អ្នកជំនាញផ្នែកកសិកម្ម ៖ បញ្ហាកសិកម្មនៅតែមានចំនុចខ្វះខាតក្នុងការចុះតាមដាន និងការបង្ហាត់បង្រៀនបន្ថែមដល់ប្រជាកសិករ បន្ថែមពីនេះទៀតអ្នកជំនាញកសិកម្ម និងអ្នកវិភាគក៏ជម្រុញឲ្យរដ្ឋាភិបាលបញ្ជូនមន្រ្តីដែលមានជំនាញខាងកសិកម្មចុះមកអប់រំបន្ថែមទៀតទាក់ទងនិងផ្នែកកសិកម្ម
លោក សម វិទូ អ្នកជំនាញផ្នែកកសិកម្ម បានអោយវិទ្យុសំឡេងយុវជន វីអូវ៉ាយ ដឹងនៅថ្ងៃទី ២ ខែវិច្ឆិកា នេះថា ប្រជាពលរដ្ឋមួយចំនួននៅពុំទាន់បានយល់ដឹងច្បាស់ពីរបៀបនៃការធ្វើកសិកម្មឡើយ ដោយពលរដ្ឋមួយចំនួនធ្វើកសិកម្មតាមប្រពៃណី និងអ្នកខ្លះទៀត មិនបានស្វែងយល់ពីបច្ចេកទេសដែលទាមទារអោយរដ្ឋាភិបាលធ្វើការផ្សព្វផ្សាយផ្នែកកសិកម្មឲ្យបានច្រើន និងបញ្ជូនមន្រ្តីដែលមានសមត្ថភាពទាក់ទងនឹងផ្នែកកសិកម្មឲ្យចុះបង្ហាត់បង្រៀនបន្ថែមដល់ប្រជាកសិករ ។
[…ទាក់ទងជាមួយនិងបច្ចេកទេសខាងកសិកម្មកសិករយើង គាត់ធ្វើស្រែគាត់ដាំដំណាំតាមរៀបគាត់ចេះតៗគ្នា រឺក៏គាត់ចេះតាមរយៈរឺក៏ការប្រើប្រាស់ជីការប្រើប្រាស់ថ្នាំអីនិង គឺតាមរយៈក្រុមហ៊ុនអីដែលគេនែនាំឲ្យប្រើប្រាស់ ប៉ុន្តែបើទាក់ទងទៅនិងការទទួលបានចំណេះដឹងជាក់ស្ដែងជាមួយនិង ការចុះបណ្ដុះបណ្ដាលអីអានឹងគឺនៅមានការខ្វះខាតច្រើនហើយអ្វីដែលរដ្ឋាភិបាលអាចធ្វើបាននឹង គឺទាក់ទងការបញ្ជូនមន្រ្តីផ្សព្វផ្សាយហាសមន្រ្តីផ្សព្វផ្សាយខាងបច្ចេកទេសខាងការដាំដុះ និងការចុះអប់រំទៅដល់ឲ្យបានគ្រប់មន្រ្តីក៏ត្រូវមានចំណេះដឹងទាក់ទងទៅនិងបច្ចេកទេសមួយ…]
ដោយឡែក លោក ហង្ស វិទូ អ្នកវិភាគសង្គម និងនយោបាយ យល់ឃើញថា សេដ្ឋកិច្ចនៅក្នុងប្រទេសមានការរីកចំរើន ក៏ដោយសារតែផ្នែកកសិកម្មដែរ ហើយដើម្បីឲ្យផ្នែកកសិកម្មមានការរីកចំរើន លុះត្រាតែរដ្ឋាភិបាលមានការចំណាយថវិការច្រើនទៅលើផ្នែកកសិកម្មនេះ ហើយការចំណាយថវិការទៅលើផ្នែកកសិកម្មនេះទៀតសោត គឺហាក់នៅមានកម្រិតនៅឡើយ ។
[…ធ្វើឲ្យវិស័យរីកចំរើនបានលុះត្រាតែយើងមានលុយ យើងឃើញប្រទេសជាតិណាក៏ដោយមានការរីកចំរើនផ្នែកសេដ្ឋកិច្ចបានលុះត្រាតែកសិកម្មនឹងរឹងមាំ ឧស្សាហកម្មក៏កើតចេញពីកសិកម្មដែរចឹងណាស់ សេវាកម្មទេសចរណ៍អីទាំងអស់នឹងអីគឺមូលដ្ឋានគ្រឹះមកពីប្រជាពលរដ្ឋនឹងគាត់ដាំដុះដំណាំសព្វបែបសព្វយ៉ាងហើយគាត់យកទៅច្នៃប្រឌិតហើយបង្កើតបានជាកុម្លាំងចលកររបស់សេដ្ឋកិច្ចចឹងណាស់ ប៉ុន្តែអ្វីដែលរដ្ឋាភិបាលធ្វើគឺកាបង្កើនការបង្កើនលុយទីមួយ ទីធ្វើមិចឲ្យការប្រើប្រាស់លុយនឹងមានប្រសិទ្ឋភាព យើងឃើញថាការចំណាយរបស់ខ្មែរយើងទៅលើវិស័យកសិកម្មនឹងនៅតិចមែនតែនបើធៀបទៅនឹងរឿងឥតប្រយោជន៍ផ្សេងៗទៀតដែលរដ្ឋាភិបាលគាត់រៀបចំគោលនយោបាយ យើងឃើញថាកសិកម្មនៅមានកំរិត នៅមានកំរិតហាស ជាពិសេសទាក់ទងទៅនឹងផ្នែកអប់រំកសិកម្មតែម្ដង …]
លោក ប៊ុង ដែត សមាជិកក្រុមអ្នកវិភាគវ័យក្មែង យល់ឃើញថា រដ្ឋាភិបាលគួរតែមានការយកពន្ធដីទៅលើអ្នកដែលមានដីស្រែច្រើន និងកាត់បន្ថយការយកពន្ធដីស្រែលើកសិករដែលមានដីស្រែតិចតួច ។
[…រដ្ឋាភិបាលគួរតែយកដីពន្ធស្រែលើអ្នកដែលមានដីហិចតាធំៗ ហើយកាត់បន្ថយប្រជាពលរដ្ឋដែលគាត់មានដីមានដីធ្លីតូចតាចដែលគាត់ធ្វើស្រែគាត់ទុកចោលគាត់គួរតែគិតពន្ធអីចឹងទៅ ជាពិសេសបើសិនជារដ្ឋាភិបាលគាត់គិតដល់ចំនុចនេះ ទាក់ទងទៅនឹងការគិតពន្ធដីស្រែអ្នកដែលទុកចោលរាប់រយរាប់រយហិចតានឹងហាសខ្ញុំគិតថាប្រទេសជាតិនឹងរីកចំរើន ពីព្រោះអាវិស័យនឹងកុំពុងតែមិនមានអឺសកម្មទេ ពីព្រោះរដ្ឋាភិបាលកុំពុងតែព្យាយាមធ្វើមិចឲ្យគិតពន្ធស្រែ...]
គួររំលឹកថា កន្លងមក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ធ្លាប់បានស្នើឲ្យលោក ចច អីដកា អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវកឌ្ឍប្រទេសកម្ពុជា បន្តទៀត ដើម្បីសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់ នាឆ្នាំ២០៣០។
ក្នុងនោះដែរ រដ្ឋាភិបាលបានប្ដេជ្ញាចិត្តខ្ពស់ក្នុងការធ្វើកំណែទម្រង់វិស័យកសិកម្ម និងការធ្វើអាទិភាពការងារ ដើម្បីឲ្យស្របទៅនឹងការវិវឌ្ឍនៃសេដ្ឋកិច្ចជាតិនៅថ្នាក់តំបន់ឲ្យមាននិរន្តរភាព ខណៈមានមតិពីសាធារណជនជាច្រើន បានលើកឡើងថា វិស័យកសិកម្មនៅកម្ពុជាមិនទាន់មានការជឿនលឿនដូចបណ្តាប្រទេស នៅក្នុងតំបន់មួយចំនួននៅឡើយទេ ក្នុងការដែលកម្ពុជានាំចូលបន្លែពីក្រៅប្រទេសក្នុងមួយថ្ងៃៗ រាប់តោន ដើម្បីយកមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
ការធ្វើកំណែទម្រង់នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្លាប់បានអះអាងថា រាជរដ្ឋាភិបាលមិនដែល ព្រងើយកន្តើយទៅនឹងវិស័យកសិកម្មនោះទេ បើទោះបីជាលោកនាយករដ្ឋមន្រ្តីតែងតែចុះ ជួបកម្មករក្នុងវិស័យកាត់ដេរក៏ដោយ គឺមានការយកចិត្តទុកដាក់ដូចគ្នា ដូចជាការដាំដំណាំសិរីរាង្គ គឺគោលនយោបាយ រាជរដ្ឋាភិបាលមានជាយូរមកហើយ មុនអង្គការខាងកសិកម្មមួយចំនួន បង្កើតឡើងមកម្ល៉េះ មិនមែនទើបតែបង្កើតឡើងនោះទេ៕ អត្ថបទដោយ ញឹម ស្រីតូច
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!