្នកភ្ញៀវទេសចរណ៍ និងវិនិយោគគិនបរទេស។ មិនដូចពាក្យ អ្នកសារព័ត៏មាន និង អ្នកនយោបាយមួយចំនួន និយាយថា ប្រទេសកម្ពុជា មិនគួររស់នៅនោះទេ ។ លោកថ្លែងនៅក្នុងពិធីបើកសម្ពោធ ស្ថានីយចេញដំណើរថ្មីនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី ១៦ មិនា ឆ្នាំ២០១៦ នេះ។
ក្នុងពិធីសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការស្ថានីយអ្នកដំណើរថ្មីនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថាមានអ្នកសារព័ត៏មាន និងអ្នកនយោបាយខ្លះ បាននិយាយអាក្រក់ ពីប្រទេសកម្ពុជា ធ្វើអោយវិនិយោគគិនធំៗ និងភ្ញៀវទេសចរណ៍មួយចំនួនមានការភ័យខ្លាច មិនហ៊ានមក កំសាន្តនៅកម្ពុជា។ លោកអះអាងថា ប្រទសកម្ពុជា មិនដូចពាក្យគេនិយាយនោះទេ ប្រទេសកម្ពុជាមានសន្តិភាពគ្រប់គ្រាន់ ក្នុងការទទួល វិនិយោគគិនធំៗ និងភ្ញៀវទេសចរណ៍។ លោកបន្ថែមថាលោកមកសម្ពោធថ្ងៃនេះ គឺដើម្បីបញ្ជាក់ថា កម្ពុជាមានសន្តិភាពពេញលេញ និងមានស្ថេរភាពគ្រប់គ្រាន់ ។
គួររំលឹកថា កាលឆ្នាំ២០១៥ ស្ថានភាពនយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ ឡើងកំដៅជាខ្លាំង។ នៅក្នុងស្ថានភាពនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានលើកឡើងថា បើសិនជាមានគណបក្សផ្សេងកាន់តំណែងជំនួសគណបក្សលោក នោះ អាចនិងមានសង្គ្រាមកើតឡើងម្ដងទៀត៕
ដោយ ញ៉ែម សំណាង Email: somnangvoy915@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!