មតិមួយចំនួន ចង់អោយផ្លាស់ប្តូរ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌
មតិចំនួន ចង់អោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិចារណាលើរដ្ឋមន្រ្តី ២ រូប គឺរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលគួរណាស់តែមានឈ្មោះក្នុងបញ្ជីផ្លាស់ប្ដូរ។
នៅទំព័រហ្វេសប៊ុក លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី ១៨ មីនា ពាក់ព័ន្ធទៅនិង ការបញ្ចប់តួនាទីរដ្ឋមន្ត្រីនិងតែងតាំងផ្លាស់ប្ដូររដ្ឋមន្ត្រី រដ្ឋលេខាធិការ សរុប២៤នាក់ ។ ក្នុងនោះផងដែល មានប្រជាពលរដ្ឋមួយចំនូនចូលទៅ បញ្ចេញមតិយោបល់ ដោយលើកឡើងថា សម្ដេចនាយករដ្ឋមន្រ្តី គួរពិចារណាលើ រដ្ឋមន្រ្តី ពីរ រូប មានលក្ខណស្វិតស្រពន និង អសកម្មចំពោះតួនាទីរបស់ខ្លួន ក្នុងនោះ មានរដ្ឋមន្រ្តីក្រសួងយុទ្ធិធ៏ម លោក អង្គ វង្សវឌ្ឍនា និង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុន ហេង។
ពាក់ព័ន្ធទៅនិង ការលើកឡើងរបស់ប្រជាពលរដ្ឋនេះដែល លោក រស់ រ៉ាវុធ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានប្រាប់វិទ្យុសំឡេងយុវជននៅព្រឹកនេះ ថាការបញ្ចប់ ឬក៏ ផ្លាស់ប្ដូរបែបណា ឋិតលើការសម្រេចចិត្តរបស់ លោកនាយករដ្ឋមន្រ្តី ។ ហើយប្រជាពលរដ្ឋគួរណាស់តែទុកពេល អោយរដ្ឋាភិបាលផង ដើម្បីធ្វើការផ្លាស់អោយមានប្រសិទ្ធិភាព ។ លោកបន្តថា ការផ្លាស់ប្ដូរនេះ ជាសញ្ញាប្រមានមួយសម្រាប់ មន្រ្តីក្នុងជួររដ្ឋាភិបាល ក្នុងការពង្រឹងសម្ថតិភាពរបស់ខ្លួនក្នុងការបំពេញ របស់ខ្លួនអោយមានភាពល្អប្រសើរជាងមុន។ លោកកត់សំគាល់ថា ដើម្បីផ្លាស់ប្ដូរអោយមានប្រសិទ្ធិភាពនោះ លុះត្រាតែមន្រ្តីរដ្ឋាភិបាល មានឆន្ទះខ្ពស់ក្នុងការបំពេញការងារ ។ លោកបានជម្រុញ អោយរដ្ឋាភិបាល គិតគូរ ដល់យុវជន ដែលមានសម្ថតិភាព អាចបានបំពេញការងារក្នុងជួររដ្ឋាភិបាលផងដែរ។
ស្រដៀងគ្នានេះដែរ លោក ស្រី ជា វណ្ណាត អ្នកវិភាគឯករាជ្យ ក៏បានលើកឡើងថា ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ តិច ច្រើន ក៏ជាសិទ្ធរបស់ប្រជាពលរដ្ឋ តែការសម្រេចត្រូវផ្លាស់ប្ដូរបែបណានោះ ឋិតលើលោកនាយករដ្ឋមន្រ្តី សង្កេតមើលគ្រប់ជ្រុងជ្រោយ ។ លោកស្រី ថា លោកស្រីមិនហានសម្រេចថា តើគួរផ្លាស់ប្ដូរ ឬ ក៏យ៉ាងណានោះទេ តែលោកស្រីជឿរថា ប្រជាពលរដ្ឋលើកឡើងអោយផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រកដជា ប្រជាពលរដ្ឋមានករណីជាក់ស្ដែង និង ធ្លាប់ជួបប្រទះផ្ទាល់។
សូមបញ្ជាក់ថា នៅក្នុងលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើទៅរដ្ឋសភា ក្នុងការបញ្ចប់តួនាទីរដ្ឋមន្ត្រីនិងតែងតាំងផ្លាស់ប្ដូររដ្ឋមន្ត្រី រដ្ឋលេខាធិការ សរុប២៤នាក់ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ក្នុងនោះបាន បញ្ចប់មុខងារ លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស តាមសំណើរបស់សាមីឥស្សរជន ដោយរក្សាមុខងារជាឧបនាយករដ្ឋមន្រ្តីដដែល និងតែងតាំង លោក ប្រាក់ សុខុន ដែលបច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ជារដ្ឋមន្រ្តីក្រសួងការបរទស។ ចំណែកលោក ត្រាំ អ៊ីវតឹក បច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ចូន ត្រូវផ្លាស់ប្តូរទៅជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕
ដោយលោក ញ៉ែម សំណាង Email : somnang.voy915@gamil.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!