លោក សួន សេរីរដ្ឋា ដាក់ពាក្យប្តឹងលោក ហោ ណាំហុង ទៅសាលាឧទ្ធរណ៍
លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ នៅព្រឹកថ្ងៃទី២១ មីនានេះ បានទៅដាក់ពាក្យប្តឹងជំទាស់សេចក្តីសម្រេច របស់សាលាដំបូងរាជធានីភ្នំពេញ ជុំវិញសំណុំរឿងលោក ជាមួយលោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលប្តឹងពីបទបរិហារកេរ្តិ៍លើគណបក្សរបស់លោក។
ការប្តឹងជំទាស់នេះ ក្រោយពេល តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានច្រានចោល មិន ចាត់ការលើបណ្តឹងរបស់លោក កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦។
លោក សួន សេរីរដ្ឋា បានចោទលោក ហោ ណាំហុង ថាបានធ្វើអោយ ប៉ះពាល់ដល់ កិត្តិយសរបស់ គណបក្សអំណាចខ្មែរ ព្រោះលោក ហោ ណាំហុង ក្រោយជួបជាមួយអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ បានលើកឡើងថា សមាជិករបស់គណបក្សអំណាចខ្មែរធ្លាប់ធ្វើភេរវកម្ម។
តែ មេធាវីការពារក្តីឱ្យលោក ហោ ណាំហុង ធ្លាប់លើកឡើង ថា ពាក្យសម្តីរបស់កូនក្តីលោក មិនមានកំហុសឬទោសនោះទេ ព្រោះ យោងទៅតាមសាលក្រម និងសាលដីកាតុលាការដែលធ្លាប់កាត់ទោស លោក សួន សេរីរដ្ឋា៕
ដោយ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!