លោកសម រង្សី ចង់អោយមានការដោះលែងសមាជិករបស់ខ្លួន ដែលត្រូវបានចាប់ខ្លួនពីបញ្ហាព្រំដែន
ភ្នំពេញ៖ លោកសម រង្សី ប្រធានគណបក្សសង្រ្គោះជាតិ ស្នើរអោយមានការដោះលែង សមាជិករបស់ខ្លួនទាំងពីររូប ដែលត្រូវបានចាប់ខ្លួនពីបញ្ហាព្រំដែន មាន លោកហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្សី និង លោកអ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ ដោយត្រូវផ្តល់យុត្តិធម៌ ជូនលោកទាំងពីរវិញ ដើម្បីជួយការពារបូរណភាពទឹកដី នៃប្រទេសកម្ពុជា។ ក្នុងនោះលោក សម រង្សី ក៏បានស្នើរអោយ ភាគីពាក់ព័ន្ធទាំងអស់ គួរស្នើរដ្ឋាភិបាលប្រទេសបារាំងសព្វថ្ងៃ ឲ្យជួយផ្តល់ផែនទីបន្ថែម ដែលមានផែនទីដូចចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ជាមូលដ្ឋាន។
ការស្នើរសុំរបស់លោកសម រង្សី នេះ ធ្វើឡើងនៅក្នុងទំព័រហ្វេសបុកផ្លូវការរបស់លោក នៅថ្ងៃទី ២៨ ខែវិច្ឆកា ឆ្នាំ២០១៦។
លោកបណ្ឌិត សុខ ទូច ប្រធានក្រុមស្រាវជ្រាវអំពីបង្គោលព្រំដែននៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បញ្ជាក់ថា ការស្នើសុំជំនួយបច្ចេកទេសពីបរទេស ឬ នៅក្នុងស្រុកនោះ គឺដាច់ខាត់ មិនគួរជ្រើសរើស យកអ្នកជាប់និន្នាការនយោបាយនោះទេ។ ប៉ុន្តែតែ លោកគាំទ្រចំពោះការស្នើសុំអោយមាន ការផ្ដល់ជំនួយបច្ចេកទេសពីប្រទេសបារាំង។ បន្ថែមពីនេះ លោកថា បើស្នើសុំជំនួយបច្ចេកទេសតែពីប្រទេសបារាំងក៏មិនកើតដែរ គឺត្រូវ មានការចូលរួម ពីអ្នកជំនាញ់បញ្ហាព្រំដែន មកពីប្រទេសជាច្រើនទៀត ដើម្បីអោយ ដំណើការបោះបង្គោលព្រំដែនទទួលបានជោគជ័យ និង គ្មានភាគីណាខាត់បង់។
លោកឆាំ ប៊ុនថេត សមាជិកក្រុមអ្នកវិភាគឯករាជ្យវ័យក្មេង គាំទ្រចំពោះការស្នើសុំ របស់ លោកសម រង្សី ដែលចង់អោយមានដោះលែង សមាជិកគណបក្សសង្រ្គោះជាតិ ទាំងពីររូបនោះដែរ។ ដោយលោកយល់ឃើញថា ការដែលដាក់ឃុំអ្នកទាំងពីរនេះ ក៏គ្មានផលចំណេញសម្រាប់ប្រទេសជាតិ ក្នុងការដោះស្រាយបញ្ហាព្រំដែននោះដែរ គឺមានតែការខាត់បង់ប៉ុនណ្ណោះ។ លោកក៏បានស្នើសុំអោយអ្នកនយោបាយទាំងអស់ កុំយកបញ្ហាព្រំដែន ធ្វើជាផលប្រយោជន៍នយោបាយឲ្យសោះ៕
សំលេង ៖
ដោយលោក ញ៉ែម សំណាង Gamil somnang.voy915@gmail.com
រូបភាព៖ ទំព័រហ្វេសបុកផ្លូវការ លោកសម រង្សី
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!