ក្រសួងយុត្តិធម៌ បង្គាប់អោយសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស ចាត់តាំងអ្នកនាំពាក្យ
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក អង្គ វង្សវឌ្ឍនា បង្គាប់អោយប្រធានសាលាដំបូង និង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស ចាត់តាំងអ្នកនាំពាក្យតំណាងស្ថាប័នរបស់ខ្លួន ផ្តល់ព័ត៌មានឆ្លើយតប ការចាប់អារម្មណ៍ពីសំណាក់សាធារណៈជន និងបណ្តាញសារព័ត៌មាន ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ជៀសវាងការភាន់ច្រឡំនានា។
បើតាមលិខិតនៅថ្ងៃទី១មេសា ក្រសួងយុត្តិធម៌ ស្នើចាត់តាំងប្រធាន ឬអនុប្រធានលេខាធិការដ្ឋបាល១រូប ជាអ្នកនាំពាក្យរបស់សាលាដំបូងរាជធានី ខេត្ត និងចាត់តាំង ព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញារង១រូប ជាអ្នកនាំពាក្យឲ្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្ត។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជម្រុញអោយ ថ្នាក់ដឹកនាំស្ថាប័នទាំងនោះ ទទួលចាត់ចែងឲ្យបានឆាប់រហ័ស និងព្រមទាំងផ្តល់ឈ្មោះ និងលេខទូរស័ព្ទ ដែលត្រូវបានចាត់តាំងជាអ្នកនាំពាក្យ ទៅក្រសួងយុត្តិធម៌ ដែលមានលោក គឹម សន្តិភាព អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ទទួលបន្ទុកកិច្ចការនេះ៕
ដោយ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!