អ្នកវិភាគជម្រុញឲ្យរដ្ឋាភិបាលគួរតែមានការបែងចែកច្បាប់ឲ្យច្បាស់រវាងអ្នកដែលប្រើប្រាសស់គ្រឿងញៀន និងអ្នកចែកចាយគ្រឿងញៀន
អ្នកជំនាញផ្នែកច្បាប់ លើកឡើងថា ការអនុវត្តច្បាប់រវាង អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកចែកចាយគ្រឿងញៀន គឺមានកម្រិតខុសគ្នា អ្នកជក់គ្រឿងញៀន ក៏ជាជនរងគ្រោះដែលទទួលឥទ្ធិពលគ្រឿងញៀនផ្តាច់មិនបានប៉ុណ្ណោះ ខណៈអ្នកវិភាគជម្រុញឲ្យរដ្ឋាភិបាលគួរតែមានការបែងចែកច្បាប់ឲ្យច្បាស់រវាងអ្នកដែលប្រើប្រាសស់គ្រឿងញៀន និងអ្នកចែកចាយគ្រឿងញៀន ។
លោក សុខ សំអឿន អ្នកជំនាញផ្នែកច្បាប់លើកឡើងថា ច្បាប់គ្រឿងញៀននៅក្នុងប្រទេសកម្ពុជាគឺមានគ្រប់គ្រាន់ ហើយ ដែលក្នុងនោះមានទាំងច្បាប់អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកដែលចែកចាយគ្រឿងញៀន។ លោកបានបន្ថែមថា សម្រាប់ច្បាប់រវាងអ្នកដែលប្រើប្រាស់និងអ្នកដែលចែកចាយគឺមានលក្ខខណៈខុសគ្នាដែលមានទៅតាមកម្រិតដែលបានប្រព្រឹត្ត ។
[…ច្បាប់គ្រឿងញៀនយើងដូចជាមានសព្វគ្រប់ហើយ មានតាំងពីទាន់កម្មសម្រាប់អ្នកប្រើគ្រឿងញៀន អ្នកជួញដូរគ្រឿងញៀនអ្នកជួញដូរតិចអ្នកជួញដូរធំជាដើមណាស់ដូច្នេះបើយើងនិយាយពីច្បាប់ ដូចជាគ្រប់គ្រាន់ហើយ ដាច់ដោយឡែកពីគ្នាអ្នកប្រើផ្សេងអ្នកជួញផ្សេង ហើយជួញនិងវាមានទោសធ្ងន់ទោសស្រាលប្រសិនបើស៊ីសងទៅលើកម្រិតចំនួនអាដែងជាតិគ្រឿងញៀនណាស់...]
អ្នកជំនាញរូបនេះបានបន្ថែមទៀតថា តាមពិតទៅអ្នកដែលជក់គ្រឿងញៀនគឺមិនមែនជាឧក្រិដ្ឋជននោះទេគឺជាជនរងគ្រោះទៅវិញនោះ ។
[…ក្នុងច្បាប់យើងហាក់ដូចជាទទួលស្គាល់ដែលថាអ្នកជួកគ្រឿងញៀនអឺតាមពិតវាមិនមែនជាឧក្រិដ្ឋជននោះទេគឺជាជនរងគ្រោះព្រោះជនរងគ្រោះដោយការយកចំណេញរបស់ពួកជួញគ្រឿងញៀនក៏ប៉ុន្តែដល់ពេលចាប់ទៅភាគច្រើនអឺដោយសារយើងសង្កេតឃើញថាចាប់អ្នកជួកនិងវាច្រើន ហើយដោយសារក្នុងច្បាប់យើងប្រើពាក្យចែកចាយដូច្នេះជួនកាលពេលខ្លះពួកទិញយកមកជួកហើយចែកគ្នាជួកវាទៅជាប់ពាក្យអាចែកចាយវាទៅជាមានទោសធ្ងន់វិញ…]
ជុំវិញនឹងបញ្ហានេះ លោក មាស នី អ្នកតាមដាននិងការស្រាវជ្រាវការអភិវឌ្ឍសង្គម យល់ឃើញថា នៅតាមមន្ទីឃុំឃាំងភាគច្រើនគឺសឹងតែជាអ្នកទោសដែលជាប់ពាក់ព័ន្ធនិងករណីគ្រឿងញាណទៅហើយ លោកបន្តទៀតថាមានអំពើហិង្សាមួយចំនួនបានកើតឡើងដោយការប្រើប្រាស់គ្រឿងញាណនេះ ដែរ ។ អ្នកជំនាញរូនេះក៏បានជម្រុញឲ្យរដ្ឋាភិបាគួរតែមានការបែងចែកច្បាប់ឲ្យបានច្បាស់ រវាងអ្នកដែលប្រើប្រាស់ និងអ្នកដែលចែកចាយបន្ត ។
[…បារឿងបញ្ហាគ្រឿងញៀននេះតាមពិតខ្ញុំបានធ្វើការសឹក្សាមួយទាក់ទងនិងគ្រឿងស្រវឹងកាលពីប្រាំឆ្នាំមុនហើយខ្ញុំដឹងលឺក្រៅពីរឿងគ្រឿងស្រវឹងនេះគឺគ្រឿងញៀននិងបានរាលដាលរហូតទៅដល់តំបន់ជនបទតាំងពីប្រហែលជាខ្ទង់ប្រាំមួយប្រាំពីរឆ្នាំមុនបា ហើយរឿងមួយទៀតដែលយើងដឹងដេរនៅក្នុងមន្ទីឃុំឃាំងសព្វថ្ងៃនេះយើងឃើញថាប្រមាណជាងពាក់កណ្ដាលនៃអ្នកទោសរឺក៏រហូតដល់ពាក់កណ្ដាលគឺសុទ្ធដែលជាអ្នកពាក់ព័ន្ធនិងគ្រឿងញៀនទាំងអ្នកលក់គ្រឿងញៀនអ្នកប្រើប្រាស់គ្រឿងញៀនណាស់បាចឹងវាជាស្ថានភាពមួយធ្ងន់ធ្ងរណាស់ឥលូវនេះមានអំពើហិង្សាមួយចំនួនបានកើតឡើងដោយសារតែគ្រឿងញៀននិងដែរបា ខ្ញុំចង់ឃើញរដ្ឋាភិបាលត្រូវធ្វើមិចបង្កើននូវយន្តការមួយគឺបែងចែកឲ្យដាច់ស្រឡះរវាងអ្នកប្រើប្រាស់គ្រឿងញៀននឹងអ្នករងគ្រោះដោយសារគ្រឿងញៀនបា…]
ការលើកឡើងខាងលើនេះដែលបន្ទាប់ពីថ្មីនេះ លោក សខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានអំពាវនាវដល់គ្រប់សាសនានៅកម្ពុជាជួយណែនាំដល់សាសនិកទាំងអស់ឲ្យជួយបញ្ជ្រាបការយល់ដឹងអំពីគ្រឿងញៀន និងជួយទប់ស្កាត់កុំឲ្យគ្រឿងញៀនរីករាលដាលដល់សាសនិក។
គួរបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍ប្រចាំឆមាសទី ១ ឆ្នាំ ២០១៨ របស់ក្រសួងសុខាភិបាលស្តីពីការព្យាបាលអ្នកញៀនគ្រឿងញៀនទូទាំងប្រទេសបានឲ្យដឹងថាចំនួនអ្នកញៀនគ្រឿងញៀនដែលមកទទួលការព្យាបាលនៅតាមសេវាសុខាភិបាលមានចំនួន ៣២៣១ នាក់ដែលក្នុងនោះមានប្រុស ៣០១៩ នាក់ ស្រី ២១២ នាក់អ្នកញៀនប្រភេទអំហ្វេតាមីន ៣១០៨ នាក់ និងអ្នកញៀនប្រភេទហេរ៉ូអ៊ីន ១២៣ នាក់ ប៉ុន្តែកាលពីឆ្នាំ ២០១៧ ក្នុងឆមាសទី ១ មានអ្នកញៀនគ្រឿងញៀនដែលមកទទួលការព្យាបាលនៅតាមសេវាសុខាភិបាលមានចំនួនត្រឹមតែ ១៥៩៦ នាក់ប៉ុណ្ណោះ ៕ អត្ថបទដោយ ញឹម ស្រីតូច
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!