ពិធីចុះហត្ថលេខារវាងក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍កម្ពុជា ( NIPTICT ) និងក្រុមហ៊ុនវៀតធែលកម្ពុជា ( VIETTEL Cambodia)
ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ រវាងវិទ្យាស្ថានប្រៃសណីយ៌ទូរគមនាគមន៌ បច្ចេកវិទ្យាគមនាគមន៌ និងព័ត៌មាន (NIPTICT) នៃក្រសួងប្រៃសណីយ៍ទូរគមនាគមន៍កម្ពុជា ជាមួយក្រុមហ៊ុនវៀតធែលកម្ពុជា ភីធីអ៊ី អ៊ិលធីឌី ( VIETTEL Cambodia PTE.,LTD) (ក្រុមហ៊ុនមិត្តហ្វូន) បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ង្វៀន ថាញ់ញឿង អគ្គនាយកក្រុមហ៊ុនវៀតធែលកម្ពុជា និង ប្រធានវិទ្យាស្ថានប្រៃសណីយ៌ លោក សេង សុភាព។កិច្ចព្រមព្រៀងនេះបានបង្ហាញអំពីការផ្លាស់ប្តូរជាប្រវត្តិសាស្រ្តនៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាលដើម្បីបំរើផលប្រយោជន៍ដល់សហគ្រិននិងប្រជាជនកម្ពុជាអោយកាន់តែមានប្រសិទ្ធិភាពជាងនេះ។
ដោយមានការជឿទុកចិត្តអំពីសេវាកម្មឈានមុខគេ ពីសំណាក់ប្រជាជនកម្ពុជារាប់លាននាក់ក្រុមហ៊ុនមិត្តហ្វូនបានធ្វើកិច្ចសហប្រតិបត្តិការជាមួយ (NIPTICT) នៅក្នុងកិច្ចប្រឹងប្រែងអភិវឌ្ឃគំរោងនានា។
គោលបំណងជាចំបងគឺដើម្បីធ្វើអោយសំរេចបាននូវគោលដៅអភិវឌ្ឃន៍ក្នុងការកសាងសមត្ថភាព ការច្នៃប្រឌិតថ្មី រួមជាមួយការស្រាវជ្រាវនិងអភិវឌ្ឃន៍ ដើម្បីធ្វើអោយប្រសើឡើងនៃការគ្រប់គ្រងតាមប្រពន្ធ័អនឡាញ និងជួយពង្រឹងប្រពន្ធ័សន្តិសុខក៏ដូចជាធ្វើអោយមានការរីកចំរើនឡើងចំពោះផ្នែកបច្ចេកវិទ្យាព័ត៌មានដែលសមាមាត្រទៅនឹងគោលការណ៍អភិវឌ្ឍន៍ វិស័យទូរគមនាគមន៌ និងបច្ចេកវិទ្យាព័ត៌មាន ។
តំណាងភាគីទាំងពីរគឺលោកង្វៀន ថាញ់ញឿង អគ្គនាយកក្រុមហ៊ុនវៀតធែលកម្ពុជា និងលោកសេង សុភាព ប្រធានវិទ្យាស្ថានប្រៃសណីយ៌ ទូរគមនាគមន៌ បច្ចេកវិទ្យាគមនាគមន៌ និងព័ត៌មាន (NIPTICT) នៃក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍កម្ពុជា បានសម្តែងនូវភាពជឿជាក់និងទំនុកចិត្តចំពោះជោគជ័យនៃគំរោងមួយនេះ។
មិត្តហ្វូន គឺជាក្រុមហ៊ុនទូរគមនាគមន៍តែមួយគត់ដែលរាជរដ្ឋាភិបាលជ្រើសយកជាដៃគូរក្នុងការអភិវឌ្ឃន៍គំរោងមួយនេះ ព្រោះក្រុមហ៊ុនមិត្តហ្វូនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីអនុវត្តកិច្ចការនេះទូរទាំងប្រទេស។គំរោងនេះក៏បានបង្ហាញពីគោលការណ៍ឈានមុខរបស់ក្រុមហ៊ុនមិត្តហ្វូន ដែលជាអ្នកដំបូងគេនៅក្នុងការអភិវឌ្ឃប្រទេសជាតិ និងប្រជាជនកម្ពុជា ដោយគោរពតាមទស្សនៈវិស័យរបស់ខ្លួន ចាប់តាំងពីការតំណើរការនៅក្នុងទីផ្សារប្រទេសកម្ពុជា។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!