អ្នកជំនាញផ្នែកកសិកម្ម គាំទ្រការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្នុងការប្ដេជ្ញាចិត្ត មិនអោយតម្លៃកសិផលធ្លាក់ចុះទៀតនោះទេ នៅឆ្នាំ ២០១៩ ខាងមុខ
អ្នកជំនាញផ្នែកកសិកម្ម និងអ្នកវិភាគ គាំទ្រនឹងការលើកឡើង របស់ រដ្ឋមន្រ្តីក្រសួងពាណិជ្ចកម្ម ដែលប្ដេជ្ញាចិត្ត ថានិងមិនតម្លៃកសិផលមានការធ្លាក់ចុះទៀតនោះទេនៅឆ្នាំ២០១៩ខាងមុខនេះ តែយ៉ាងណាអ្នកជំនាញផ្នែកកសិកម្ម និងអ្នកវិភាគ បានបញ្ជាក់ថាដើម្បីឲ្យការលើកឡើងនេះមានប្រសិទ្ធភាពបានលុះត្រាតែ រដ្ឋាភិបាលគួរតែមានការសហការជាមួយនិងដៃគូរពាក់ព័ន្ធ ។
ថ្មីៗនេះ លោក ប៉ាន សូរស័ក្តិ រដ្ខមន្រ្តីក្រសួងពាណិជ្ចកម្ម បានលើកឡើងថា និងមានការប្ដេជ្ញាចិត្តថានិងមិនតម្លៃកសិផលមានការធ្លាក់ចុះទៀតនោះទេនៅឆ្នាំ២០១៩ខាងមុខនេះ។ ការធ្លាក់ចុះនែតម្លៃកសិផលគន្លងមក គឺដោយសារតែដល់រដូវប្រមូលផល ប្រទេសជិតខាងក៏មានការប្រមូលដូចនៅកម្ពុជាដែរ ដែលនេះហើយគឺជាកត្តាដែលធ្វើឲ្យតម្លៃកសិផលមានការធ្លាក់ចុះបែបនេះ ។
លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា យល់ឃើញ ថា ចំពោះការលើកឡើងរបស់ រដ្ឋមន្រ្តីកក្រសួងពាណិជ្ចកម្ម ដែលបានលើកឡើងាថានិងមិនឲ្យតម្លៃកសិផលមានការធ្លាក់ចុះ គឺជារឿងមួយដែលត្រឺមត្រូវព្រោះនេះភារកិច្ចរបស់រដ្ឋាភិបាលនិងក្រសួងពាណិជ្ចកម្មត្រូវតែធ្វើ ។ លោកបានបន្តទៀតថាដើម្បីឲ្យការលើកឡើងនេះមានប្រសិទ្ធភាពរដ្ឋាភិបាលត្រូវតែមានការពិភាក្សាជានមួមនិងដៃគូរពាក់ព័ន្ធ និងការចាត់វិធានការផ្សេងៗដើម្បីជួយដល់កសិករដូចជាការផ្ដល់ប្រាក់កម្ចី និងការបណ្ដុះបណ្ដាលបច្ចេកទេសដល់លកសិករ និងជាពិសេសការផ្សព្វផ្សាយពត៌មានទីផ្សារសម្រាប់កសិករ ។
បាអឺការផ្ដេជ្ញាចិត្តនិងការដាក់ផែនការយុទ្ធសាស្រ្តរឺក៏ទិសដៅយុទ្ធសាស្រ្តក្នុងការលើកផលិតផលកសិកម្មជួយដកើកសិករគឺជាកាតព្វកិច្ចនិងទួនាទីរបស់រដ្ឋាភិបាលពិសេសគឺក្រសួងពាណិជ្ចកម្មទីមួយទីពីរដើម្បីឲ្យដំណើការនៃការផលិតផលកសិកម្មនិងទិសដៅក៏ដូចជាឆន្ទៈក្នុងការដោះស្រាយបញ្ហានេះបានរដ្ឋាភិបាលត្រូវតែជជែកជាមួយដៃគួរពាក់ព័ន្ធរួមជាមួយនិងធ្វើការចាត់វិធានការផ្សេងៗទៅលើជួយដល់កសិករដូចជាការផ្ដល់ជាទុនកម្ជីការផ្ដល់ការជាបច្ចេកទេសក្នុងការបណ្ដុះបណ្ដាលហើយរួមនិងការបច្ចេកទេសក្នុងការវេចខ្ជប់និងការដាំដុះផងដែរ ហើយមួយទៀតនិងគឺការផ្សព្វផ្សាយអំពីពត៌មានទីផ្សារសម្រាប់កសិករអញ្ជឹងប្រសិនបើក្រសួងពាណិជ្ចកម្មអនុវត្តតាមអ្វីដែលជាយុទ្ធសាស្រ្ត លើទិសដៅតម្រូវការរបស់កសិករបាននោះយើងគិតថាជីវភាពរបស់ប្រជាពលរដ្ឋកសិករច្បាស់ណាស់គឺនិងមានភាពប្រសើរឡើងហើយពួកគាត់និងអាចកាត់បន្ថយការធ្វើចំណាកស្រុកពីតំបន់ជនបទមកទីក្រុងរឺក៏ទៅបណ្ដាលប្រទេសផ្សេងៗដើម្បីរកការងារធ្វើដូចជាប្រទេសថៃនិងម៉ឡេស៊ីជាដើមផងដែរ ។
ដោយឡែក លោក ហង្ស វិទូ អ្នកវិភាគនយោបាយនិងសង្គមយល់ឃើញថា ជាទូទៅក្រសួងមួយចំនួនគឺបានតែលើកឡើងហើយមិនមានវិធានការនោះទេ ហើយចំពោះករណីនេះផងដែរលោក លើកឡើងថា ទាំងក្រសួងពាណិជ្ចកម្មនិងក្រសួងពាក់ព័ន្ធផ្សេងទៀត គឬតែមានមានការចំវិធានដូចជាការរៀបចំសញ្ច័យធនឲ្យបានច្រើនដើម្បី ធានាតម្លៃដល់កសិផល និងត្រូវតែមានយុទ្ធសាស្រ្តគ្រប់គ្រងឈ្មួញដើម្បីកុំឲ្យមានការតម្លាក់តម្លៃ របស់ឈ្មួញ ។
យើងឃើញថាតាមក្រសួងពាក់ព័ន្ធគាត់គ្រាន់តែថាហើយគាត់ដូចអត់មានវិធានការអីទេ ខ្ញុំគិតថាអានិងបើគ្រាន់តែថាខ្ញុំក៏ចេះថានណារក៏ចេះថាដែរតែអ្វីដែលសំខាន់ថាហើយវាអត់កើតជាផលអីអញ្ជឹងបានជាខ្ញុំយល់ឃើញថាបើសិនជារដ្ឋរឺមួយក៏ក្រសួងពាក់ព័ន្ធជាពិសេសក្រសួងកសិកម្មក្រសួងពាណិជ្ចកម្មអីនិងប្ររសិនបើអាចទៅរួចពួកគាត់ត្រូវរៀបចំវិធានការធ្វើមេចរៀបចំសញ្ច័យធនឲ្យបានច្រើនអឺសសម្រាប់ធានាដល់តម្លៃកសិផលរបស់ប្រជាកសិករហើយគាត់ត្រូវចរចារហើយនិងអឺគ្រប់គ្រងឲ្យបាននៅការតំលាក់ថ្លៃរបស់ឈ្មួញដែលសព្វថ្ងៃនេះឈ្មួញយើងដឹងហើយគាត់ធ្វើអីតាមចិត្តគាត់មិនខ្វល់ពីថាយើងទាំងអស់គ្នាជាកសិករនិងខូចខាតយ៉ាងមេចទេអានិងគឺស្រេចតានិងមាត់គាត់។
គួរបញ្ជាក់ផងដែរថា តម្លៃកសិផលនៅលើទីផ្សារជាទូទៅគឺតែងតែស្ថិតនៅការគ្រប់គ្រងដោយឈ្មួញកណ្ដាល ជាអ្នកឲ្យតម្លៃ ដោយពេលខ្លះចង់ឲ្យតម្លៃចុះរឺក៏ឡើងគឺទៅតាមមាត់របស់ឈ្មួញតែប៉ុណ្ណោះដែលនេះគឺជាកត្តាមួយដែលធ្វើអោយកសិករមួយចំនួនអាចនិងបោះបង់មុខរបរជាកសិករហើយនិងសម្រេចចិត្តចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសវិញ ៕ អត្ថបទដោយ ញឹម ស្រីតូច
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!