សកម្មជនការពារព្រៃឈើ និងអ្នកវិភាគ ៖ បទល្មើសកាប់បំផ្លាញព្រៃឈើបានកក្រើកឡើងជាថ្មីម្តងទៀត បន្ទាប់ពីមានការស្ងប់ស្ងាត់មួយរយៈដោយមានការព្រមានពីលោកនាយករដ្ឋមន្រ្តី និង លោក ស ខេង និងបានស្នើអោយរដ្ឋាភិបាលគួរតែមានការអនុវត្តច្បាប់ឲ្យបានតឹងរឹង ចំពោះមន្រ្តីស្ថាប័នពាក់
លោក អ៊ួច ឡេង សកម្មជនការពារព្រៃឈើបានប្រាប់ វិទ្យុសំឡេងយុវជន ឲ្យដឹងនៅថ្ងៃនេះថា បញ្ហាការកាប់បំផ្លាញព្រៃឈើនៅតែកើតមានការដឹកជញ្ជូនព្រៃឈើដោយសេរី ជាពិសេសនៅក្នុងខេត្តរតនគិរី បើទោះបីជាធ្លាប់មានចំណាត់ការពីថ្នាក់លើយ៉ាងណាក៏ដោយ ហើយ លោកក៏បានជម្រុញឲ្យរដ្ឋាភិបាលគួតែមានការស៊ើបអង្កេតទៅលើមន្រ្តីថ្នាក់ក្រោមចំពោះការអនុវត្តច្បាប់ឲ្យបានតឹងរឹង ។
[…បើនិយាយទៅគឺយើងចុះដើរមួយរយៈប្រមាណគន្លងមកនិងគឺមិនមានការថយចុះទេមានតែការត្រៀមការធ្វើអាជីវកម្មឈើ ទៅប្រទេសវៀតណាមហើយនិងត្រៀមឆូសឆាយផ្លូវ ដើម្បីធ្វើផ្លូវនឹងដឹកចេញពីកម្ពុជាទៅប្រទេសវៀតណាម ថៀមទៀតបើថាឲ្យត្រូវការថយចុះគ្មានទេដូចជាថ្មីៗនេះយើងទឹមត្រឡប់មកពីរតនគិរីវិញគឺយើងមើលឃើញថានៅរតនគិរីនេះគឺគេបើកច្រកផ្លូវមួយដ៏ថ្មីចេស គឺបើកផ្លូវនៅស្រុកអូយាដាវ ដឹកចេញពីអូយាដាវនិងគឺទៅប្រទេសវៀតណាមតែម្ដង បើសិនជាយើងនិយាយទៅគួរតែលុបបំបាត់អាអំពើពុករលួយទៅលើមន្រ្តីថ្នាក់ក្រោមរបស់គាត់ហើយបើសិនជាយើងតាមដានគន្លងមកនិងគឺព្រៃឈើបាត់បង់មកគន្លងមកនិងគឺដោយសារតែពួកគាត់មិនបានអនុវត្តច្បាប់ហើយនិងទទួលសំណូក ពីឧក្រិដ្ធជនមួយចំនួនដែលគាត់រកស៊ីខុសច្បាប់អឺរត់ពន្ឋឈ់ឆ្លងដែនចេញពីកម្ពុជាទៅវៀតណាម…]
ដោយឡែក កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង លើកឡើងស្រដៀងគ្នាដែរថា ការកាប់បំផ្លាញព្រៃនៅតែបន្តកើតមានឡើងដដែល ហើយចំពោះរាល់វិធានការក៏ដូចជាចំណាត់ការដែលក្រសួងបានដាក់មកនោះហាក់ពុំមានប្រសិទ្ធភាពអ្វីឡើយ ព្រោះភាគច្រើនអ្នកដែលមានសមត្ថភាពកាប់បំផ្លាញព្រៃឈើ គឺសុទ្ធសឹងជាអ្នកដែលមានអំណាច។
[…បងក៏មើលឃើញថាការកាប់ព្រៃឈើក៏វាមានការនៅតែបន្តកើតឡើង ចំពោះសង្គមយើងបច្ចុប្បន្នដែលយើយបើទោះបីជាមុននិងនៅក្រៅប្រទេសនឹង លោកនាយករដ្ឋមន្រ្តីបានបង្ហាញហើយ ចោរកាប់ព្រៃឈើគាត់ក៏ស្អប់អីចឹង ហើយគាត់ក៏បានបង្ហាញអំពីយុទ្ធសាស្រ្តនៃការដោះស្រាយ ថាបញ្ជាឧទ្ធម្ភេចក្របាញ់អ្នកកាប់ព្រៃឈើអីចឹងជាដើមចឹងទៅ ចឹងបើតាមការសង្កេតបងគន្លងមកយន្តការផ្សេងៗ ដែលនាយករដ្ឋមន្រ្តីក៏ដោយដែលស្ថាប័នរឺក្រសួងពាក់ព័ន្ធក៏ដោយ មានវិធានការក្នុងការទប់ស្កាត់និងខ្ញុំមើលឃើញថាអត់មានប្រសិទ្ឋភាពទេ ពីព្រោះតែអ្នកដែលមានការពាក់ព័ន្ធទៅលើការកាប់ព្រៃឈើនិងភាគច្រើនជាបុគ្គលដែលមានឋានៈខ្ពស់ …]
គួររំលឹកថា កន្លងទៅ ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឈប់ផ្តល់ដីសម្បទានសេដ្ខកិច្ចដល់ក្រុមហ៊ុនឯកជនទៀតហើយ និងបង្វែរដីសម្បទានទាំងនោះ អោយទៅជាដីសម្បទានសង្គមកិច្ចសម្រាប់ចែកជូនប្រជាពលរដ្ឋវិញ។ ចំណែកក្រសួងមហាផ្ទៃ ក៍ស្នើធ្លាប់ស្នើរឲ្យអភិបាលខេត្តតំបន់ភូមិភាគឦសានចំនួន ៣ខេត្ត រួមមានខេត្តរតនៈគិរី មណ្ឌលគិរី និងស្ទឹងត្រែង ត្រូវចាត់វិធានការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ ឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពរួចធ្វើរបាយការណ៍អំពីលទ្ធផលដែលសម្រេចបានមកក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធផងដែរ ។
គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍មួយ របស់អង្គការណាសារបស់អាមេរិក ដោយបានបង្ហាញថា ប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានអត្រា បាត់បង់ព្រៃឈើរហ័សជាងគេក្នុងពិភពលោក៕ អត្ថបទដោយ ញឹម ស្រីតូច
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!