(ភ្នំពេញ)
ថ្ងៃ អាទិត្យ ទី ២៦ ខែ មីនា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,118,626
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

ក្រុមហ៊ុន កូកា កូឡា៖ Coke Food Fest BBQ ជាពិព័រណ៍ធំលើកទី១ ដែលមានស្តង់ចំនួន ២០ មកពីហាងBBQ ល្បីៗនៅក្នុងរាជធានីភ្នំពេញ

  • VOY News
  • អង្គារ , ០៨ , មករា , ២០១៩ - ១៥:២៦
  • សេដ្ខកិច្ច-សង្គម
  • Comments

ពិព័រណ៍ម្ហូបអាហារ Coke Food Fest BBQ គឺជាឈ្មោះពិព័រណ៍មួយហាក់ប្លែកសម្រាប់ប្រជាពលរដ្ឋទូទៅ ក៏ប៉ុន្តែនេះគឺជាពិព័រណ៍ធំលើកទី១ ដែលមានបង្ហាញនូវស្តង់ម្ហូបអាហារប្រមាណ២០ទីតាំង ដែលរៀបចំឡើងដោយក្រុមហ៊ុនកូកា កូឡាកម្ពុជា ការរៀបចំពិព័រណ៍ម្ហូបអាហារនេះឡើងតាមការបញ្ជាក់ពីក្រុមហ៊ុនកូកា កូឡាគឺដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០១៩។

Coke Food Fest BBQ បានប្រារព្ធធ្វើជាលើកដំបូង នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ដែលទទួលបាននូវការគាំទ្រពីសំណាក់ អតិថិជន និងមកទស្សនា អ្វីដែលពិសេសនោះ គឺអ្នកចូលរួមបានទទួលបទពិសោធន៍ថ្មី និងរសជាតិមុខម្ហូបប្លែកគ្នា នៅក្នុងពិព័រណ៍ Coke Food Fest BBQ។

គួរកត់សំគាល់ដែរថា Coke Food Fest BBQ ដែលជាពិព័ររៀបចំឡើងដោយក្រុមហ៊ុន ភេសជ្ជៈកូកា កូឡា គឺមានការចូលរួមពីស្តង់ម្ហូបអាហារជាង២០ទីតាំង ដែលជាភោជនីយដ្ឋាន BBQ ដែលមានឈ្មោះល្បី នៅក្នុងរាជធានីភ្នំពេញ  ព្រមទាំងមានការប្រគុំBand តន្ត្រីមនោសញ្ចេតនា បែបខ្មែរ ពីសិល្បករល្បីៗជាច្រើនរូប ដោយកម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី២២-ថ្ងៃ២៣ខែធ្នូ ឆ្នាំ២០១៨ ចាប់ពីម៉ោង១៥រសៀល រហូតដល់ម៉ោង២១យប់ ។

ក្នុងព្រឹត្តិការណ៍នេះ មិនត្រឹមតែមានមុខម្ហូបអាហារជាច្រើននោះទេ គឺមានការចូលរួមពី ពិធីការនីដ៏ល្បីល្បាញ ក៏មានលោក នេន ទុំ, ក្រុម Small World Small Band កញ្ញា ហ៊ិន ចន្ទនីរ័ត្ន  ដែលអ្នកចូលរួមហាក់ប្លែក រីករាយថ្មីជាមួយរសម្ហូប រសអារម្មណ៍ទៅនឹងការប្រគំចង្វាក់តន្ត្រី  ដោយស្តាប់តន្ត្រីបណ្តើរក្រេបជាមួយ កូកា-កូឡាបណ្តើរ។

ដោយឡែកសម្រាប់ភោជនីយដ្ឋាន BBQ ល្បីៗដែលបានចូលរួមតាំងស្តង់ រួមមាន៖ ពិភពសាច់អាំង១៦៨, Mastergrill, ភូមិសាច់អាំង១៦៨, Café Dei Korean BBQ, សុជាតា២, D’s BBQ និងភោជនីយដ្ឋាន ដែលមានការទទួលស្គាល់ជាច្រើនទៀត។ ស្តង់ម្ហូបអាហារនីមួយៗ នឹងនាំមកនូវមុខម្ហូបពិសេសប្រចាំហាងរបស់ពួកគេរៀងៗខ្លួន ដោយមានទាំងអាហារសមុទ្រ និងរសជាតិទឹកជ្រលក់ឈ្ងុយឆ្ងាញ់ខុសៗគ្នា។

សូមជម្រាបជូនដែរថា ព្រឹត្ដិការណ៍ជាលើកទី១នេះ ក៏មានការរៀបចំ cokefoodfestkh  ក៏បានផ្តល់​ជូននូវ​សកម្មភាពដ៏រំភើប រីករាយជាច្រើនដូចជា៖ការប្រកួតញ៉ាំលឿនបំផុត  ស្តង់សម្រាប់ថត​រូប​កូកា-កូឡា ការគូរគំនូរ លើផ្ទៃមុខដោយវិចិត្រករល្បីៗ ជាដើម។ ក្នុងឱកាសនេះផងដែរ  Coke Happiness Machine ក៏រង់ចាំអ្នកទាំងអស់គ្នាលេងល្បែងឈ្នះរង្វាន់ពញាក់​អារម្មណ៍ពីក្រុម​ហ៊ុន​ កូកា-កូឡាផងដែរ។

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,118,626
ស្តាប់អនឡាញ