គរុសិស្ស៨០០នាក់រំភើបជាមួយការផ្តល់ស៊ីមឥតគិតថ្លៃមានប្រាក់៣០$ ក្នុងមួយខែពេញមួយឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន
គរុសិស្ស៨០០នាក់រំភើបជាមួយការផ្តល់ស៊ីមឥតគិតថ្លៃមានប្រាក់៣០$ ក្នុងមួយខែពេញមួយឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន
ភ្នំពេញៈ គរុសិស្សជិត៨០០នាក់ ដែលបានបញ្ចប់ការសិក្សាក្រោយពីបានចូលរួមនៅក្នុងសិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយគេហទំព័រធនធានអប់រំ និងបណ្ដាញសង្គមផ្លូវការក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃសៅរ៍ រំភើបក្នុងការទទួលបានប្រាក់រង្វាន់ ស៊ីមកាតឥតគិតថ្លៃដែល បានបញ្ចូល ៣០$ ក្នុងមួយខែនៃការចូលដំណើរការអិនធឺណែតនៅលើមិត្តហ្វូន ដែលមានល្បឿនកំពូលលឿន 4G របស់បណ្តាញបច្ចេកវិទ្យា LTE។
បណ្តាញដែលបានពង្រីកទៅគ្រប់ស្រុក នៅក្នុងប្រទេសកម្ពុជា និងបានគ្របដណ្តប់ជាង ៩០ភាគរយនៃចំនួនប្រជាជនដែលធានាថា និស្សិតទូទាំងប្រទេសអាចប្រើប្រាស់អីនធឺណែតបានយ៉ាងង៉ាយស្រួល។ ពួកគេបានតម្រង់ជួរឡើងនៅស្តង់រូបថតនិងវីដេអូ ជាមួយមិត្តភក្តិនៅ សាលប្រជុំនៅឯវិទ្យាស្ថានជាតិអប់រំ ដើម្បីអបអរការបញ្ចប់ការសិក្សារបស់ពួកគេដោយបង្ហោះ និងចែករំលែករូបភាពនិងវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរួមទាំងទំព័រហ្វេសប៊ុកកាន់តែ មានប្រជាប្រិយភាពខ្លាំងឡើង។ ខណៈដែលក្រសួងបានសហការជាមួយក្រុមហ៊ុនមិត្តហ្វូនធ្វើការ ដាក់ដំណើរការដាក់សាក់ល្បងនូវប្រព័ន្ធបច្ចេកវិទ្យាតាមដានអវត្តមានសិស្សនៅតាមសាលារៀនគោលដៅទាំង៣៩នៅទូទាំងប្រទេសតាមរយៈទូរស័ព្ទដៃ។
លោក ប្រាក់ សៅវឌ្ឍនា ដែលបានបញ្ចប់ការសិក្សារដែលបានឧត្ថមឡើងដោយក្រុមហ៊ុនមិត្តហ្វូន បានថ្លែងថាគាត់ពិតជារំភើបមែនទែនដែលក្រុមហ៊ុនបានចុះអនុស្សារណៈជាមួយក្រសួងអប់រំ ដែលកម្មវិធីនេះបានផ្តល់នូវកម្មវិធីល្អៗសម្រាប់ពួកនាងជាគរុនិស្សិត។
កញ្ញា សៅវឌ្ឍនា ថ្លែងឲ្យដឹងទៀតថា ៖«ខ្ញុំចង់ក្លាយជាគ្រូបង្រៀនម្នាក់ជួយបង្រៀនប្រព័ន្ធបច្ចេកវិជ្ជាថ្មី ដែលមិត្តហ្វូនផ្តល់ឲ្យនោះទៅដល់សិស្សានុសិស្សទាំងអស់ចំពោះខេត្តដែលនាងនឹងចុះទៅបង្រៀន។ ខ្ញុំស្នើរសុំឲ្យក្រុមហ៊ុនជួយសម្រួលដល់ប្រព័ន្ធអ៊ីនធឺណែតលឿនដើម្បីឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានទាន់ហេតុការណ៍។ និងឲ្យក្រុមហ៊ុនផ្តល់នូវកម្មវិធីពិសេសៗ ដើម្បីទាក់ទាញប្រជាពលរដ្ឋកាន់តែចង់ប្រើមិត្តហ្វូនតទៅទៀត»។
រីឯលោក ឆោម សុជា ដែលបានបញ្ចប់ការសិក្សារដែលបានឧត្ថមឡើងដោយក្រុមហ៊ុនមិត្តហ្វូនផងដែរនោះបានថ្លែងថា គាត់មិនដែលបានជូបប្រទះកម្មវិធីនេះទេនេះគឺជាកម្មវិធីល្អ ដែលក្នុងទូរស័ព្ទរបស់លោកមានប្រាក់៣០ដុល្លារសម្រាប់ការប្រើប្រាស់អីនធឺណែតមួយនិងព្រមទាំងអាចទូរស័ព្ទបាន។ លោកបានថ្លែងថា ៖«ខ្ញុំចង់ឲ្យក្រុមហ៊ុន ជួយឧត្តមត្ថមសេវាអ៊ីនធឺណែត ឲ្យល្បឿនវាល្អដើម្បីបង្កភាពងាយស្រួលដល់អ្នកសិក្សាគាត់អាចដោនឡូដយកឯកសារផ្សេងៗពីគេហទំព័រនានា ដូច្នេះវាអាចជួយសម្រួលដល់អ្នកសិក្សារបានច្រើន»។
ចំណែកឯលោក អេន ធី បានមានប្រសាសន៍ថា ៖«ក្រុមហ៊ុនបានផ្តល់កម្មវិធីពិសេសៗច្រើនណាស់ដល់ប្រជាពលរដ្ឋខ្មែរ ដូចជាការផ្តល់ស៊ីម និងកម្មវិធីប្រូម៉ូសិនពិសេសៗ ហើយខ្ញុំចង់ឲ្យក្រុមហ៊ុន មិត្តហ្វូនបន្តនូវសកម្មភាពបែបនេះ»។
Helene Veal ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម ដែលទើបតែងតាំងថ្មី របស់ក្រុមហ៊ុនមិត្តហ្វូន បានឲ្យដឹងដែរថា នេះជាការជួបជុំ លក្ខណៈមិត្តភាពមួយ ដែលគ្រាន់តែចង់ឲ្យពួកគេចង ចាំក្នុងចិត្តបានច្បាប់ថា ថ្ងៃនេះ គឺជាថ្ងៃបញ្ចប់ការសិក្សាពួកគេ។ស្សិតបញ្ចប់ការសិក្សាត្រូវបាន ស្នើផងដែរដើម្បីដាក់គំនិតទៅមិត្តហ្វូនសម្រាប់ការពង្រីកកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការ ទទួលខុសត្រូវសង្គម (CSR) ដើម្បីរួមបញ្ចូលគម្រោងការអប់រំនិងសង្គមជាច្រើនទៀត។
Helene Veal បានថ្លែងថា ៖ «មិត្តហ្វូនបានគាំទ្រការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជាចាប់តាំងពីយើងបានចូលទៅប្រទេសនេះនៅក្នុងឆ្នាំ ២០០៩ យើងឲ្យពួកគេដាក់ស្នើរគំនិតរបស់ពួកគេ ដែលចង់ធ្វើអ្វីបន្ថែមទៀតមកដល់ពួកពួកយើង ដើម្បីពួកយើងយកទៅធ្វើតាមពួកគេ។ វិធីសាស្រ្តនេះ នឹងជួយធ្វើឱ្យក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តឈានមុខគេរបស់នៅក្នុងប្រទេស កម្ពុជាកាន់តែល្អ ហើយឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍»៕
និស្សិតបញ្ចប់ការសិក្សាចូលរួមនៅក្នុងព្រឹត្តិការណ៍នេះបានឱ្យដឹងថា ការចូលដំណើរការអ៊ិនធឺណិដោយឥតគិតនឹងធ្វើឱ្យពួកគេអាចសិក្សាបន្ថែមទៀតតាមរយៈការសិក្សារតាមអិនធឺណែត ដោយមិនមានការព្រួយបារម្ភអំពីការចំណាយ។ ក្រុមហ៊ុនមិត្តហ្វូនគឺជាក្រុមហ៊ុនដែលជួយសង្គមច្រើននិងជួយធ្វើឲ្យសង្គមកម្ពុជា ទាំងមូលបានដើរទៅមុខ។ ក្រុមហ៊ុនមិត្តហ្វូន ដើរតួរសំខាន់នៅក្នុងវិស័យអប់រំ ជាពិសេសបង្កភាពងាយស្រួលដល់លោកគ្រួអ្នកគ្រូក្នុងការស្រាវជ្រាវឯកសារ ដោយសេវាកម្មទាំងនោះមិនគិតថ្លៃ សម្រាប់លោកគ្រូអ្នកគ្រូជិត១លានអ្នក៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!