មិត្តហ្វូនបន្តសកម្មភាពមនុស្សធម៌ដល់ខេត្ត ត្បូងឃ្មុំ
ត្បូងឃ្មុំ៖ ដូចជារៀងរាល់ខែក្រុមហ៊ុនមិត្តហ្វូនតែងតែចាត់ចែងក្រុមការងាររបស់ខ្លួនក្នុងការសហការជាមួយនឹងក្រុមការងារ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ «TYDA» ក្នុងគោលបំណងទៅពិនិត្យ និងព្យាបាលជំងឺដល់ប្រជាពលរដ្ឋដល់មូលដ្ឋានដោយឥតគិតថ្លៃ នៅតាមបណ្តាខេត្តក្រុងទូទាំងប្រទេស ហើយថ្មីៗនេះកម្មវិធីមនុស្សធម៍នេះបានបន្តដំណើរបេសកម្មរបស់ខ្លួនជាបន្តទៀតដែលស្ថិតនៅក្នុង ភូមិមេមង ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០១៧។
នៅក្នុងសកម្មភាពដ៏ថ្លៃថ្លាដើម្បីគាំទ្រអំពើមនុស្សធម៌របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ TYDA យ៉ាងសស្រាក់សស្រាំ ក្រុមការងារមិត្ដហ្វូនទាំងអស់បានបំពេញភារកិច្ចដោយយកចិត្ដទុកដាក់ខ្ពស់ព្រោះប្រាថ្នាជួយលើកស្ទួយសុខុមាលភាព និងយល់អំពីទុក្ខធុរៈរបស់ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល ក៏ដូចជាអតិថិជនមិត្ដហ្វូនទូទាំងប្រទេស។
នៅថ្ងៃបេសកម្មនេះដែរប្រជាពលរដ្ឋសរុបទាំងអស់ចំនួន ៤,៦០៩នាក់ បានមកទទួលពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងក្រុមហ៊ុនមិត្តហ្វូន។
ប្រជាពលរដ្ឋដែលបានទទួលសេវាព្យាបាលដោយឥតគិតថ្លៃនេះបានសំដែងនូវអារម្មណ៍សប្បាយរីករាយឥតឧបមា ដែលក្រុមការងារគ្រូពេទ្យគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបានសហការជាមួយនិងក្រុមហ៊ុនមិត្តហ្វូនបានមកចុះផ្តល់ជូននូវសេវាព្យាបាលសុខភាពដោយឥតគិតថ្លៃ ព្រមទាំងប្រកបទៅដោយវិជ្ជាជីវៈ និងស្នាមញញឹមយ៉ាងកក់ក្តៅទៅដល់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងខេត្តត្បូងឃ្មុំនេះ។
តាមទិន្និន័យសរុបដែលរួមមានចាប់តាំងពីដើមឆ្នាំ២០១៧ សកម្មភាពមនុស្សធម៍មួយនេះបានចុះទៅពិនិត្យព្យាបាលប្រជាពលរដ្ឋតាមបណ្តាខេត្តក្រុងសរុប ៥៤,៤០៦ នាក់រួចហើយ។
ក្រុមហ៊ុនមិត្តហ្វូនជាប្រតិបត្តិការទូរគមនាគមន៍ដ៏ធំជាងគេក្នុងការគាំទ្រសកម្មភាពមនុស្សធម៍ជាច្រើន តាំងពីខ្លួនបានចាប់ផ្តើមប្រតិបត្តិនៅក្នុងទីផ្សារប្រទេសកម្ពុជាក្នុងឆ្នាំ២០០៩។ មិត្តហ្វូនក៏ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនដែលបានចូលរួមចំណែកទីផ្សារច្រើនជាងគេផងដែរនៅក្នុងការបើកអាជីវកម្មរបស់ខ្លួននេះ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!