អ្នកជំនាញសេដ្ឋកិច្ច និងអ្នកវិភាគ ៖ វត្តមានជនជាតិចិនមកកម្ពុជា កើនឡើងយ៉ាងគំហុគ គឺមានទាំងផលវិជ្ជមាន និអវិជ្ជមានដល់កម្ពុជា
អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអ្នកវិភាគ លើកស្រដៀងគ្នាថា វត្តមានរបស់ជនជាតិចិនដែលមករស់នៅប្រទេសកម្ពុជា កើនឡើងយ៉ាងគំហុគបែបនេះ គឺមានទាំងផលវិជ្ជមាន និង ផលអវិជ្ជមាន ដូចនេះ ក្រសួងមហាផ្ទៃ ក៍ដូចជាស្ថាប័នពាក់ព័ន្ធគួរតែយកចិត្ត ទុកដាក់ដោះស្រាយ និងគ្របគ្រងនូវវត្តមានជនជាតិចិននេះអោយមានប្រសិទ្ធភាព ខណៈកន្លងមក ជនជាតិចិនមួយចំនួនបាន បង្កនូវភាពអណាធិបតេយ្យ និងអសន្តិសុខផងដែរ
លោក សុខ ផល មន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បានលើកឡើងកាលពីពេលថ្មីៗនេះថា វត្តមានជនជាតិចិនដែលមករស់នៅប្រទេសកម្ពុជា នៅចុងឆ្នាំ ២០១៨ មានការកើនឡើង រហូតដល់ជាង ២១ ម៉ឺន នាក់ ខណៈដែលនៅឆ្នាំ២០១៧ មានត្រឹមតែជាង ១០ ម៉ឺននាក់តែប៉ុណ្ណោះ ។
ជុំវិញនឹងបញ្ហានេះ លោក គី សិរីវឌ្ឍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានប្រាប់វិទ្យុសំឡេងយុវជន ឲ្យដឹង នៅថ្ងៃទី ១៩ ខែ តុលានេះថា ការកើនឡើងនូវវត្តមានជនជាតិចិននៅក្នុងប្រទេសកម្ពុជានេះ ប្រសិនបើការរស់នៅមានរយៈពេលវែង អាចនិងធ្វើអោយមានតម្រូវទីផ្សារកើនឡើង ប៉ុន្តែប្រសិនបើមានរយៈពេលខ្លី អាចធ្វើឲ្យតម្លៃ ផលិតផលនៅក្នុងទីផ្សារមានការឡើងថ្លៃផងដែរ ។
[...បាធម្មតាកាលណាចំនួនប្រជាជនកើនឡើង មានន័យថាកំណើនតម្រូវការ ចឹងរយៈពេលវែងធ្វើអោយ មានកំណើនសេដ្ឋកិច្ច តាមរយៈកំណើនផលិតកម្ម មានន័យថាពេលដែលចិនចូលមកកាន់តែច្រើនក្នុងរយៈពេលដ៏ខ្លីនេះកើតមានតម្រូវការកើនឡើង នៅពេលដែលតម្រូវការកើនឡើងសម្រាប់រយៈពេលវែងអ្នកផលិតចាប់ផ្ដើម រៀបចំការផលិតដើម្បីលក់បង្កើតមុខរបរដល់ប្រជាពលរដ្ឋច្រើនជាងមុន និងបង្កើនប្រាក់ចំណូលបន្ថែម ក៏ប៉ុន្តែសម្រាប់រយៈពេលខ្លី វិញអាចធ្វើឲ្យទំនិញឡើងថ្លៃ ដោយសារតែការផ្គត់ផគង់វាឆ្លើយមិនទាន់ទៅនិងតម្រូវការ...]
ទាក់ទិននឹងបញ្ហានេះផងដែរ លោក ហង្ស វិទូ ប្រធានក្រុមអ្នកវិភាគវ័យក្មេង យល់ឃើញថា វត្តមានរបស់ជនជាតិ នៅក្នុងប្រទេសកម្ពុជា អាចផ្ដល់ជាផលវិជ្ជមាន និង ផលអវិជ្ជមានដល់កម្ពុជាផងដែរ ។ លោកបានបន្តទៀតថា វត្តមានជនជាតិចិន អាចធ្វើអោយ កម្ពុជាមានការកើនឡើងផ្នែកវិនិយោគ ប៉ុន្តែក៏អាចធ្វើអោយប្រជាពលរដ្ឋកម្ពុជា ប្រឈមនឹងការបាត់បង់ទីលំនៅ គ្មានការងារធ្វើ និង បង្កឲ្យមានភាពអសន្តិសុខនៅក្នុងសង្គមផងដែរ ។
[...ផ្ដល់ផលប្រយោជន៍មានតែមួយទេដែលយើងឃើញ សំខាន់គឺវាជួយធ្វើអោយមានការវិនិយោគច្រើនឡើងៗ នៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺទាក់ទងទៅនិងវិស័យអចលនទ្រព្យ ហើយនិងហេដ្ឋារចនាសម្ព័ន្ឋ ព្រមទាំងការអភិវឌ្ឍន៍មួយចំនួនក៏ប៉ុន្តែ អ្វីដែលធ្វើអោយខូចខាតខ្លាំងនោះគឺ យើងអាចប្រឈមទៅនិងបញ្ហា៣ សំខាន់ ទី១ គឺខ្មែរប្រឈមនិងកន្លែងអត់ដីនៅតែម្ដង ដោយសារតែទីក្រុងធំៗ កន្លែងសំខាន់ៗត្រូវបានជនជាតិចិន គាត់ទិញយកអស់ ហើយច្បាប់នៅក្នុងប្រទេសកម្ពុជាជនបរទេសមិនអាចទិញដីបានទេ ប៉ុន្តែចិនអាចដើរទិញដីបានតាមចិត្ត ដោយប្រើវិធីសាស្រពុករលួយអញ្ជឹងទៅ ទី២ វាធ្វើអោយ យូរៗទៅកម្ពុជាយើងបាត់បង់នៅមុខរបររកស៊ីមានន័យថា ជនជាតិចិនគេនាំមកទាំងថ្នាក់ធំ និងថ្នាក់តូច រកស៊ីដណ្ដើមការងារប្រជាជនខ្មែរអស់ ហើយចំនុចមួយទៀតដែលយើងឃើញតែម្ដងគឺ ជនជាតិចិនបានបង្កនៅភាពចលាចល បានធ្វើអោយមានសង្គមបងធំបងតូច ប្រព្រឹត្តគ្រឿងញៀនប្រព្រឹត្តខុសច្បាប់អីជាច្រើន...]
ដោយឡែក កញ្ញា លី ស្រីស្រស់ អ្នកវិភាគ មួយរូប យល់ ស្រដៀងគ្នាដែរថា ការកើនឡើងនៃវត្តមានជនជាតិចិន បានធ្វើអោយការវិនិយោគនៅកម្ពុជាមានការរីកចំរើនជាបន្តបន្ទាប់ ប៉ុន្តែយ៉ាងណាក៏ធ្វើអោយកម្ពជា នៅតែមានបញ្ហាផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ដោយសារជនជាតិចិននេះ។ បើតាមរបាយការណ៍អគ្គស្នងការនគរបាលជាតិ ស្ដីអំពីបទល្មើលរបស់ជនបរទេសនៅកម្ពុជា គឺជនជាតិចិនជាប់លេខ មួយ ។
[...នៅក្នុងនោះយើងបានដឹងអំពីគុណសម្បត្តដែលវត្តមានរបស់ជនជាតិចិនអឺនៅកម្ពុជា ហើយនៅក្នុងនោះដែលនៅពេលដែល ជនជាតិចិនចាប់ផ្ដើមសំរុកធ្វើការវិនិយោគ នៅកម្ពុជាយើងក៏ឃើញមានសញ្ញណវិជ្ជមាន ជាពិសេសគឺសកម្មភាពវិនិយោគ នៅក្នុងកម្ពុជានិងហាក់ដូចជារីកដុះដាលបានច្រើន ហើយនៅក្នុងនោះយើងទទួលស្គាល់អំពី ទៅលើគេហៅ ជី ឌី ភី ដែលនៅក្នុងនោះយើង បានកើនឡើងពី ៦ ទៅ ៧% អីនិងនៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ប៉ុន្តែស្របគ្នានិងដែល អ្វីដែលយើងគូរព្រួយបារម្ភ ហើយយើងបានគត់ចំណាំ អំពីការកំហុគហូរចូល របស់ជនជាតិចិន គឺបញ្ហានៅ សន្តិសុខនៅក្នុងប្រទេសកម្ពុជា ហើយ អឺ បច្ចុប្បន្នបើខ្ញុំចាំមិនខុសទេ របាយការណ៍មួយដែលចេញពីក្រសួងនគរបាលជាតិ ស្ដីអំពីបទល្មើសជនបរទេសនិង គឺជនជាតិចិននិងគឺគាត់ជាប់ចំណាត់ថ្នាក់លេខ ១...]
គួរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុគឺជាខេត្តមួយ ដែលមានអត្រារស់នៅ របស់ជនជាតិចិនច្រើនជាងគេ ហើយ ចំពោះម្ចាស់សំណង់អគារធំៗមួយចំនួនគឺ សុទ្ឋសឹងតែជារបស់ជនជាតិចិនស្ទើរតែទាំងអស់ទៅហើយ។ ជនជាតិចិនមួយចំនួន បានបង្កជាអំពើហិង្សានៅតាមតំបន់ទីសាធារណៈផងដែរ ។ អត្ថបទដោយ កញ្ញា ញឹម ស្រីតូច
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!