ក្រុមហ៊ុន មិត្តហ្វូន ណែនាំ Munny នៅក្នុងកម្មវិធីផ្លាស់ប្តូរម៉ាកសញ្ញាថ្មី
នៅថ្ងៃទី២១ខែឧសភានៅសណ្ឋាគារសូហ្វីតែលភោគីត្រាក្រុមហ៊ុនមិត្តហ្វូនដែលជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនៅកម្ពុជាបានប្រារព្ធកម្មវិធីផ្លាស់ប្តូរស្លាកសញ្ញាថ្មីដំបូងរបស់ខ្លួនជាមួយរូបរាងម៉ាស្កត់Munny។
Munny ជាអ្វី?
ចាប់តាំងពីការបោះទុនវិនិយោគលើប្រព័ន្ធទូរគមនាគមន៍ប្រមាណជាង ៩ឆ្នាំកន្លងមកនេះក្រុមហ៊ុនមិត្តហ្វូនបានក្លាយជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនិងលំដាប់ថ្នាក់លេខ១ទៅលើគុណភាពនិងបណ្តាញសេវាគ្របដណ្តប់ទូទាំងប្រទេសកម្ពុជា។ជាងនេះទៅទៀតក្រុមហ៊ុននាំមកនូវភាពកាន់តែស្រស់ថ្លាកាន់តែជិតស្និទ្ធ និងកាន់តែរួសរាយ និងទាក់ទាញ។ ទាំងអស់នេះគឺជាអ្វីដែលក្រុមហ៊ុនប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់ខ្លួនហើយMunny ត្រូវបានជ្រើសរើសជាជម្រើសដ៏ល្អបំផុតដើម្បីបន្តនូវគុណតម្លៃនេះ។
Munny គឺជានិមិត្តរូបដែលក្រុមហ៊ិនមិត្តហ្វូនបានផ្តូចផ្តើមឡើងដែលកើតចេញពីនិមិត្តសញ្ញារបស់មិត្តហ្វូន។Munny បានកំពុងតែជួយមិត្តហ្វូនអស់រយៈពេលជាង៩ឆ្នាំនៅកម្ពុជាដែលជួយណែនាំអតិថិជនជាមួយនឹងតម្រូវការរបស់ពួកគេ។ឥលូវនេះគាត់សម្រេចចិត្តទៅជួបអតិថិជនគ្រប់ទីកន្លែង។Munnyមានន័យជាភាសារខ្មែរថាជាមនុស្សឆ្លាតជាមនុស្សដែលដឹងរាល់អ្វីៗទាំងអស់ហើយMunny ប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូលគឺជាអ្នកយកចិត្តទុកដាក់និងជាអ្នកច្នៃប្រឌិតខ្ពស់៖
ការយកចិត្តទុកដាក់៖គឺគាត់ស្តាប់ស្វែងយល់និងជួយអតិថិជនទៅវិញទៅមកគ្រប់គ្នាទាំងអស់ដើម្បីផ្តល់នូវសេវាដ៏សមស្របមួយដែលជាតម្រូវការរបស់អតិថិជនហើយវាក៏មានន័យថាជាទំនួលខុសត្រូវនៅក្នុងសង្គមផងដែរ។
អ្នកច្នៃប្រឌិត៖មានន័យថាជាអ្នកឈានមុខគេនៅក្នុងនុវានុវតន៍ព្រមទាំងការគោរព និងទទួលយកគ្រប់យោបល់ទាំងអស់ទោះបីបញ្ហាកើតចេញមកពីទីណាក៏ដោយថ្មីឬចាស់ដូច្នេះហើយMunny ផ្តល់នូវភាពប្លែកហើយផ្តល់សេវាកម្មនិងផលិតផលបានយ៉ាងល្អជូនគ្រប់អតិថិជនទាំងអស់។
រូបរាងលក្ខណៈរបស់Munny
Munny គឺនៅគ្រប់ទីកន្លែងនៅកម្ពុជាមានន័យថាគាត់រស់នៅដោយគ្មានភាពបំភាន់និងការក្លែងបន្លំ, គេផ្តោតទៅលើភាពជាក់ស្តែងច្បាស់លាស់ គាត់ជាអ្នកជួយយកអាសារសាមញ្ញ និងជាមិត្តជិតស្និទ្ធនិងប្រាកដនិយមទៅគ្រប់ៗគ្នា។ហើយគាត់គឺជា«បងប្រុស» ពិតប្រាកដសម្រាប់អ្នករាល់គ្នាផងដែរ៖
មិត្តជិតស្និត៖គាត់ជាបុគ្គលដែលនៅជិតដិតជាងមិត្តភក្តិជិតស្និទ្ធរបស់អ្នកទៅទៀត។ជាបងប្រុសធំដែលតែងតែស្តាប់នឹងយល់អ្នករាល់គ្នា។
អ្នកជួយយកអាសារ៖គាត់គឺពិតជាត្រៀមខ្លួននិងស្រលាញ់នូវការជួយផ្តល់ដំបូន្មានដ៏មានន័យនិងចូលរួមគ្រប់សកម្មភាព។គាត់ពិតជាអន្ទះសារនិងសប្បាយចិត្តក្នុងជួយមនុស្សគ្រប់គ្នាចេញពីបញ្ហាតូចបំផុត។
បុគ្គលដែលឆ្លាតបំផុត៖គាត់គឺពិតជាអស្ចារ្យម្ខាងគាត់ឆ្លាតមានចំណេះដឹងខ្ពស់និងម្ខាងទៀតគាត់កំប្លែងនិងកម្សាន្ត។ដែលនេះធ្វើឲ្យគាត់ជាបុគ្គលដែលទាក់ទាញបំផុតនិងធ្វើឲ្យគាត់ក្លាយជាអ្នកនាំពាក្យដ៏ច្នៃប្រឌិត។
ជាបុគ្គលសាមញ្ញ៖គាត់មិនបង្ហាញពីភាពនិយាយច្រើនប៉ុន្តែគាត់នឹងនិយាយនូវអ្វីដែលគាត់មានដូចជារូបរាងរបស់គាត់
Munnyឆ្ពោះទៅកាន់ជីវិតថ្មីកាន់តែទាន់សម័យ
Munny គឺជាអ្នកតភ្ជាប់ទំនាក់ទំនងដ៏ល្អបំផុតរវាងមិត្តហ្វូននិងអតិថិជន។Munny ដើរតួនាទីជាអ្នកភ្ចាប់យល់ពីមិត្តដែលតែងស្តាប់ទៅនឹងតម្រូវការអតិថិជននិងយល់កាន់តែច្បាស់នូវអ្វីដែលពួកគេត្រូវការផ្តល់នូវភាពច្បាស់លាស់គ្រប់អ្វីៗទាំងអស់ដែលអ្នកត្រូវការ។គាត់នឹងជួយមិត្តហ្វូនដើម្បីរួមចំណែកជិវិតដ៏ទាន់សម័យនិងរួសរាយជូនដល់គ្រប់ៗគ្នានៅកម្ពុជាប្រកបដោយភាពសកម្មនិងច្នៃប្រឌិត។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!