លោក សម រង្ស៊ី៖ អង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់ស្គាល់ច្បាស់អី អំពើពុករលួយ
លោក សម រង្ស៊ី ថាអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើរឿងដែលមិនគូរធ្វើ និងថារឿងលោក កឹម សុខា ជារឿងបុគ្គលឯកជន ហើយករណីអំពើពុករលួយមានតែមន្ត្រីរបស់បក្សកាន់អំណាចជាអ្នកប្រព្រឹត្តទេ ទើបគេហៅថាអំពើពុករលួយ ព្រោះជាអ្នកប្រើអំណាចរដ្ឋ ។ Sound៖
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិថា អង្គភាពប្រឆាំងអំពើពុករលួយ មិនស្គាល់ពីតួនាទីរបស់ខ្លួន ដោ យថាជនណាដែលមិនមានអំណាចក្នុងដៃយកទៅប្រើប្រាស់ក្នុងនាមរដ្ឋ ឬ រដ្ឋាភិបាល មិនអាចត្រូវនរណាចោទថា ជាអ្នកប្រព្រឹត្តអំពើពុករលួយ ដែលអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវតាមដាន និងស៊ើបអង្កេតនោះឡើយ។
ការអះអាងរបស់លោក សម រង្ស៊ី នេះធ្វើឡើងតាមរយៈទំព័រ Facebook ផ្លូវការរបស់លោកនៅថ្ងៃទី ២៨ខែ មីនា ឆ្នាំ ២០១៦។ ប្រធានគណបក្សប្រឆាំងដែលរស់នៅបរទេសភៀសពីការចាប់ខ្លួន ពីសំណាក់តុលាការកម្ពុជារូបនេះ បាន ពន្យល់ថា អំពើពុករលួយ គឺជាទង្វើរបស់អ្នកមានអំណាច ដែលកេងប្រវ័ញ្ច និងលួចផលចំណេញ ពីការលក់ដូរ ឬ ការប្រើប្រាស់ទ្រព្យសម្បត្តិជាតិ ទ្រព្យសម្បត្តិរាស្ត្រ និងទ្រព្យសម្បត្តិរដ្ឋ ជាពិសេស តាមរយៈការគ្រប់គ្រងថវិកាជាតិ ដែលបានមកពីញើសឈាមប្រជារាស្ត្រទាំងមូល។ មានតែមន្ត្រីគណបក្សកាន់អំណាចទេ ដែលអាចប្រព្រឹត្ត ទង្វើ បែ បនេះបាន ពីព្រោះវាជាការប្រើអំណាចរបស់រដ្ឋ ដោយខុសច្បាប់ ដើម្បីបំផ្លិចបំផ្លាញផលប្រយោជ ន៍សាធារ ណៈ។
លោក សម រង្ស៊ី បន្តថាមន្ត្រីគណបក្សប្រឆាំង មិនមានអំណាចអ្វី ជាតំណាងរដ្ឋ ឬ តំណាងរដ្ឋាភិបាល ដើម្បីប្រ ព្រឹត្ត អំពើពុករលួយ ដែលអង្គភាពប្រឆាំងអំពើពុករលួយត្រូវតាមដាន និងស៊ើបអង្កេតនោះទេ។ លោកថ្លែងហាក់ សំដៅ ដល់រឿងរបស់លោក កឹម សុខា ថារឿងដែលគេនាំគ្នានិយាយរាល់ថ្ងៃ គឺជារឿងឯកជន ពីព្រោះគ្មានប៉ះពាល់ ដល់ ផ លប្រយោជន៍ជាតិ ឬផលប្រយោជន៍សាធារណៈ អ្វីទាល់តែសោះ ។ ធនធាន និងលុយកាក់ ដែលឯកជន គេចាយ វាយ ហើយដែលមិនបានមកពីការកេងប្រវ័ញ្ច ឬលួចកិបកេងទ្រព្យសម្បត្តិជាតិ ទ្រព្យសម្បត្តិរាស្ត្រ និងទ្រព្យសម្បត្តិ រដ្ឋ គឺជារឿងឯកជនសុទ្ធសាធ ដែលអង្គភាពប្រឆាំងអំពើពុករលួយ មិនត្រូវរវីរវល់ទេ។
អ្វីដែលអង្គភាពប្រឆាំងអំពើពុករលួយត្រូវធ្វើនោះលោក សម រង្ស៊ី បញ្ជាក់ថាមានច្រើន ដូចជា ៖
- ការប្លន់ដីប្រជារាស្ត្រ យកទៅប្រគល់ឲ្យក្រុមហ៊ុនឯកជន ដែលផ្តល់សំណូកសូកប៉ាន់
- ការកាប់បំផ្លាញព្រៃឈើ ដើម្បីនាំឈើទៅលក់ក្រៅប្រទេស ដោយលួចលាក់
- ការធ្វើអាជីវកម្ម បំផ្លាញបរិស្ថាន ដូចជាការវាយកម្ទេចភ្នំ និងការបូមខ្សាច់
- ការយកទ្រព្យសម្បត្តិរដ្ឋ ទៅលក់ដើម្បីប្រមូលលុយដាក់ចូលហោប៉ៅបុគ្គលឬបក្ខពួក
- ការកិបកេងថវិការដ្ឋ យកទៅចាយវាយ ដើម្បីគ្រាន់តែបម្រើផលប្រយោជន៍បុគ្គលឬបក្ខពួក
- ការផ្តល់កិច្ចសន្យាជាមួយរដ្ឋ ឲ្យទៅតែបក្ខពួករបស់ខ្លួន ដែលជាការបំប៉ោងចំណាយរបស់រដ្ឋ ជាដើម។
ពាក់ព័ន្ធរឿងនេះដែរព្រះតេជគុណ ហុក សុវណ្ណ គង់នៅវត្តខ្មែរប្រទេសកាន់ណាដាបានស្នើ បញ្ចូលបុគ្គលិករបស់ អ ង្គការក្រៅរដ្ឋាភិបាល៣រូប និងព្រះសង្ឈបីអង្គ ទៅក្នុងអង្គភាពនេះ ដើម្បីឲ្យអនុវត្តការងារក្នុងការប្រឆាំងអំពើ ពុករលួយ មានភាពត្រឹមត្រូវ ជៀសវាងពាក្យចោទថាជាអង្គភាពដែលរដ្ឋាភិបាលបង្កើតឡើងគ្រាន់តែជាឧបករណ៍ ដើ ម្បីបិទបាំងអំពើពុករលួយ របស់រដ្ឋាភិបាលតែប៉ុណ្ណោះ។ ព្រះតេជគុណ ក៏ធ្លាប់បានលើកឡើងដែរថា ករណីររបស់ លោកកឹម សុខានេះ គ្រាន់តែជារឿងបុគ្គលតែប៉ុណ្ណោះ ហើយគណបក្សសង្រ្គោះជាតិនៅស្ងៀមមិនតតប ទំនងដឹងថា ជាឆាកខ្លោន មួយដែលគេរៀបចំឡើងដើម្បី កំចាត់មេដឹកនាំគណកប្សប្រឆាំង។
ព្រះតេជគុណ ហុក សុវណ្ណ បញ្ជាក់ថាអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតរឿងលោក កឹម សុខានេះ ក៏ត្រូវ ពិ និ ត្យទ្រព្យសម្បត្តិ និងចំនួនប្រពន្ធចុង របស់អ្នកកាន់អំណាចជាន់ខ្ពស់របស់រដ្ឋាភិបាលចាប់ពី រដ្ឋមន្ត្រីឡើងទៅ និង ប៉ូលីស ទាហាន ចាប់ពីឧត្តមសេរនីយ៍ត្រី ព្រមទាំងសមាជិកព្រឹទ្ធសភា និងរដ្ឋសភា។
ប៉ុន្តែលោក សួន សេរីរដ្ឋា ប្រធានគណអំណាចខ្មែរវិញបានរិះគន់ករណីលោក កឹម សុខាថា រឿងអ្នកនយោបាយ ប្រ ព្រឹត្តអំពើរមិនថ្លៃថ្នូ មានស្រីញី យកលុយអ្នកគាំទ្រ ឬយកលុយជាតិ ទៅដើរចាយវាយជាមួយស្រីកំណាន់ក្មេងៗ វា មិនមែនជារឿងកំប៉ិកកំប៉ុក ឬជារឿងបុគ្គលនេះទេ។ លោកយល់ថា ពលរដ្ឋខ្មែរ ត្រូវចាំប្រវត្តិសាស្ត្រ ប្រទេសខ្មែរ ធ្លា ក់ខ្លួនសល់ដីប៉ុណ្ណឹង វេទនាដល់រាល់ថ្ងៃ គឺដោយសារតែជំពូកអ្នកនយោបាយល្មោភស្រី។
យ៉ាងណាក៏ដោយ គេមិនទាន់ឃើញអ្នកណាម្នាក់ ចេញមុខធានាអះអាង ថាមន្ត្រីរដ្ឋាភិបាល និងតំណាងសាស្ត្រ ១២៣រូប ស្អាតស្អំ មិនពាក់ព័ន្ធនឹងការលួចមានស្រីញីនោះទេ។ ប៉ុន្តែ មានតែករណីលោក កឹម សុខា មួយប៉ុណ្ណោះ ដែលត្រូវបាន អង្គភាពប្រឆាំងអំពើពុករលួយ សម្រេចហែក ស្រោមសំបុត្រប្រកាសទ្រព្យរបស់លោក កឹម សុខា ដើ ម្បីស៊ើបអង្កេត តាមបណ្តឹងរបស់យុវជនមួយក្រុម ដែលពួក គេអះ អាងថាលោក កឹម សុខា បានលុយមកពីណា ទិញដី ទិញផ្ទះ និងអោយស្រីស្នេហ៍ ច្រើនសន្ធឹកសន្ធាប់។
បើនិយាយរឿងអំពើពុករលួយ អង្គការតម្លាភាពអន្តរជាតិ បានដាក់ប្រទេសកម្ពុជា ក្នុងចំណោម ប្រទេសដែលពុករ លួយជាងគេក្នុងពិភពលោក។ តើអង្គភាពប្រឆាំងអំពើពុករលួយ មានបានតាមដាន និងស៊ើបអង្កេតពីរឿងពុករ លួ យ ខាងលើនេះ ហើយឬនៅ??
ដោយ ហ៊ាង រដ្ឋធានី
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!