សង្គមស៊ីវិលរិះគន់លោក ឈាង វុន ដែលថា រឿងតណ្ហាផ្លូវភេទ អ្នកនយោបាយជារឿងធំសម្រាប់ជាតិ
សំឡេង៖
មតិសាធារណៈខ្លះ រិះគន់ការលើកឡើងរបស់លោក ឈាង វុន តំណាងរាស្ត្រគណបក្សប្រជាជន និងជាអ្នកនាំពាក្យ រដ្ឋសភា ដែលអះអាងថា បញ្ហាតណ្ហាផ្លូវភេទរបស់អ្នកនយោបាយ ជារឿងសំខាន់សម្រាប់ជាតិ។ លោក ឈាង វុន បាននិយាយបែបនេះ ក្នុងវេទិការអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី ១ មេសា ។
លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម ប្រាប់វិទ្យុសំលេងយុវជនថា បើសិនជារឿងផ្លូវភេទរបស់អ្នក នយោ បាយជារឿងសំខាន់មែននោះ គួរណាស់តែរដ្ឋាភិបាល ពង្រឹងការអនុវត្តច្បាប់របស់ក្រសួងយុត្តិធម៌ស្រាវជ្រាវ តាម ដាន ករណីផ្លូវភេទ របស់អ្នកនយោបាយ ឬមន្រ្តីក្នុងជួររដ្ឋាភិបាលកន្លងមកនេះ យកមកដាក់ទោស និងទទួលខុ សត្រូវចំពោះមុខច្បាប់ទាំងអស់គ្នា ទើបការអនុវត្តនេះទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
ស្រដៀងគ្នានេះដែរលោក សូរ ចន្ថា សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ ថា ការលើកឡើងរបស់ លោកឈាងវុន បែបនេះមិនមានផលចំណេញសម្រាប់ប្រទេសជាតិនោះ ទេផ្ទុយទៅវិញធ្វើអោយប្រទេសជិតខាងសើចចំហក ថា ប្រទេសកម្ពុជារើសអើងគ្នាទៅវិញទៅមក គ្មានការសាមគ្គី។ លោកថា លោកមិនដឹងពីគោលបំណងរបស់លោក ឈា ង វុន ដែលលើកឡើងបែបនេះនោះទេ។ លោកសង្កត់ធ្ងន់ថា បញ្ហាប្រទេសប្រជាតិសំខាន់ៗមានច្រើនណាស់ ដែលរដ្ឋាភិបាលត្រូវដោះស្រាយ។ លោកគាត់សំគាល់ថា ការធ្វើបែបនេះ គឺជាយុត្តិសាស្រ្តនយោបាយ ដែលចង់កាច់បំបាក់ជើងដៃគូរមុខការប្រកួត។
សង្គមស៊ីលវិលថា រដ្ឋសភា រឿងប្រទេសជាតិសំខាន់ៗជាច្រើនមិនព្រមដោះស្រាយ បែរទៅជា ខ្វាយខ្វល់ពី បញ្ហា ផ្លូវភេទ អ្នកនយោបាយទៅវិញ។ ការបោះឆ្នោតក្នុងអាណត្តិទី៦ ខាងមុខនេះ ត្រូវបានមតិខ្លះលើកឡើងថា គណ បក្សកាន់អំណាច អាចនឹងបន្តបាត់បង់ការគាំទ្រ បើសិនបន្តធ្វើតែរឿងធនហ្នឹងទៀត៕
ដោយ ញ៉ែម សំណាង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!