លោក សួន សេរីរដ្ឋា៖ បំបែកសំឡេងគាំទ្រគណបក្សប្រជាជន និងគណបក្សសង្រ្គោះជាតិ ទើបអាចជួយជាតិបាន
ប្រធានគណបក្សអំណាចខ្មែរ រិះគន់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិដែលមាន អាសនៈនៅក្នុងសភា។ អ្នកវិភាគ និងអ្នកនាំពាក្យរដ្ឋសភា យល់ថាការ ការរិះគន់ គឺដើម្បីទាក់ទាញការគាំទ្រ សម្រាប់បក្សខ្លួនឯង។ សំឡេង៖
ជាថ្មីម្តងទៀតប្រធានគណបក្សអំណាចខ្មែរ រិះគន់គណកប្ស ប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិដែលមានអាសនៈនៅក្នុងសភា ដោយថាបក្សកាន់អំណាច មិនយកពន្ធដី តែរឹបអួសយកដីប្រជាពលរដ្ឋតែម្តង រីឯបក្សប្រឆាំង ធ្វើនយោបាយដូចអំពិលអំពែច ម្តងប្រឆាំង ម្តងគាំទ្រ និងថាទាល់តែបំបែកសំឡេងគាំទ្រគណបក្សទាំងពីរបានទើបអាចជួយជាតិ។
ថ្លែងនៅក្នុងសមាជគណបក្សរបស់ខ្លួន កាលពីថ្ងៃទី ១៨ មីនា ២០១៦ នៅទីតាំងដីឡូតិ៍ ក្នុងសង្កាត់ពងទឹក ខ័ណ្ឌដង្កោលោក សួន សេរីរដ្ឋា បានបញ្ជាក់ប្រាប់អ្នកគាំទ្រថានៅពេលដែលគណបក្សខ្លួន ជាប់ឆ្នោត និងផ្តល់ ដីឡូតិ៍ដល់ប្តីប្រពន្ធទើបរៀបការរួច ដោយពិនិត្យទៅលើដីសម្បទាន ទៅអោយក្រុម ហ៊ុនទាំងឡាយដែលមិនអភិវឌ្ឍន៍ លោក បញ្ជាក់ថាគណបក្សលោកនឹងយកពន្ធអ្នកដែលមានដីច្រើន ខុសពីគណបក្សប្រជាជន ដែលប្រកាស់មិន យកពន្ធដី តែរឹបអួសយកដីពីប្រជាពលរដ្ឋតែម្តង។
លោក សួន សេរីរដ្ឋា ក៏បានរិះគន់ចំពោះលោក សម រង្ស៊ី និងលោក កឹម សុខា ថាធ្វើនយោបាយដូចអំពិលអំពែល ដែលម្តងប្រឆាំង និងម្តងគាំទ្រ។ លោកថា គណបក្សសង្រ្គោះជាតិ ចង់បាន គជប ថ្មីឯករាជ្យ តែពេលខ្លួនចូលទៅ គឺបង្កើត គជប ដែលបង្កាត់ពួជ តែពីរបក្ស ហើយយកអគ្គលេខាធិការដដែល។ លោកបញ្ជាក់ថាទាល់តែបំបែកសំឡេង គណបក្សជាប់ឆ្នោតទាំងពីរនោះទើប អាចជួយសង្រ្គោះ ប្រទេសបាន។
លោក រស់ រ៉ាវុធ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបាន សង្កេតឃើញថាបច្ចុប្បន្នគណបក្សដែលបានបង្កើត ថ្មីៗ តែងវាយប្រហារគណបក្សផ្សេងៗ ដើម្បីកេងចំណេញនយោបាយ ទាក់ទាញការគំទ្រសម្រាប់បក្សខ្លួនឯង ទង្វើនេះគឺមិនបានជួយអ្វីដល់ប្រជាពលរដ្ឋនោះទេ។ លោកបន្តទៀតថា ប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សណានោះ អាស្រ័យលើកសកម្មភាពរបស់គណបក្សនោះ បានជួយប្រជាពលរដ្ឋកំរិតណា។
យ៉ាងណាក៏ដោយលោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា លើកឡើងថាគណបក្សថ្មីៗដែល បង្កើត គឺត្រូវប្រកួតប្រជែញ ជាមួយគណបក្សដែលមានសំឡេងក្នុងរដ្ឋសភា ហើយបើគណបក្សថ្មីទាំងនោះមិនតិះតៀន គណបក្សជាប់ឆ្នោតនោះទេ គឺអត់មានអ្វីទៅនិយាយឃោសនាដល់ប្រជាពលរដ្ឋនោះឡើយ។
គូរំលឹកថាលោក សួន សេរីរដ្ឋា ប្រធានគណក្សថ្មីនេះតែងតែរិះគន់ជាហូរហែចំពោះគណបក្សដែលមានអសនៈនៅក្នុងរដ្ឋសភា។ លោកក៏ធ្លាប់បានលើកឡើងថា លោកបំបែកសំឡេងគណបក្សទាំង ពីរ គឺទាំងគណបក្សប្រជាជន និងគណបក្សសង្រ្គោះជាតិ។ ក្រៅពីសន្យាផ្តល់ដី ដល់ប្តីប្រពន្ធថ្មីដែលទើបរៀបការ ប្រធានគណបក្សថ្មីរូបនេះ ក៏ធ្លាប់បានសន្យាថា និងផ្តល់មាន់ ដល់គ្រួសារនិមួយៗមួយក្បាល់ក្នុងមួយថ្ងៃដើម្បីធ្វើម្ហូប ផងដែរ៕
ដោយ ហ៊ាង រដ្ឋធានី Email: heang.ratheany@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!