អ្នកវិភាគថា ខ្មែររស់នៅក្រៅប្រទេសគួរតែបើកចិត្តឲ្យទូលាយ ដើម្បីលើកស្ទួយវប្បធម៌ខ្មែរ
ផ្នែកវិទ្យាសាស្ត្រនយោបាយ លើកឡើងថា ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលមាននិន្នាការគាំទ្រគណបក្សខុសគ្នា គួរតែបើកចិត្តឲ្យទូលាយ ដើម្បីលើកស្ទួយវប្បធម៌ និងកិត្តយសជាតិ ជាជាងបន្តបែកបាក់សាមគ្គី។
លោក សូ ចន្ថា អ្នកវិភាគផ្នែកវិទ្យាសាស្ត្រនយោបាយ លើកឡើងបែបនេះ បន្ទាប់ពីលោកហ៊ុន ម៉ាណែត កូនប្រុសលោកនាយករដ្ឋមន្ត្រី ខកចិត្ត ហើយសម្រេចិត្ត មិនចូលរួមពិធីក្បួនដង្ហែបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា ព្រោះពលរដ្ឋខ្មែរអាមេរិកកាំងមួយចំនួនប្រកាសថា នឹងធ្វើបាតុកម្ម វត្តមានលោក ហ៊ុន ម៉ាណែតនៅទីនោះ។
អ្នកវិភាគផ្នែកវិទ្យាសាស្ត្រនយោបាយរូបនេះ បន្ថែមទៀតថា បើខ្មែរទាំងអស់ ជាពិសេសខ្មែរនៅក្រៅប្រទេស នៅតែបន្តបែកបាក់គ្នា ហើយមិនព្រមចាប់ដៃគ្នា ដើម្បីកសាងប្រទេស នោះកម្ពុជា នឹងគ្មានភាពអភិវឌ្ឍនោះទេ ហើយនឹងរិតតែធ្វើឲ្យកេរ្ត៍ឈ្មោះកម្ពុជា ស្អុយលើឆាកអន្តរជាតិទៀតផង។
លោកថា ការរៀបចំបិធីក្នុងឧកាសបុណ្យប្រពៃណីខ្មែរនេះ គួរណាស់តែចែកឲ្យដាច់ថា ជាពិធីសម្រាប់ផ្សព្វផ្សាយវប្បធម៍ខ្មែរ មិនគួរណាឲ្យមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ នេះទេ ។
សូមជំរាប់ថា លោក ហ៊ុន ម៉ាណែត ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេស និងជាមេបញ្ជាការរងកងទ័ពជើងគោក បានសរសេរនៅលើទំព៍រហ្វេសបុករបស់លោកកាលពីថ្ងៃអាទិត្យថា ពីដើមឡើយ លោកបានយល់ព្រមតាមការអញ្ជើញ ដោយដើម្បីលើកស្ទួយវប្បធម៌និងកិត្តយសជាតិកម្ពុជា តែដោយមានការរៀបចំ និងបំផុសការប្រឆាំងរូបលោក ដូចនេះ លោកសម្រេចឡើងវិញថាមិនចូលរួមតាមការអញ្ជើញនេះទេ។
លោក សូ ចន្ថា ថា ការមិនចូលរួមរបស់លោក ហ៊ុន ម៉ាណែត គឺធ្វើឲ្យរូបលោក មិនអាចលើកពីសារនយោបាយរបស់ខ្លួនទៅកាន់អ្នកគាំទ្រ តែក៏មិនធ្វើឲ្យរូបលោក ប្រឈមមុខនឹងបាតុកម្ម ដែលធ្វើឲ្យកម្ពុជា ខ្មាសគេលើឆាកអន្តរជាតិ ក្នុងឱកាសរៀបចំពីប្រពៃណីជាតិខ្មែរ ដែលមានអ្នកចូលរួមច្រើនកោះករនោះដែរ។
បើតាមលោក ទូច វិបុល បានប្រាប់វិទ្យុសំឡេងយុវជន តាមប្រអប់សារ ហ្វេសបុកនៅថ្ងៃទី ២៥ មីនា ថា អាជ្ញាធរនៅទីក្រុងទ្បុងប៊ិច រដ្ឋកាលីហ្វ័រញា បានប្រកាសជាផ្លូវការថា មិនស្វាគមន៏ និងធ្វើពហិការមិនចូលរួម ក្នុងកម្មវិធីដង្ហែរក្បួនប្រារព្វពិធីបុណ្យចូលឆ្នាំនោះទេ បើមានវត្តមានលោកហ៊ុន ម៉ាណែត។
ដោយកញ្ញា ឡុង គីមម៉ារីតា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!