ប្រធានរដ្ឋសភា និងព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦នេះ ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា បាន ថ្វាយព្រះពរ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស បុណ្យចូល ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ នា ពេលខាងមុខនេះសូមព្រះអង្គទ្រង់ប្រកបដោយ ព្រះរាជសុខ ភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជុំក្នុងសុខ សន្តិ ភាពដលល់កូនចៅប្រជានុរាស្រ្តទូទាំងប្រទេសតរៀងទៅ។
ក្នុងលិខិតថ្វាយព្រះពរនោះ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេច សាយឈុំ ប្រធានព្រឹទ្ធសភា ក៏បាន បួង សួងដល់គុណបុណ្យព្រះរតនត្រៃ ព្រះបារមី ទេវតារក្សាព្រះមហាស្វេតច្ឆ័ត ព្រះបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអ តីត ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរព្រមទាំងវ្ថុស័ក្ដិសិទិ្ធក្នុងលោក ពិសេសសម្ដេចក៏សូម បូងសួងដល់ ទេវតាឆ្នាំថ្មី ឆ្នាំវក ព្រះនាមមណ្ឌាទេវី តាមជួយប្រោសព្រំសព្ទសាធុការពរ បវរសួស្ដី វិបុលសុខ បវរមហាប្រសើរ ថ្វាយជូន ព្រះករុណាជាម្ចាស់ជីវិតលើត្បួង ព្រមទាំងព្រះញ្ញាតិវង្សានុវង្ស ប្រកបដោយព្រះពុទ្ធពរទាំងបូនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!