ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគ្រោងនឹងប្រារព្ធកម្មវិធី សប្តាហ៍វប្បធម៌ចិននៅកម្ពុជា
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគ្រោងនឹងប្រារព្ធកម្មវិធី សប្តាហ៍វប្បធម៌ចិននៅកម្ពុជា ដែលនឹង ប្រ ព្រឹត្តទៅនៅខែ ឧសភា ២០១៦ខាងមុខនេះ ដើម្បីជាប្រយោជន៍ដល់ការផ្សព្វផ្សាយវប្បធម៌ និងដើម្បី ឲ្យកិ ច្ចសហប្រតិបត្តិការទ្វេរភាគីនៃប្រទេសទាំងពីរកាន់តែរឹងមាំ។ សំឡេង៖
តាមរយៈគម្រោងកម្មវិធី ស្តីពីកិច្ចសហប្រតិបត្តិការទ្វេរភាគីលើវិស័យវប្បធម៌ ឆ្នាំ២០១៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគ្រោងនឹងប្រារព្ធកម្មវិធី សប្តាហ៍វប្បធម៌ចិននៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ និងទី០៤ ឧសភា ២០១៦ ដែលមានប្រតិភូសិល្បករចិន ខេត្តគ័ងតុងនៃសាធារណរដ្ឋប្រជាមានិតចិន និងសិល្បករនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចូលរួមសម្តែងរួមគ្នា ដើម្បីជាប្រយោជន៍ដល់ការផ្សព្វផ្សាយវប្បធម៌ និងមិត្តភាពនៃប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។
កម្មវិធីនេះរៀបចំឡើង ដើម្បីជាការឆ្លើយតបនឹងសាធារណរដ្ឋចិនដែលបានផ្តល់ជំនួយជាច្រើនដល់កម្ពុជា។ នេះបើយោងតាមលិខិតថ្លែងសុន្ទរកថានាព្រឹកថ្ងៃទី២៨មីនានេះ របស់លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងកម្មវិធីទទួលជំនួយសម្ភារៈការិយាល័យ និងរថយន្តពីស្ថានទួតចិនប្រចាំកម្ពុជា។
លោកស្រី ភឿង សកុណា បានអះអាងថា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេរភាគីកម្ពុជា ចិនលើវិស័យវប្បធម៌ ជាពិសេសលើការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌រូបី និងអរូបី និងការងារអភិរក្ស និងជួសជុលសំណង់បេតិកភណ្ឌវប្បធម៌នានានៅប្រទេសកម្ពុជា ក្នុងជំនួបទ្វេរភាគីនាឱកាសកម្មវិធីស្ពានភាសាចិន កាលពីថ្ងៃទី២៨ ឧសភា២០១៥ នៅផ្ទះវប្បធម៌ចិន លោកស្រី និងលោកស្រី ពូ ជានគ័រ ឯកអគ្គរដ្ឋទួតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានលើកឡើងពីគម្រោងអាទិភាពជាច្រើន ហើយលោកស្រីក៏បានស្នើជាជំនួយនានា ដើម្បីជំរុញដល់ការងារអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យវប្បធម៌ និងដើម្បីធ្វើទំនើបកម្មសម្ភារៈការិយាល័យដល់មន្រ្តីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។
លោកស្រីបញ្ជាក់ថា ដោយសារតែកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា ចិនលើវិស័យវប្បធម៌ទើបស្ថានទួតចិនសម្រេចផ្តល់ជំនួយជាសម្ភារៈការិយាល័យ និងរថយន្តដល់កម្ពុជា និងតែងតែឧបត្ថម្ភគាំទ្រលើការងារកិច្ចប្រតិបត្តិការទ្វេរភាគីក្នុងវិស័យវប្បធម៌ និងសិល្បៈផងដែរ ហើយលោកស្រីសង្ឃឹមថា ស្ថានទួតចិននឹងបន្តផ្តល់ជំនួយនានាបន្ថែមទៀតដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាពេលខាងមុខ៕
ដោយ ចាន់ សុវណ្ណដារី
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!