ក្រសួងពាណិជ្ជកម្មកិច្ចបើកប្រជុំក្រុមប្រឹក្សាកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIL)
ក្រសួងពាណិជ្ជកម្មកិច្ចបើកប្រជុំក្រុមប្រឹក្សាកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIL) លើក ទី២៥នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ ក្នុងនោះ រដ្ឋមន្រី្តក្រសួងពាណិជ្ជកម្ម លោក ប៉ាន សួរសក្តិ បានចាប់អារម្មន៍ថា កម្ពុជានិងពង្រីកវិស័យផ្សេងទៀត ដើម្បីឲ្យប្រជា ពលរដ្ឋមាន ការងារ ធ្វើឲ្យបានច្រើន។
លោក ប៉ាន សួរសក្តិ រដ្ឋមន្រី្តក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIL)ជាកម្មវិធីគំរូមួយ ហើយកម្ពុជាជាប្រទេសឈានមុខក្នុងចំណោមប្រទេសអភិវឌ្ឈន៏តិចតួច នៃសមាហរណកម្ម ពាណិជ្ជកម្ម។ សំលេង
លោកបានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) លើក ទី២៥នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារភ្នំពេញ និងមានការចូលរូមពីសំណាក់រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម មន្ត្រីជាន់ខ្ពស់អន្តរក្រសួង ប្រធាន EIF និងសមាជិក ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងតំណាងដៃគូអភិវឌ្ឍន៍ប្រចាំនៅកម្ពុជា។
លោក ប៉ាន់ សូរសក្តិ បន្តថា កម្ពុជានិងពង្រីកវិស័យផ្សេងទៀត ដើម្បីឲ្យប្រជា ពលរដ្ឋមាន ការងារ ធ្វើឲ្យបានច្រើន។ សំលេង
កិច្ចប្រជុំបឹក្សានេះមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១១-១២ ខែតុលា គឺដើម្បីស្វែងយល់ អំពីរបៀប ដែល កម្ពុជាប្រើប្រាស់ជំនួយសម្រាប់ពាណិជ្ជកម្ម និងជំនួយបច្ចេកទេសពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ដើម្បីកាត់ បន្ថយភាពក្រីក្រ ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតនិរន្តភាពសម្រាប់ការអភិវឌ្ឍ ក្នុងរយៈពេលយូរ អង្វែង។កិច្ចប្រជុំក្រុមប្រឹក្សាកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម មានគោលបំណងផ្សព្វផ្សាយ អំពីភាពជោគជ័យ លើការអនុវត្ត ពង្រឹងក្របខណ្ឌសមាហរណកម្ម នៅក្នុងប្រទេសកម្ពុជា ជូនដល់ភាគីពាក់ព័ន្ធ ជាពិសេសប្រទេស ជាសមាជិក នៃកម្មវិធី EIF ផ្សេងៗក្នុងពិភពលោក។
នៅឆ្នាំ២០០១ កម្ពុជា គឺជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ដែលបានរៀបចំ និងធ្វើសុពលភាព យុទ្ធសាស្ត្រវិភាគសមាហរណកម្ម (DTIS) ដោយជោគជ័យ និងក្លាយជាផ្នែកមួយ នៃក្របខណ្ឌសមាហរណកម្ម (IF) ដែលក្រោយមកត្រូវបានគេស្គាល់ថា ជាកម្មវិធី EIF ឬជាជំនួយសម្រាប់ពាណិជ្ជកម្ម (AFT) ផ្តល់តាមរយៈ ម្ចាស់ជំនួយពហុភាគី ដើម្បីជួយប្រទេសអភិវឌ្ឍន៍តិចតួចទាំងឡាយ ក្នុងការអភិវឌ្ឍន៍ និងប្រើប្រាស់វិស័យពាណិជ្ជកម្ម ជាយានកាត់បន្ថយភាពក្រីក្រ និងជម្រុញកំណើនសេដ្ឋកិច្ចជាតិ។
គួររំលឹកថា កម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) ដែលបានអនុវត្តនៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមកមានៈ កម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជាជំហានទី១ ឆ្នាំ២០១២-២០១៦ ផ្តោតសំខាន់លើសមាសភាពអង្ករ សូត្រប្រណិត និងមុខងារត្រួតពិនិត្យ និងវាយតម្លៃខ្ពស់របស់នាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ ដែលជាអង្គភាពអនុវត្តន៍ថ្នាក់ជាតិ និងជំហានទី២ ឆ្នាំ២០១៤-២០១៨ ផ្តោតសំខាន់លើសមាសភាពដំបូងមី ផលនេសាទសមុទ្រ និងបដិសណ្ឋាកិច្ច តាមរយៈការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើម្ហូបកម្ពុជា ដែលឆ្លើយតបយ៉ាងល្អទៅនឹងគោលដៅយុទ្ធសាស្ត្រសមាហរណកម្មកម្ពុជា ឆ្នាំ២០១៤-២០១៨ និងសសរស្តម្ភទី២ នៃអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្មដែលជាយន្តការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម ប្រកបដោយមហិច្ឆតារបស់រាជរដ្ឋាភិបាល។ ឥឡូវនេះ គឺជាពេលវេលាសមស្របបំផុត ដើម្បីចែករំលែកបទពិសោធន៍ និងភាពជោគជ័យលើការអនុវវត្តកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម របស់កម្ពុជាទៅកាន់ពិភពលោក៕ យ៉ាមី
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!