សម្តេចហ៊ុន សែន សម្ភោធឲ្យប្រើប្រាស់វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែនអម្ពវ័នជំនីក និងស្ពានមួយខ្សែ នៅត្បួងឃ្មុំ
នៅព្រឹកថ្ងៃទី ៣០ មីនា នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន អញ្ជើញ សម្ពោធ ដាក់ ឲ្យប្រើប្រាស់ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន អម្ពវ័នជំនីក និងស្ពានមួយខ្សែប្រវែង ១៨០ ម៉ែ ត្រ នៅក្នុង ឃុំជំនីក ស្រុក ក្រូចឆ្មា ខេត្ត ត្បូងឃ្មុំ ដែលជាទឹកដីកំណើតរបស់ភរិយាយលោ កនាយករដ្ឋមន្ត្រី។
អគារសិក្សា ដែលសម្ពោធនៅថ្ងៃនេះមានចំនួនមួយខ្នង កម្ពស់ ៣ជាន់ ស្មើ ២៤បន្ទប់។ លោកនាយករដ្ឋមន្ត្រី លើកឡើងថា សមិទ្ធផលអគារសិក្សានិងស្ពាននៅលើទឹកដីនៃខេត្តត្បូងឃ្មុំនេះជាសមិទ្ធផលថ្មីមួយទៀត ក្នុងការចូលរួមបម្រើជាប្រយោជន៍យ៉ាងសំខាន់ដល់ការបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាបម្រើដល់ការធ្វើដំណើរ និងដឹកជញ្ជូនផលិតផលរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តនេះទៀតផង៕
ដោយ VOY
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!