ក្រុមហ៊ុនមិត្តហ្វូនបាននាំយកមូលនិធិជូនដល់កម្មវិធីសប្បុរសធម៌ ប្រគុំតន្ត្រីដើម្បីកុមារ (មន្ទីរពេទ្យគន្ធបុប្ផា និងកុមារអង្គរ)
សៀមរាប:ស្ថិតក្នុងគោលបំណងចូលរួមសកម្មភាពទំនួលខុសត្រូវកិច្ចការសង្គមរបស់ក្រុមហ៊ុននាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមហ៊ុនមិត្តហ្វូនបានចូលរួមបរិច្ចាកមូលនិធិចំនួន ១,០០០ដុល្លារ ជូនទៅដល់កម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ដើម្បីកុមារ ដែលកម្មវិធីនេះប្រព្រឹត្តឡើងក្នុងគោលបំណងស្វែងរកថវិកាជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផានិងកុមារអង្គរ ខេត្តសៀមរាប ដែលកំពុងជួបវិបត្តិខ្វះខាតផ្នែកថវិកាដែលរៀបចំដោយក្រុមនិស្សិតស្ម័គ្រចិត្តនៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ(USEA) និងក្រុមយុវជនស្ម័គ្រចិត្តប្រចាំសាកលវិទ្យាល័យ។
កញ្ញា នីតា អាយុ២៧ឆ្នាំជាបុគ្គលិកក្រុមហ៊ុនឯកជនមួយបានមានមតិថា: ខ្ញុំពិតជាមានភាពសប្បាយរីករាយដែលUSEA និង Metfoneបានមករៀបចំកម្មវិធីមួយនេះ។លោក វិបុល អាយុ២៩ ឆ្នាំជាអ្នករៀបចំកម្មវិធីបានអោយដឹងថា « លោកមានសេចក្តីសោមនស្សដែលបានបង្កើតកម្មវិធីសប្បុរសធម៌នេះ ហើយនេះជាលើកទីមួយដែលខ្ញុំរៀបចំដើម្បីរកមូលនិធិជូនដល់មន្ទីរពេទ្យគន្ធបុប្ផានិងកុមារអង្គរយើងនឹងបន្តសកម្មភាពស្វែងរកមូលនិធិនាឆ្នាំបន្តបន្ទាប់ទៀត» ។
មិត្តហ្វូនគឺជាប្រតិបត្តិករទូរគមនាគមន៍ដ៏ធំបំផុតក្នុងការគាំទ្រដល់សប្បុរសធម៌នេះហើយក្រុមហ៊ុននឹងបន្តយកចិត្តទុកដាក់ចំពោះកម្មវិធីមនុស្សធម៌ជាច្រើនទៀតនាពេលអនាគត។
នៅក្នុងជំនួបផ្តល់ជូនមូលនិធិនោះដែរ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនមិត្តហ្វូន ដែលបានចូលរួមចំណែកមូលនិធិដ៏សប្បុរសធម៌នេះជូនដល់មន្ទីរពេទ្យកុមារអង្គរ និងកុមារសៀមរាប ដែលជាមន្ទីរពេទ្យស្រលាញ់កុមារធំជាងគេនៅក្នុងខេត្តសៀមរាប។ ហើយរាល់ការបរិច្ចាគទាំងអស់នេះបានធ្វើឲ្យមន្ទីរពេទ្យអាចបន្តការជួយសង្គ្រោះនិងព្យាបាលកុមារជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!