គម្រោងថ្មី សម្រាប់ភ្ជាប់ការទំនាក់ទំនងកាន់តែងាយស្រួល
ភ្នំពេញ៖ ថ្មីៗនេះបណ្តាញក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេមិត្តហ្វូន បានផ្តល់ជូននូវកញ្ចប់ស៊ីមថ្មីមួយទៀតដែលមានអត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជនរបស់ខ្លូនសម្រាប់ជ្រើសរើសយកទៅប្រើប្រាស់តាមស្ថានភាពពួកគាត់ជាក់ស្តែង។ ស៊ីមសប្បាយគឺជាគម្រោងថ្មី ដែលក្រុមហ៊ុនមិត្តហ្វូនទើបនឹងផ្តល់ជូនទៅលើទីផ្សារប្រព័ន្ធទូរស័ព្ទចល័តនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺសម្រាប់អតិថិជនមិត្តហ្វូនដែលមានតម្រូវការខ្ពស់ក្នុងការនិយាយទូរស័ព្ទ និងលេងអ៊ីនធឺណិត។
ក្នុងគោលបំនងដើម្បីរក្សាការទំនាក់ទំនងរវាងក្រុមគ្រួសារ និងមិត្តភក្តិឲ្យកាន់តែជិតស្និទ្ធិ សប្បាយស៊ីម អនុញ្ញាតិឲ្យអតិថិជនមិត្តហ្វូនទាំងអស់ដែលប្រើប្រាស់គម្រោងនេះអាចធ្វើការភ្ជាប់និងបន្ថែមសមាជិកជាក្រុមបានរហូតទៅ១០លេខ ហើយពួកគេនឹងអាចធ្វើការហៅចេញរវាងសមាជិកក្នុងក្រុមនេះដោយឥតគិតថ្លៃ២៤ម៉ោងលើ២៤ម៉ោង។ បន្ថែមពីនេះរាល់ការដំណើរការស៊ីមថ្មីពួកគេនឹងកាន់តែរីករាយជាមួយនឹងការទទួលបានលេងហ្វេសប៊ុក និង Line សម្រាប់រយៈពេល១ខែដោយឥតគិតថ្លៃ។ រឹតតែពិសេសគម្រោងស៊ីមសប្បាយនេះ ផ្តល់ជូននូវសុពលភាពកាតបញ្ចូលទឹកប្រាក់ដែលមានសុពលភាពយូរជាងគេ និងបូកបន្ថែមសុពលភាពកើនឡើងជានិច្ចនៅរៀងរាល់ពេលលោកអ្នកបញ្ចូលទឹកប្រាក់កាន់តែច្រើន។
តាមរយៈការផ្តល់ជូននូវគម្រោងថ្មីនេះ មិត្តហ្វូនជឿជាក់ថានឹងបានចូលរួមចំណែកកាត់បន្ថយចំនាយច្រើន និងងាយស្រួលភ្ជាប់ទំនាក់ទំនងទៅកាន់អតិថជនទាំងអស់ដែលបានប្រើប្រាស់គម្រោងនេះ។ ស៊ីមសប្បាយអាចស្វែងរកបាននៅគ្រប់ស្តង់លក់របស់មិត្តហ្វូន ឬភ្នាក់ងារលក់របស់មិត្តហ្វូននៅដែលនៅជិតលោកអ្នកបំផុត៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!