គណបក្សសង្គ្រោះជាតិ រៀបចំពិធីរំលឹកវិញ្ញាណខ័ណ្ឌ ជនរងគ្រោះក្នុងហេតុការណ៍បោកគ្រាប់បែកនៅមុខរដ្ឋសភាចាស់
គណបក្សសង្គ្រោះជាតិ នៅថ្ងៃពុធនេះ បានរៀបចំពិធីរំលឹកខួបទី ១៩ នៃអំពើភេរវកម្ម រដ្ឋអំណាចគប់គ្រាប់បែក មកលើពលរដ្ឋស្លូតត្រង់មួយក្រុម ដែលកំពុងតែឈរតវ៉ា ដោយសន្តិវិធី នៅមុខមន្ទីររដ្ឋសភាចាស់ រាជធានីភ្នំពេញ កាលពីថ្ងៃ ៣០ មីនា ឆ្នាំ ១៩៩៧។
លោកយឹម សុវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានលើកឡើងថា លោកនៅចងចាំជានិច្ច វីរបាតុករ សមាជិកគណបក្សជាតិខ្មែរ ដែលបានបូជាជីវិត ដើម្បីតស៊ូកែទម្រង់ប្រព័ន្ធយុតិ្តធម៌ នៅកម្ពុជា។ ពួកគេបានបាត់បង់ជីវិត ដោយគ្រាប់បែកដៃ៤គ្រាប់ វាយប្រហារកាលពីថៃ្ងទី៣០ មីនា ១៩៩៧។ លោកបន្តថា ១៩ ឆ្នាំហើយ ជនរងគ្រោះមិនទាន់ទទួលបានយុតិ្តធម៌នៅឡើយ ហើយលោកឆ្លល់ថាតើជនដៃដល់ និងអ្នកនៅពីក្រោយខ្នងជានរណា ដែលនេះ ជាសំនួរប្រវតិ្តសាស្រ្ត ពុំទាន់មានចម្លើយនៅឡើយ៕
ដោយ VOY
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!