សកម្មជនការពារព្រៃឈើ និងបរិស្ថាន៖ កូនចៅលោកសឹង សំអុលពិតជាបានគម្រាម និងបោកដ្រូនរបស់ពួកលោកនៅខេត្តមណ្ឌលគិរីពិតប្រាកដមែន! ខណៈដែលលោកស ខេង បានព្រមានចាត់វិធានការលើអភិបាលខេត្តមណ្ឌលគិរី បើមិនបង្ក្រាបបទល្មើសព្រៃឈើក្នុងតំបន់ខ្លួនទេនោះ
សកម្មជនការពារព្រៃឈើ និងបរិស្ថានដែលស្ថិតនៅក្នុងហេតុការណ៍ផ្ទាល់បានលើកឡើងថា កូនចៅរបស់លោកសឹង សំអុលដែលជាឈ្មួយឈើដ៏ធំ នៅខេត្តមណ្ឌលគិរីពិតជាបានគម្រាម និងបោកដ្រូនរបស់ពួកលោកពិតប្រាកដមែន។ ទាក់ទិននឹងរឿងព្រៃឈើនៅខេត្តមណ្ឌលគិរីនេះផងដែរ ថ្មីៗនេះ លោក ស ខេងរដ្ឋមន្រ្តី ស ខេង ក៏បានព្រមានចាត់វិធានការលើអភិបាលខេត្តមណ្ឌលគិរី ចំពោះសកម្មភាពស្ពឹកស្រពន់ មិនចុះបង្ក្រាប់បទល្មើសកាប់បំផ្លាញ និងដឹកជញ្ជូនព្រៃឈើយ៉ាងគគ្រឹកគគ្រេងនោះ។
សូមស្តាប់ព័ត៌មានពិស្តារ៖
លោក អ៊ួច ឡេង សកម្មជនការពារព្រៃឈើ និងបរិស្ថាន បានបញ្ជាក់ប្រាប់ VOY នៅថ្ងៃទី ២៦ កញ្ញា នេះថា លោក សឹង សំអុល ពិតជាបានបញ្ជាកូនចៅរបស់គេអោយបោកដ្រូនពិតមែន។ គួរបញ្ជាក់ផងដែរថា ករណីនេះកើតឡើងក្រោយពេលដែល លោក អ៊ួច ឡេង រូមទាំងអ្នកកាសែតផងដែរនោះ បានចុះទៅថតសកម្មភាពដឹកឈើរបស់លោក សឹង សំអុល ។
រឿងហ្នឹង កុំថាឡើយខ្ញុំសូម្បីតែកម្មកររបស់ឧកញ៉ា អុល ហ្នឹងក៏ដឹងលឺដែរថាដ្រូននឹងត្រូវកម្មករបោកពិតមែន ហើយរកដុតឡានខ្ញុំទៀត មិនមែនខ្ញុំម្នាក់ឯងទេគ្នាខ្ញុំប្រាំនាក់ចឹងសុទ្ធតែស្ដាប់លឺទាំងអស់គ្នា ដោយសារថ្ងៃនឹងគេដកទូរស័ព្ទដកអីអស់បានជាយើងមិនបានថតសំលេងមិនបានថតវិដេអូ ប៉ុន្ដែបុគ្គលិកគាត់កម្មករគាត់ថតវីដេអូអោយគាត់បញ្ចេញមក អានេះជាសំដីរបស់ឈ្មួញរកស៊ីឈើទេ គ្រាន់ប្រកែកយករួចខ្លួនតែប៉ុណ្ណោះឯង ឧក្រិដ្ឋជន ឬក៏ចោរវាមិនដែលឆ្លើយសារភាពទេ។
ក្នុងនោះដែរ លោកបានអះអាងថា ករណីកាប់បំផ្លាញព្រៃឈើ ដែលមានអ្នកមានអំណាច ឬឧកញ៉ានៅពីក្រោយ កាងរបររកស៊ីដឹកឈើរបស់ពួកគេ គឺហាក់បង្ហាញថា បុគ្គលទាំងនោះ ហាក់មិនញញើតនិងច្បាប់ ឬអាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាបនោះឡើយ នេះបង្ហាញពីនិទណ្ឌភាពនៅក្នុងប្រទេសកម្ពុជា។
ហើយអ្នកសារព័ត៌មាន ដែលតែងតែចុះផ្សាយព័ត៌មានដើម្បីទទួលផលប្រយោជន៍ពីឧកញ៉ារកស៊ីឈើទាំងនោះ គឺក៏ចូលរួមឃុតឃិតដើម្បីបណ្ដោយអោយឈ្មួញទាំងនោះ ឬចូលរួមចំណែកធ្វើអោយព្រៃឈើវិនាសខ្លាំងោឡើងៗ ពិសេសមន្ត្រីរាជរដ្ឋាភិបាល អ្នកណាក៏ដោយ អ្នកនាំពាក្យណាក៏ដោយអោយតែកាន់ជើងឧកញ៉ារកស៊ីឈើដុះស្លែរទាំងនោះ មិនមែនតែឧកញ៉ា អុល ទេ ក៏ចូលរួមបំផ្លាញព្រៃឈើនៅកម្ពុជាដែរ រាប់ទសវត្សមកហើយមិនមែនរាប់ឆ្នាំទេ។
ជាមួយគ្នានេះដែរ លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីសិទ្ធិមនុស្សអង្គការអាដហុក និងជាអ្នកឃ្លាំមើលការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា ក៏បានលើកឡើងថា នេះមិនមែនជាលើកទីមូយដែលអ្នកមានអំណាច ឬ លោក សឹង សំអុល ដឹកឈើខុសច្បាប់ ហើយថែមទាំងមានការគំរាមគំហែងបែបនេះទៅលើសកម្មជនការពារព្រៃឈើ ឬ អង្គការសង្គមស៊ីវិលនោះ។
បាទយើងឃើញថាមិនមែនជាលើកទីមួយទេ តាមពិតអ្នកការពារព្រៃឈើរបស់យើងរួមជាមួយមន្ត្រីបរិស្ថានយើងត្រូវបាញ់សម្លាប់ជាច្រើនដូចជានៅមណ្ឌលគិរីជាដើម ក្នុងគាត់នាមមានឆន្ទៈក្នុងការពារព្រៃឈើ នេះបង្ហាញថានិទណ្ឌភាពនៅប្រទេសកម្ពុជាមិនាបធ្វើអោយក្រុមឧកញ៉ារកស៊ីជំនួញឈើ ឬមន្ត្រីជាន់ខ្ពស់ដែលពាក់ព័ន្ធរឿងនឹងពួគគាត់លែងខ្លាចនឹងការប្រឈមមុខច្បាប់ យើងដឹងហើយថាបញ្ជីឈ្មោះដែលគណៈកម្មការបញ្ជូលទៅក៏មានឈ្មោះលោកឧកញ៉ា សឹង សំអុលដែរ ហើយឥលូវយើងឃើញថាសំណុំរឿងនៅសាលាដំបូងភ្នំពេញដោយមានពាក់ព័ន្ធនឹងសមាសភាពខ្លះនៅសាលាដំបូងខេត្តមណ្ឌលគិរី។
ដោយឡែកលោក អ៊ំ វណ្ណសុភ័គ ប្រធានរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី វិទ្យុសំលេងយុវជន VOY មិនអាចសុំការឆ្លើយតបបានទេ ដោយហៅទូរស័ព្ទចូលគ្មានអ្នកលើក។
គួរបញ្ជាក់ដែរថា លោក ស ខង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារ និងលទ្ធផលនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ និងទិសដៅភារកិច្ចអនុវត្តបន្ត កាលពីថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង។
រដ្ឋមន្រ្តីរូបនេះ បានលើកឡើងបន្តថា បទល្មើសព្រៃឈើ នៅតែបន្តកើតមាន ជាពិសេសគឺនៅក្នុងទឹកដីខេត្តមណ្ឌលគិរី។ សកម្មភាពកាប់ឈើ ត្រូវបានក្រសួងបរិស្ថាន ថតរូបភាពពីលើអាកាស បន្ថែមលើសេចក្តីរាយការណ៍ តែមិនមានអាជ្ញាធរ ឬអ្នកពាក់ព័ន្ធណាអាចធ្វើអ្វីកើតទៅលើឈ្មួយដឹកជញ្ជូនបទល្មើសព្រៃឈើទាំងអស់នោះ។
ទាក់ទងនឹងការថតផ្កាយរណបអត់មានលាក់អីជិតទេ គេឡាយអោយយើងមើលម៉ងអាដឹកឈើពីណាចេញពីណាអាហ្នឹងគេឡាយអោយយើងឃើញម៉ង តាមដឹងដូចនៅមណ្ដលគិរី ឥលូវសុំផ្ដាំទៅអភិបាលខេត្តមណ្ឌលគិរី សុំអោយមើលហា៎ បើមិនមើលចៅហ្វាយខេត្តហ្នឹងក៏មានរឿងដែរ មិនត្រឹមតែអោយមើលហេ៎ដោះស្រាយ វាកន្លងទៅវាមានបញ្ហាដែលខ្ញុំនិយាយតាំងពីដើមតាំងឯកឧត្តម ច័ន្ទ តុងអ៊ីវ នៅធ្វើរដ្ឋលេខាធិការដែលទទួលបន្ទុករឿងហ្នឹង ខ្ញុំសួរ ខ្ញុំថា នែអាច្បាប់ព្រៃឈើនឹងខ្ញុំនិយាយថាបើធ្វើចឹងអន្តរាយហើយអត់អោយអំណាចទៅរដ្ឋបាលដែនដីដែលគេមានកម្លាំងគ្រប់គ្រាន់ គណៈបញ្ជាការឯកភាពដែលមានកម្លាំងគ្រប់គ្រាន់ដើម្បីដោះស្រាយហេ៎ គាត់យកអំណាចដាច់ទៅរដ្ឋបាលព្រៃឈើ ដល់គាត់អត់មានគាត់ផុតដៃផុតជើងគាត់អត់អាចធ្វើអីកើតហេ៎ ចឹងខេត្តក៏លូកមិនបាន គាត់ក៏ផុតដៃផុតជើង ទីបំផុតទៅ។
យ៉ាងណាក៏ដោយនៅក្នុងនោះ លោកស ខេង ក៏បានព្រមានដល់អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បើនៅតែបណ្តែតបណ្តោយ មិនយកចិត្តទុកដាក់ បង្ក្រាបបទល្មើសព្រៃឈើនោះទេ ប្រាកដជាមានបញ្ហាជាក់ជាមិនខាន ។ក្នងនោះដែរលោកអះអាងថា នឹងមានការកែប្រែច្បាប់ស្តីពីការគ្រប់គ្រងព្រៃឈើនៅក្នុងអណត្តិនេះ ដើម្បីការពារព្រៃឈើនៅកម្ពុជា និងផ្តល់អំណាចដល់អាជ្ញាធរមូលដ្ឋានផ្ទាល់។
កែច្បាប់ម៉ង តែកែអត់ទាន់ចេញ ខ្ញុំថាបើចាំអង្វរថ្វាយបង្គុំគាត់អោយគាត់ព្រម មិនងាយព្រមទេ មានពេលខ្លះកាន់ប្រនុងទៅម៉ងបានព្រមចឹងម៉ងព្រោះអាហ្នឹងជាប្រយោជន៍ជាតិមិនមែនផលប្រយោជន៍លោកឯងហេ៎ លោកឯងកើតមកមិនមែនលោកឯងយកព្រៃឈើនឹងមកហេ៎ យើងជីវិតមួយរៀងខ្លួនហេ៎ តែយើងមានកាតព្វកិច្ចការពារធនធានធម្មជាតិដែលមានលើទឹកដីមាតុភូមិយើង ដូចមានអគ្គនាយកមួយឬអីមិនដឹងហេ៎ ឃើញសំបុត្រមួយអនុញ្ញាតអោយគេប្រមូលបាតអាងនៅសេសាន២ ហាស់ សារ៉េត ខ្ញុំថា សារ៉េតទៅប្រមូលបាតអាងអីទៀត បើឥលូវអាងនឹងទឹក៧០ ម៉ែត្រហើយនឹងនៅសល់ប៉ុន្មានអោយវារលួយចោលវាចប់ហើយ ព្រោះអញ្ចេកទៅសំអាតបាតអាង មិនមែនទៅសំអាតបាតអាង វាទៅកាប់ឈើពីណាមកថាសំអាតបាតអាង ឈើនៅលើគោកមែនក្នុងទឹកណាថាអានឹងសំអាតបាតអាង ចឹងសំអាតបាតអាងវាអត់ចេះចប់ វារីអគ្គីសនីគេធ្វើហើយហើយនៅតែសំអាតបាតអាង។
សកម្មជនការពារព្រៃឈើ កន្លងទៅបានអះអាងថា តំបន់ អូរហ៊ុច បានកើតករណីជួញដូរបទល្មើសឈើប្រណិតជាច្រើនករណី រហូតដល់ជាប់ពាក់ព័ន្ធជាមួយមន្ត្រីតូចធំ នៅក្នុងខេត្តមណ្ឌលគិរី ដូចសម្លកំពឹស។ មិនតែប៉ុណ្ណោះ អូរហ៊ុច ក៏ជាកន្លែងកកើតបទល្មើសព្រៃឈើមិនចេះរីងស្ងួតផងដែរ រហូតដល់ក្រុមអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើ ហ៊ានសម្លាប់មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីបរិស្ថានឲ្យបាត់បង់ជីវិតចំនួន ២នាក់កាលពីពេលថ្មីៗកន្លងទៅនេះ។ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!