ក្រសួងបរិស្ថាន និងក្រុមហ៊ុនកូកាកូឡា ចុះ MOU លើកម្ពស់ ការយល់ដឹងផ្នែកបរិស្ថាន
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ ចុះអនុសារណៈយោគយល់គ្នា (MOU) ជាមួយនិង ក្រុមហ៊ុនកូកាកូឡា ដើម្បី អភិវឌ្ឍន៍វិស័យមួយចំនួនដើម្បីលើកម្ពស់ ការយល់ដឹងផ្នែកបរិស្ថាន គ្រប់គ្រងប្រព័ន្ធ ទឹកស្អាតសម្រាប់សហគមន៍ និង ការរៀបចំព្រឹត្តិការណ៍ យុទ្ធនាការបរិស្ថាននៅក្នុងទីក្រុង និង តាមបណ្ដាលខេត្ត ព្រមទាំងផលិតខ្សែវីដេអូឯកសារ និង ស្ពតពាណិជ្ជកម្មផ្សព្វផ្សាយពីបរិស្ថាន។
នៅព្រឹកថ្ងៃទី ១៧ មីនា នេះ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង បរិស្ថាន ផ្ដល់កិច្ចសហប្រតិបត្តិការ ជាមួយនិង ក្រុមហ៊ុនកូកាកូឡា ដើម្បីចាប់ផ្តើមចងសម្ព័នភាពជាផ្លូវការរវាងវិស័យសាធារណៈ និង វិស័យឯកជន រដ្ឋាភិបាល និងសង្គមស៊ីវិល ក្នុងការអភិវឌ្ឍន៍វិស័យ និរន្តភាពសហគមន៍ លើកកម្ពស់ការយល់ដឹងផ្នែកបរិស្ថាន គ្រប់គ្រងប្រព័ន្ធ ទឹកស្អាតសម្រាប់សហគមន៍ និង ការរៀបចំព្រឹត្តិការណ៍ យុទ្ធនាការបរិស្ថាននៅក្នុងទីក្រុង និង តាមបណ្ដារខេត្ត ព្រមទាំងផលិតខ្សែវីដេអូឯកសារ និង ស្ពតពាណិជ្ជកម្មផ្សព្វផ្សាយពីបរិស្ថាន។
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ការចុះអនុសារណៈយោគយល់គ្នានេះ គឺជាការសហការគ្នាយ៉ាជិតស្និទ រវាង ស្ថានប័នឯក និង ស្ថានប័នរដ្ឋ ក្នុងការអភិវឌ្ឍន៍ជាមួយគ្នា ដើម្បីលើកកម្ពស់ វិស័យបរិស្ថាននៅក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា កិច្ចសហការណ៍ត្រីកោណមាស រវាង វិស័យឯកជន រដ្ឋាភិបាល និងសង្គមស៊ីវិល ដើមី្បធ្វើការរួមគ្នាទៅលើ៖
- ការអភិវឌ្ឍន៍សង្គមនៅក្នុងគោលដៅនិរន្តភាពសហគមន៍ និង ការលើកកម្ពស់ការយល់ដឹងផ្នែកបរិស្ថាន
- ជួយលើកកម្ពស់សមភាពយេនឌ័រក្នុងសហគមន៍
- ផ្តល់ឱកាសដល់មន្ត្រីរបស់ក្រសួង និងនិយោជិតក្រុមហ៊ុន ក្នុងការកសាងសមត្ថភាព
- ផ្តល់ការសហការណ៍គ្រប់គ្រងលើកម្មវិធី "ទឹកស្អាតសម្រាប់សហគមន៍" របស់ កូកា-កូឡា
- ផ្តល់ការសហការរៀបចំព្រឹត្តិការណ៍/យុទ្ធនាការបរិស្ថានទាំងនៅក្នុងទីក្រុង និងនៅតាមបណ្តារខេត្ត ព្រមទាំងផលិតខ្សែវីដេអូឯកសារ និងស្តតពាណិជ្ជកម្មផ្សព្វផ្សាយពីបរិស្ថាន។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន និង ក្រុមហ៊ុនកូកាកូឡា និងបើវគ្គបណ្ដុះបណ្ដាលមួយ ដើម្បីពង្រឹងសមត្ថភាពរបស់បុគ្គលិកក្រសួង និង បុគ្គលិកក្រុមហ៊ុន ដើម្បីពង្រឹងសមត្ថភាពក្រុមការងារ និង សម្រាប់ការអភិវឌ្ឍន៍អាជីពការងារ៕
ដោយលោក ញ៉ែម សំណាង Email : somnang.voy915@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!