គណៈកម្មការទទួលបន្ទុកសិទ្ធិមនុស្សនៃព្រឹទ្ធសភា ជួបថ្នាក់ដឹកនាំខេត្តត្បួងឃ្មុំ ពិភាក្សារឿង ដំណោះស្រាយលើបញ្ហាដីធ្លី
ប្រធានគណៈកម្មការទទួលបន្ទុកសិទ្ធិមនុស្សនៃព្រឹទ្ធសភាលោក គង់ គាំ នៅថ្ងៃទី ៣១ មីនា បានជួប សវ នាការ ជា មួយ អភិបាល អភិបាលរង សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរចំណុះខេត្តត្បូងឃ្មុំទាំងមូល ដើម្បីពិនិត្យ ស្វែ ងយល់អំពីការអនុវត្តសិទ្ធិមនុស្សទូទៅ និងការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ពិសេស ការដោះ ស្រាយ ក្រៅប្រព័ន្ធតុលាការ ករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន រវាងប្រជាពលរដ្ឋ និងមន្ត្រីអ្នកមានប្រាក់ មាន អំណាច។
គួរគាត់សំគាល់ថា ខេត្តត្បូងឃ្មុំ មានករណីទំនាស់ដីធ្លី រួមទាំងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ជាច្រើន។ បើទោះ ជាមានបញ្ជាពីរដ្ឋាភិបាល អោយដោះស្រាយបញ្ហាដីធ្លី និងបញ្ហាបទល្មើសព្រៃឈើក៏ដោយ ក៏បញ្ហាទាំងនោះ ត្រូវ បា នគេមើលឃើញថា នៅតែបន្តកើតមានដដែល។
លោកប៉ែន បុណ្ណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមនសិទ្ធមនុស្សអាដហុក តែងតែលើកឡើងជារឿយៗតាម បណ្តាញសង្គមហ្វេសប៊ុកថា ផលវិបាកដែលកើតចេញពីនិទណ្ឌភាព មិនថាតំបន់ព្រៃឈើ រាប់លានហិក តា ដែល ក្រុមឧកញ៉ាប្រើយុទ្ធសាស្រ្តកាប់ចោះ គាស់គល់យកប្រភេទឈើល្អៗរាប់សិបលានដើមអស់ មករួចកាប់រាន ដុតបំ ផ្លាញព្រៃឈើយកដីជាកម្មសិទ្ធិទៀត សូម្បីឡូត៍នេសាទក៏ក្រុមឧកញ៉ាមិនលើកលែងឲ្យ ដែររហូតដល់ក្រុម ឧកញ៉ា បំផ្លាញព្រៃកោងកាង ជីកដីភ្នំ ចាក់ឆ្នេរសមុទ្ទយកមកធ្វើជាកម្មសិទ្ធិ រួចប្រើប្រាស់ ធនធានរបស់ រដ្ឋដោយគ្មានកោត ខ្លាចច្បាប់បន្តិចសោះឡើយ ។
លោកថា ទិដ្ឋភាពបែបនេះ បង្ហាញថាក្រុមទាំងនោះ លែងគោរពច្បាប់ និងមន្រ្តីៗនៃស្ថាប័នកំពូលទាំងបី ស្ទើរតែ លែងនាំគ្នាគិតពីនីតិរដ្ឋ គិតពីលុយច្រើនជាង។លោកប៉ែន ប៊ុណ្ណា បន្តថា និទ្ឌភាពបានលើកទឹកចិត្តមន្រ្តីជាន់ខ្ពស់ និងឧកញ៉ាប្រភេទគ្រាប់ល្ពៅស្ងោរឆ្អិនយកទៅដាំដុះបានផ្លែទាំងរទេះទាំងឡានជាន់ឈ្លីច្បាប់ក្រោមបាទជើង ផ្គើន នឹងបទបញ្ជាដ៏គ្មានតម្លៃរបស់ក្រុមអ្នកដឹកនាំរដ្ឋ ច្រើនណាស់នៅទូទាំងប្រទេស ទោះជាមានការរិះគន់ពីសំណាក់ មន្រ្តីរាជការដែលមានឋានៈតូចតាចនិងពលរដ្ឋយ៉ាងណាក៏ដោយ មិនធម្មតាឡើយ
គ្មានទេនៅក្នុងសង្គមនីតិរដ្ឋ ដែលបង្ហាញនូវ ភាពអនាធិបតេយ្យនៃ ការចូលទៅកាន់កាប់ទ្រព្យសម្បត្តិ សាធារណៈ របស់រដ្ឋមានច្រើនរយករណីដែលមន្រ្តីនគរបាលយុត្តិធម៌មិនអនុវត្តច្បាប់ដើម្បីការពារទ្រព្យសម្បត្តិរដ្ឋទាំងអស់នោះ សោះ ទទួលបានសំណូក ឬក៏ខ្លាចឥទ្ធិពលអំណាចជនល្មើស ព្រោះ ទ្រព្យសម្បត្តិសាធារណៈរបស់ រដ្ឋគ្មាន អាជ្ញា យុកាល កំណត់ទេ មិនថារាស្រ្ត មិនថាមន្រ្តី មិនថាថ្នាក់តូច មិនថាថ្នាក់ធំ មិនថាថ្នាក់កំពូល មិនថាអ្នកក្រ មិនថាអ្នក មាន មិនថាឧកញ៉ា បើប្រព្រឹត្តិល្មើសត្រូវតែទទួលទោសជាប់គុក ប៉ុន្តែ ជាទូទៅជាក់ស្តែង ក្រុមមន្ត្រីគ្រាប់ ល្ពៅជា ប្រព័ន្ធ ពូកែខាងធ្វើរបាយការណ៍ភរ ខាងអួតលើកជើង ពូកែខាងបំផ្លាញជាតិ៕
ដោយ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!