អង្គការ កម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា សន្យាបន្តជួយឧបត្ថមគាំទ្រ លើប្រទេសកម្ពុជា
ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ ប្រកាសលទ្ធផលជំនួបពិភាក្សាការងារ រវាង តំណាងថ្មីរបស់អង្គការ កម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា រវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា។ ដោយក្នុងជំនោះ តំណាងថ្មីរបស់អង្គការ កម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា បានសន្យាថា ខ្លួននឹងនូវតែបន្តជួយឧបត្ថម្ភ និងផ្ដល់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្តទៀត។
យោងតាមសេចក្តីប្រកាសពត៍មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០១៧នេះ បានបញ្ជាក់ថា នៅក្នុងជំនួបរវាងលោក ប្រាក់ សុខុន ដែលតំណាងអោយរាជរដ្ឋាភិបាលកម្ពុជា នឹងអ្នកស្រី Nancy Walters នាទីស្តីការក្រសួងការបរទេស។
លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានថ្លែងអំណរគុណ ចំពោះអង្គការកម្មវិធីស្បៀងអាហារពិភពលោក ដែលបានចូលមកជួយកម្ពុជា តាំងពីឆ្នាំ១៩៧៩ គឺក្នុងពេលដែលកម្ពុជាកំពុងជួបការលំបាកខ្លាំងខាងផ្នែកស្បៀងអាហារ ខណៈបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងលទ្ធផលប្រកបដោយផ្លែផ្កា ក្នុងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូររវាងរដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្ថាប័នផ្សេងៗរបស់កម្ពុជា ជាមួយអង្គការស្បៀងអាហារពិភពលោក។
ជាមួយគ្នានេះ លោកស្រី Nancy Walters បានបញ្ជាក់នៅចំពោះមុខប្រមុខកាទូតកម្ពុជា អំពីការប្ដេជ្ញាចិត្តរបស់កម្មវិធីស្បៀងអាហារពិភពលោក ក្នុងការបន្ដជួយឧបត្ថម្ភ និងផ្ដល់កិច្ចសហប្រតិបត្តិការដ៏ល្អជាមួយកម្ពុជាបន្ដ ហើយបានថ្លែងអំណរគុណ ចំពោះក្រសួងការបរទេស ដែលជានិច្ចជាកាលតែងផ្ដល់កិច្ចសហប្រតិបត្តិការដ៏ល្អ ចំពោះអង្គការរបស់ពួកគេ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!