សហភាពចលនាកម្មករកម្ពុជា ស្នើអាជីវករ និងម្ចាស់រថយន្តឈ្នួល កុំដំឡើងតម្លៃទំនិញ និងសេវាកម្មរបស់ខ្លូនក្នុងរដូវចូលឆ្នាំខ្មែរ
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ សហភាពចលនាកម្មករកម្ពុជា បានចេញសេចក្តីអំពាវនាវនៅថ្ងៃនេះ ស្នើដល់អាជីវករ និងម្ចាស់រថយន្តទាំងអស់ សូមមេត្តាកុំដំឡើងតម្លៃទំនិញ និងសេវាកម្មរបស់ខ្លូន។
ក្នុងលិខិតនោះសហភាពចលនាកម្មករកម្ពុជា ក៏អំពាវនាវឲ្យ អាជ្ញាធរ រាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ចាត់វិធានការទប់ស្កាត់បញ្ហានេះឲ្យមានប្រសិទ្ធភាពផងដែរ ដើម្បីជួយដល់ការចំណាយ របស់កម្មករនិយោជិត គ្រូបង្រៀន និងមន្រ្តីរាជការ។
ការអំពាវនាវនេះដោយសារ សហជីព សង្កេតឃើញថា ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនមួយចំនួនតែងដំឡើងថ្លៃទំនិញ និងការដឹកជញ្ជូន របស់ពួកគេរៀងរាល់បុណ្យធំៗ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពកម្មករនិយោជិត គ្រូបង្រៀន មន្រ្តីរាជការ ដោយសារប្រាក់ខែរបស់ពួកគេនៅទាបនៅឡើយ៕
ដោយ VOY
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!