អង្គការយូណេស្កូ ប្រកាសជ្រើសរើសបេក្ខជនកម្ពុជាប្រកួតប្រជែងយកពានរង្វាន់រាប់មឺនដុល្លា
អង្គការសហប្រជាជាតិ UNESCO ប្រកាសជ្រើសរើបេក្ខជន ប្រកួតប្រជែងយកពានរង្វាន់ 50,000ដុល្លា ក្រោមប្រធានបទ លើកកម្ពស់សមធម៌យេនឌ័រក្នុងវិស័យអប់រំ ឆ្នាំ២០១៦។ សំឡេង៖
អង្គការ UNESCO នឹងរៀបចំការប្រកួតប្រជែងយកពានរង្វាន់ 50,000ដុល្លា ក្រោមប្រធានបទ លើកកម្ពស់សមធម៌យេនឌ័រក្នុងវិស័យអប់រំ ឆ្នាំ២០១៦ ដើម្បីផ្តល់រង្វាន់លើកទឹកចិត្តដល់បុគ្គល ស្ថាប័ន ឬអង្គការក្រៅរដ្ឋាភិបាលឆ្នើមដែលបានកិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកដល់ការអភិវឌ្ឍន៍លើការអប់រំរបស់ស្ត្រី និងក្មេងស្រី។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំយុវជន និងកីឡាកាលពីថ្ងៃទី១៥មីនាបានឲ្យដឹងថា ការប្រកួតប្រជែងយកពានរង្វាន់ 50,000ដុល្លា របស់អង្គការយូនីស្កូនេះ មានគោលបំណងរួមចំណែកការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលធានាឲ្យបាននូវការអប់រំ ដែលមានគុណភាព រួមទាំងសមភាព និងការលើកកម្ពស់ឱកាស រៀនសូត្រ ពេញមួយជីវិត សម្រាប់ទាំងអស់គ្នា និងសម្រេចឲ្យបាននូវសមភាពយេនឌ័រនិងការផ្តល់សិទ្ធិដល់ ស្រ្តីនិងក្មេងស្រីទាំងអស់។
ការប្រកួតប្រជែងបានបង្កើតឡើងលើកដំបូងកាលពីឆ្នាំ២០១៥ សម្រាប់រយៈពេល៥ឆ្នាំ ២០១៦ ២០២០ និងទទួលបានការគាំទ្រពីរដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិត ចិន។ ពានរង្វាន់នឹងប្រគល់ជូនអ្នកដែលទទួលបានជ័យលាភ័យពីរនាក់ជាមួយទឹកប្រាក់ ៥ម៉ឺនដុល្លាក្នុងម្នាក់ៗ។
អង្គការយូណេស្កូ បានអំពាវនាវនិងអញ្ជើញមន្ត្រីសមាជិករដ្ឋ និងអង្គការក្រៅរដ្ឋាភិបាល ក្នុងភាពជាដៃគូជាមួយអង្គការយូណេស្កូ ធ្វើជាដាក់ពាក្យ និងបេក្ខភាព ចូលរួមការប្រកួតប្រជែងពានរង្វាន់សម្រាប់ឆ្នាំ 2016នេះ។ហើយបេក្ខជនត្រូវធ្វើឱ្យមានភាពលេចធ្លោក្នុងការបង្កើតថ្មី និងរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រ និងលើកកម្ពស់ការអប់រំរបស់ស្ត្រីនិងក្មេងស្រី។ ពានរង្វាន់នឹងបានទៅលើបុគ្គល ស្ថាប័ន ឬអង្គការក្រៅរដ្ឋាភិបាលណាដែលបានលើកស្ទួយដល់ការអភិវឌ្ឍការអប់រំ របស់ក្មេងស្រី និងស្ត្រី ដោយផ្តោតលើប្រសិទ្ធិភាព៕
ដោយ ចាន់ សុវណ្ណដារី
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!