(ភ្នំពេញ)
ថ្ងៃ សុក្រ ទី ០២ ខែ មិថុនា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,187,827
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

ក្រុមហ៊ុន Metfone លុបថ្លៃសេវា ROAMING សម្រាប់ប្រទេសឡាវ និងវៀតណាម ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ថ្លៃប្រើទិន្នន័យថយចុះ ១៥០ដង ថ្លៃហៅចេញថយចុះជិត១៥ដង ហើយ ការទទួលការហៅចូល គឺមិនគិតថ្លៃ

  • VOY News
  • សោរ៍ , ០៧ , មករា , ២០១៧ - ១២:១៤
  • បច្ចេកវិទ្យា-ព័ត៌មាន
  • Comments

រាជ​ធានី​ភ្នំពេញ ថ្ងៃទី៦ ខែ​មករា ឆ្នាំ​២០១៧ - ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​ដ៏​ធំ​នៅ​កម្ពុជា Metfone នៅ​ថ្ងៃ​នេះ បាន​ប្រកាស​ដាក់​ចេញ​គោលការណ៍ថ្មី​ស្ដីពី​ថ្លៃ​សេវា Roaming របស់​ខ្លួន ដោយ​ឲ្យ​ឈ្មោះ​ថា «Roam ​តម្លៃ​ហៅចេ​ញ ដូច​ក្នុង​ប្រទេស​» ជាមួយនឹង​អត្រា​ថ្មី​ទាប​ស្មើ​នឹង​អត្រា​ក្នុង​ស្រុក សម្រាប់​កម្ពុជា ឡាវ និង​វៀតណាម ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃទី០១ ខែ​មករា ឆ្នាំ​២០១៧​ តទៅ។

ដោយ​អនុវត្ត​តាម​ក្រុមហ៊ុន​មេរបស់​ខ្លួន គឺ​ Viettel, ក្រុមហ៊ុន Metfone បាន​ក្លាយ​ជា​ប្រតិបត្តិករ​សេវា​ទូរស័ព្ទ​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ពិភព​លោក ដែល​លុប​ចោល​ថ្លៃ​សេវា​ roaming ខ្ពស់ ក្នុង​នោះ​រួម​មាន ដូចជា ថ្លៃ​ហៅ​ចេញ ថ្លៃ​ផ្ញើ​សារ និង​ថ្លៃ​ប្រើ​ទិន្នន័យ ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​សេវា Metfone (នៅ​កម្ពុជា) អ្នក​ប្រើ​សេវា​ Unitel (នៅ​ប្រទេស​ឡាវ) និងអ្នក​ប្រើ​សេវា​ Viettel (​នៅ​វៀតណាម)។

តាម​គោលការណ៍ថ្មីនេះ អតិថិជន​របស់ Metfone ដែល​ប្រើសេវា roaming ដើម្បី​ប្រាស្រ័យ​ទាក់ទង​នៅ​ក្នុង​ប្រព័ន្ធ​របស់ Viettel ក្នុង​តំបន់​ឥណ្ឌូចិន អាច​ទទួល​បាន​ផល​ប្រយោជន៍​ដូច​ខាង​ក្រោម៖

  • ទទួល​ការ​ហៅ​ចូល​ដោយ​ឥត​គិត​ថ្លៃ
  • ហៅចេញ​ក្នុង​អត្រា​ទាប​ជាង​មុនដល់ទៅ ១៥ដង
  • ផ្ញើ​សារ​ក្នុង​អត្រា​ទាប​ជាង​មុន​ដល់​ទៅ ១០ ដង និង
  • ប្រើ​ទិន្នន័យ​ក្នុង​អត្រា​ទាប​ជាង​មុន ១៥០​ដង បើ​ប្រៀប​ធៀប​នឹង​ប្រតិបត្តិករ​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នេះ​មាន​ន័យថា បើ​អ្នក​ជា​អ្នក​ប្រើ​សេវា Metfone ឥឡូវ​នេះ អ្នក​អាច​ទទួល​ការហៅ​ចូល​ដោយ​ឥត​គិត​ថ្លៃ ទោះបី​អ្នក​កំពុង​ប្រើ​សេវា roaming នៅ​ក្នុង​ប្រទេស​វៀតណាម និង​ឡាវ​ក្ដី។

សម្រាប់​សេវា​ហៅ​ចេញ អតិថិជន​ Metfone ដែលធ្វើ​ការ​ហៅ​ចេញ​ទៅ​កាន់​អតិថិជន Unitel នៅ​ក្នុង​ប្រទេស​ឡាវ ឬ​អតិថិជន Viettel នៅ​ប្រទេស​វៀតណាម ខណៈដែល​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ឬ​ហៅ​ក្នុង​ប្រព័ន្ធ​ដូច​គ្នា​ត្រឡប់​មក​ប្រទេស​កំណើត​វិញ គឺ​បង់​ថ្លៃ​សេវា​ហៅ​ចេញ​ត្រឹមតែ ៩សេន​ប៉ុណ្ណោះ ក្នុង​មួយ​នាទី ដែល​ពីមុន គឺ​ ៣០​សេន​ក្នុង​មួយ​នាទី និង ១,៣ដុល្លារ​ឯណោះ​ក្នុង​មួយនាទី។

ចំពោះ​សេវា​ផ្ញើ​សារ​វិញ អត្រា​ថ្មី គឺ​ត្រឹម​តែ​ ២សេន​ប៉ុណ្ណោះ​សម្រាប់​សារ​នីមួយៗ ដែល​អត្រា​ពី​មុន គឺ​ ២០សេន​សម្រាប់​ការ​ផ្ញើ​សារ​មួយ​លើកៗ។

រីឯ​សម្រាប់​ការ​ប្រើ​ប្រាស់​ទិន្នន័យ អត្រា​ថ្មីគឺ​ទាប​ជាង​មុន ១៥០​ដង ដែល​មាន​ន័យ​ថា ឥឡូវនេះ ការ​ប្រើ​ប្រាស់​ទិន្នន័យ​ ១​មេហ្គាបៃ ត្រឹម​តែ ១សេន ដែល​កាល​ពី​មុន គឺ​ ១មេហ្គាបៃ គឺ ១,៥​ដុល្លារ​ឯណោះ។

ជាមួយ​នឹង​គោលការណ៍​តម្លៃ​សេវា​ roaming ថ្មី​នេះ ក្រុមហ៊ុន​ Metfone សង្ឃឹម​ថា នឹង​បង្កើត​ឲ្យ​មាន​«ពិភព​ស្មើ​ភាព​គ្នា»​ នៅ​ក្នុង​ការ​ប្រើ​សេវា​ទូរគមនាគមន៍។ ចំពោះ​វិស័យ​សេដ្ឋកិច្ចវិញ ការលុប​ចោល​តម្លៃ​សេវា​ roaming ខ្ពស់​ អាចជួយ​រួម​ចំណែក​ដល់​ការ​ជំរុញ​ធុរកិច្ច​និងពាណិជ្ជ​កម្ម​កាន់​តែ​ប្រសើរ​ឡើង​ នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង​បី គឺ​កម្ពុជា ឡាវ និង​វៀតណាម។

គោលការណ៍​ថ្មី​នេះ​ដែរ ក៏នឹង​ផ្ដល់​ប្រយោជន៍​ដល់​អតិថិជន​ជាង ៧០លាន​នាក់ ដែល​កំពុង​ប្រើ​ប្រាស់​ប្រព័ន្ធ Viettel នៅ​ក្នុង​តំបន់។ ដូច្នេះ ឥឡូវ​នេះ សូម្បី​តែ​ប្រជាជន​ដែល​មាន​ចំណូល​ទាប ក៏​អាច​រីករាយ​ប្រើ​សេវា​ទូរស័ព្ទ roaming បាន​ដែរ ដែល​ពីមុន​មក ពួកគេ​មិន​ធ្លាប់​ប្រើ​ដោយសារ​តម្លៃ​សេវា​ខ្ពស់៕

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,187,827
ស្តាប់អនឡាញ