សង្គមស៊ីវិលថា គម្រោងវិនិយោគ ដែនជម្រកសត្វព្រៃភ្នំណាមលៀ ក្នុងខេត្តមណ្ឌលគីរីផ្តល់ផលតិចដល់ពលរដ្ឋ
សង្គមស៊ីវិលថា គម្រោងវិនិយោគ ស្ថិតនៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃដែនជម្រកសត្វព្រៃភ្នំណាមលៀ នៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគីរីផ្តល់ផលប្រយោជន៏ និងចំណូលភាគច្រើនមានតែថ្នាក់ជាតិ ចំណែកសហគមន៍ ផ្ទាល់បានទទួលផលតិចតូច។ សំឡេង៖
មន្ត្រីសម្របសម្រួល គម្រោងតាមដានគោលនយោបាយការប្រែប្រួលអាកាសធាតុ និងបរិស្ថាន អះអាងថា បន្ទាប់ពីការសិក្សាពិនិត្យ និងអង្កេត ជាមួយតំណាងសហគមន៏ពាក់ពន្ធ័ អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ពន្ធ័ក្នុងតំបន់ឃើញថា គម្រោងវិនិយោគ ស្ថិតនៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃដែនជម្រកសត្វព្រៃភ្នំណាមលៀ នៅឃុំដា ក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគីរី មានចំនុចមួយចំនួនដែលក្រុមហ៊ុន និងស្ថាប័នពាក់ពន្ធ័ត្រូវពិចារណាឡើងវិញ។
លោក ស្រី ពៅ ជាមន្ត្រីសម្របសម្រួល គម្រោងតាមដានគោលនយោបាយការប្រែប្រួលអាកាសធាតុ និងបរិស្ថាន បានប្រាប់វិទ្យុសំឡេងយុវជន អោយដឹងនៅព្រឹកនេះថា គម្រោងអភិវឌ្ឍន៍នេះតាំពីឆ្នាំង ២០១២ ដែលក្រុមហ៊ុន Megar First ទទួលបានសិទ្ធិអភិវឌ្ឍន៍ ដំណាំកៅស៊ូ តែរហូតមកដល់ពេលនេះ ទើបធ្វើការឈួសឆាយបានប្រហែល ៥០ ហិចតាតែប៉ុណ្ណោះ តែអ្វីដែលជាការព្រួយបារម្ភរបស់ ប្រជាពលរដ្ឋនោះគឺភាគីក្រុមហ៊ុន មិនបានសហការជាមួយ ប្រជាពលរដ្ឋមូលដ្ឋាន ក្នុងការផ្តល់ព័ត៏ពីការអភិវឌ្ឍន៍គម្រោងនេះទេ។
លោកបន្ថែមថា សង្គមស៊ីវិលបានរកឃើញក្តីកង្វល់មួយចំនួនរបស់ប្រជាពលរដ្ឋ បានដាក់ជូនកិច្ចប្រជុំ អន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៏វាយតំលៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញរួចហើយដែរ ក្នុងនោះរួមមាន៖
- ក្រុមហ៊ុនត្រូវអនុវត្តន៍ និងគោរពគោលការណ៍ ដោយមើលឃើញថាការចូលរួមជាសាធារណៈហាក់ដូច ជានៅ មានកំរិតតិចតួចបំផុតរបស់សហគមន៏។ ការពិគ្រោះយោបល់ គួរតែធ្វើឡើងអោយបានពេញលេញ និងពិចារ ណារាល់កង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ពីគំរោង។
- ក្រុមហ៊ុនត្រូវអនុវត្តន៍ និងគោរពគោលនយោបាយស្តីពី ការអភិវឌ្ឍន៍ជនជាតិដើមភាគតិច និងអនុក្រឹត្យពីការ ចុះបញ្ជីដីជាសមូហភាពសំរាប់ជនជាតិដើមភាគតិច។
- ក្រុមហ៊ុនត្រូវធ្វើការផ្សព្វផ្សាយ ព័ត៏មានគ្រប់គ្រាន់ និងមានតម្លាភាពដល់អ្នកពាក់ពន្ធ័ ពិសេសសហគមន៏ក្នុង តំបន់គោលដៅគម្រោង
- ភាពជាម្ចាស់របស់សហគមន៍ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព
- ផែនការគ្រប់គ្រងបរិស្ថាន និងការទូទាត់សំណង គួរតែមានផែនការលំអិត
- ការវិនិយោគគម្រោងនេះ គួរតែពិនិត្យ និងសិក្សាឡើងវិញ
លោក ស្រី ពៅ បញ្ជាក់ថាបន្ទាប់ពីដាក់សំណើនេះដល់អន្តរក្រសួងក្នុងកិច្ចប្រជុំកន្លងមក ភាគីក្រសួង ក៏បានប្រមូលសំណើទាំងឡាយដាក់អោយក្រុម ហ៊ុន និងទីប្រឹក្សាក្នុងការសិក្សាស្រាវជ្រាវពីគម្រោងនេះ ដើម្បីពិនិត្យពិចារណាឡើ ងវិញពីផលប៉ះពាល់ទាំងឡាយ តែលទ្ធិផលពុំទាន់សម្រេចយ៉ាងណានៅឡើយនោះទេ។
សួមបញ្ជាក់ថាក្នុងសំណើរបស់ ក្រុមអង្គការសង្គមស៊ីវិលដាក់អោយ អន្តរក្រសួងពីចារណានោះបានអោយដឹងថាចំ ពោះការផ្តល់ផលប្រយោជន៍ ពីការអភិវឌ្ឍន៍គម្រោងនេះ ចំណូលភាគច្រើនមានតែថ្នាក់ជាតិ ចំណែកសហគមន៍ ផ្ទា ល់បានទទួលផលតិចពីគម្រោងនេះ៕
ដោយ ហ៊ាង រដ្ឋធានី Email: heang.ratheany@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!