សេចក្តីព្រាងព្រះរាជក្រឹត្យមួយនិងសេចក្តីព្រាងអនុក្រឹត្យមួយ ត្រូវបានអនុម័តដោយរដ្ឋាភិបាលនៅថ្ងៃនេះ
សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ និង សេច ក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ត្រូវបាន អង្គ ប្រជុំ គណរដ្ឋមន្ត្រី អនុម័តគាំទ្រ ក្រោមអធិបតីភាព សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៨ មិនានេះ នៅវិមានសន្តិភាព។
បើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រី បានអោយដឹងថា សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវបានអនុម័ត និងកែពាក្យពេចន៍មួយចំនួន មាន២១ជំពូក និង៨០មាត្រា។ ក្នុងនោះមាន បទប្បញ្ញត្តិទូទៅ មានគោលដៅ និងវិសាលភាពនៃព្រះរាជក្រឹត្យ។
គោលការណ៍ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព អព្យាក្រឹត្យ ការការពារផលប្រយោជន៍របស់បុគ្គលិក និង ការ ផ្តល់អាទិភាពដល់ស្ត្រី ជនជាតិដើមភាគតិច និងជនពិការ ។ មន្រ្តីរាជការស៊ីវិលនៃរដ្ឋបាល ថ្នាក់ក្រោម ជាតិ ត្រូវ ស្ថិតក្នុងអង្គ ក្របខណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ ដែលត្រូវអនុវត្តទាំងថ្នាក់ជាតិទាំងថ្នាក់ក្រោម ជាតិការរៀប ចំ ផែនការនិងការជ្រើសរើសបុគ្គលិកជាមន្រ្តីររាជការស៊ីវិលនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ការផ្តល់ សិទ្ធិអំណាចដល់រដ្ឋបាល ថ្នាក់ក្រោមជាតិក្នុងការធ្វើផែនការនិងជ្រើសរើសបុគ្គលិក ក្រុមប្រឹក្សានៃរដ្ឋបាល ថ្នាក់ក្រោមជាតិនីមួយៗ ។ ការ តែងតាំង និង ការផ្ទេរ បុគ្គលិកជាមន្រ្តីរាជការស៊ីវិលនៃរដ្ឋបាលខេត្ត ស្រុក ឃុំ និងសង្កាត់ក្នុងស្រុក ត្រូវ ធ្វើ ឡើង ដោយដីការបស់រដ្ឋបាលសាមីនីមួយៗ។
បំពេញការងារ និងការឈប់សម្រាករបស់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ អនុលោមអនុក្រឹត្យ ជាធរ មាន ការចូល និវត្តន៍និងការបាត់បង់សម្បទាវិជ្ជាជីវៈ ។ ការចូលនិវត្តន៍ និងការបាត់បង់សម្បទាវិជ្ជាជីវៈ ត្រូវធ្វើឡើងដោយដីកា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ។ ការអភិវឌ្ឍសមត្ថភាពសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ផ្អែកលើលក្ខខណ្ឌ តម្រូវនៃអង្គប្រភេទក្របខណ្ឌ និងមុខតំណែងនីមួយៗ ។ ការតាមដាន ការត្រួតពិនិត្យ ការវាយតម្លៃ និងការគាំទ្រ ជាសមត្ថកិច្ចរបស់ គ.ជ.អ.ប ក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា។ ការ អនុវត្តទណ្ឌកម្មខាងវិន័យថ្នាក់ទី១ ត្រូវសម្រេចដោយប្រធានអង្គភាពសាមី និងការអនុវត្តទណ្ឌកម្ម ខាង វិន័យថ្នាក់ ទី២ ត្រូវសម្រេចដោយដីការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ការដោះស្រាយទំនាស់ពាក់ព័ន្ធនឹងកិច្ចការមុខងារសាធារណៈ មានសមត្ថកិច្ចក្នុងការពិនិត្យនិងដោះ ស្រាយរាល់ ទំនាស់ពាក់ព័ន្ធនឹងកិច្ចការមុខងារសាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងគណៈកម្មាធិការ សម្រុះសម្រួល ទំនាស់ពាក់ព័ន្ធនឹងកិច្ចការមុខងារសាធារណៈថ្នាក់ក្រោមជាតិ នៅដំណាក់កាលដំបូង។ បទប្បញ្ញត្តិដោយ ឡែក សម្រាប់បុគ្គលិកជាប់កិច្ចសន្យា និងបុគ្គលិកផ្សេងៗទៀត។
រីឯ សេចក្តីព្រាងអនុក្រឹត្យស្តីពី "ការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា" ដែល អនុម័តទាំង ស្រុងនៅថ្ងៃនេះដែរ បង្កើតឡើងដើម្បី បង្កើនការចូលរួមអោយបានពេញលេញក្នុងការបំពេញការងារ ការ លើក កម្ពស់ផលិតភាពការងាររបស់បុគ្គល និងអង្គភាព និងឆ្លើយតបនឹងស្ថានភាព ឬតម្រូវការផ្ទាល់ខ្លួន និងគ្រួសារ របស់មន្រ្តីដោយអនុញ្ញាតអោយក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អាចកំណត់ពេលវេលាបម្រើការងារ រយៈពេលបម្រើការងារក្នុងមួយថ្ងៃ និងទីកន្លែងបម្រើការរងាររបស់មន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា នៃ ក្រសួង ស្ថាប័នរបស់ខ្លួនអោយមានលក្ខណៈបត់បែនស្របតាម ស្ថានភាពជាកស្តែង នៃសេវាសាធារណៈ របស់ ក្រសួង ស្ថាប័នសាមី ការបំពេញការងារប្រកបដោយបរិយាប័ន និងដោយដោយពិចារណាអោយអស់លទ្ធភាព លើ ស្ថានភាពជាក់ស្តែងរបស់មន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យាម្នាក់ៗ ដោយបានបង្ហាញ គោលការណ៍ ច្បាស់ លាស់ថា មន្រ្តីរាជការស៊ីវិលនិងមន្រ្តីជាប់កិច្ចសន្យា អវត្តមានគ្មានការអនុញ្ញាតត្រូវប្រឈមនឹងការដាក់ ទណ្ឌ កម្ម វិន័យ ។
ការអនុវត្តទណ្ឌកម្មវិន័យចំពោះអវត្តមានទាំងនោះ មាននីតិវិធីងាយស្រួលនិងឆាប់រហ័សដោយផ្តល់ សិទ្ធអំណាច និងការទទួលខុសត្រូវដល់ប្រធានអង្គភាពគ្រប់គ្រងផ្ទាល់ក្នុងការគ្រប់គ្រងវត្តមានមន្រ្តី និងចាត់វិធានការអនុវត្ត ទណ្ឌកម្មវិន័យចំពោះអវត្តមានដែលចាប់ពី ការស្តីបន្ទោសរហូតដល់លុបឈ្មោះ ចេញពីក្របខណ្ឌដោយ ឆ្លងកាត់ ក្រុមប្រឹក្សាវិន័យ។ ដើម្បីអនុវត្តគោលការណ៍អោយមានប្រសិទ្ធភាព អង្គភាពនានា នៃក្រសួង ស្ថាប័នថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ត្រូវរៀបចំតារាងកំណត់ពេលវេលាបម្រើសេវាសាធារណៈរបស់ខ្លួនជូនមន្រ្តីរាជការស៊ីវិលម្នាក់ៗ អោយបានច្បាស់លាស់ មានលក្ខណៈបត់បែនបាន ឆ្លើយតបនឹងនិរន្តភាពសេវាសាធារណៈរបស់អង្គភាព គិតគូរពី ស្ថានភាពនៃជីវភាពរស់នៅនៃមន្រ្តីរាជការម្នាក់ៗគោលការណ៍បំពេញការងារជូនរដ្ឋអោយបាន៤០ម៉ោងក្នុងមួយ សប្តាហ៍ និងលទ្ធផលការងារប្រៀបធៀបនឹងពេលវេលាជាដើម បញ្ជីវត្តមាននិងឯកសារពាក់ ព័ន្ធវត្តមានរបស់មន្រ្តី រាជការម្នាក់ៗ ត្រូវបានរៀបចំអោយមានគំរូនិងរក្សាទុកសម្រាប់គ្រប់គ្រងវត្តមានអោយបានច្បាស់លាស់ ជៀស វាង ការតវ៉ាក្នុងពេលប្រធានគ្រប់គ្រងផ្ទាល់ចាត់វិធានការអនុវត្តទណ្ឌកម្មវិន័យចំពោះអ្នកវត្តមាន បង្កលក្ខណៈអោយប្រ ធានអង្គភាពគ្រប់គ្រងផ្ទាល់ បង្កើតអោយមានយន្តការតាមដានត្រួតពិនិត្យ ។
ដោយលោក ញ៉ែម សំណាង Email : somnang.voy915@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!