សង្គមស៊ីវិល មន្ត្រីអង្កេតផ្នែកសិទ្ធិមនុស្ស និងអ្នកវិភាគ ជម្រុញអោយ រដ្ឋាភិបាលគួរតែស្វែងរកនីតិវិធីនៅក្នុងការដោះស្រាយ ដើម្បីធ្វើយ៉ាងណាឲ្យភាគីសហគមន៍អន្តរជាតិមានពិចារណាឡើងវិញចំពោះការគ្រោងនឹងការផ្ដាច់ការអនុគ្រោះពន្ធមកលើកម្ពុជា
សង្គមស៊ីវិល មន្ត្រីអង្កេតផ្នែកសិទ្ធមនុស្ស និងអ្នកវិភាគ ជម្រុញអោយ រដ្ឋាភិបាល គួរតែស្វែងរកនិតិវិធីនៅក្នុងការដោះស្រាយ ដើម្បីធ្វើយ៉ាងណាឲ្យភាគីសហគមន៍អន្តរជាតិមានពិចារណាឡើងវិញចំពោះការគ្រោង និងការផ្ដាច់ការអនុគ្រោះពន្ធមកលើកម្ពុជា ខណៈសហជីពកំពុងបង្ហាញការព្រួយបារម្ភ បើសិនជាសហគមន៍អន្តរជាតិផ្ដាច់ការអនុគ្រោះពន្ធ EBA មែននោះ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ កាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល បានលើកឡើងថា បើសិនជាសហគមន៍អន្តរជាតិធ្វើការដាក់ទណ្ឌកម្មមកលើកម្ពុជាមែននោះ អ្នកដែលរងគ្រោះអាចជាបក្សប្រឆាំងច្រើនជាង ។
ទាក់ទិននឹងករណីនេះ លោក យ៉ង់ គីមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ យល់ឃើញថា សម្រាប់ការមានគុំនំគំគួនគ្នាទៅវិញទៅមក មិនមែនជារឿងមួយដែលល្អប្រសើនោះទេសម្រាប់កម្ពុជា កម្ពុជាគួតែមានការរួបរួម និងសាមគ្គីគ្នាទៅវិញទៅមក ដើម្បីរិះរកវិធីសាស្ត្រដោះស្រាយប្រសិនបើកម្ពុជានឹងមានការផ្ដាច់ការអនុគ្រោះពន្ធមែននេះ ។
ជាមួយគ្នានេះដែរ លោក ស៊ឹង សែនករុណា មន្រ្តីសង្កេតផ្នែកសិទ្ធមនុស្ស នៃអង្កការអាដហុក យល់ឃើញថា រដ្ឋាភិបាលហាក់មិនទាន់ត្រឹមត្រូវនៅធ្វើដែលខាងសហភាពអឺរ៉ុបដែលដាក់មកនៅឡើយនោះទេ ហើយបើសហគមន៍អន្តរជាតិផ្ដាច់ការអនុគ្រោះពន្ធក៏មិនអាចទម្លាក់កំហុសទៅលើភាគីសហគមន៍អន្តរជាតិបានដែរ ព្រោះដោយសារតែរដ្ឋាភិបាលមិនទាន់បានបំពេញទៅតាមចំនុចដែលសហគមន៍អន្តរជាតិចង់បាននៅឡើយ ដូច្នេះហើយរដ្ឋាភិបាលត្រូវតែមានគោលជំហរនៅក្នុងការដោះស្រាយបញ្ហាទាំងនេះ ។
ដោយឡែក លោក ហង្ស វិទូ អ្នកវិភាគនយោបាយ និងសង្គម យល់ថា បើសិនជាកម្ពុជាមានការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ មែននោះ គឺអាចបណ្ដាល មកពីកត្តាពីរចំនុចសំខាន់ៗ គឺអាចមកពីកត្តារដ្ឋាភិបាលកម្ពុជា ហាក់មិនមានការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ និងមួយវិញទៀតអាចមកពីកត្តា បក្សប្រឆាំងដែលស្នើរឲ្យខាងសហគមន៍អន្តរជាតិធ្វើការដាក់ទណ្ឌកម្មមកលើកម្ពុជា ។
ជុំវិញនឹងករណីនេះផងដែរ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងបើសិនជាភាគីអន្តរជាតិផ្ដាច់ការផ្ដល់ប្រព័ន្ធ EBA មកលើកម្ពុជានោះ តែបើទើបីជាយ៉ាងណាលោកនៅតែស្នើឲ្យរដ្ឋាភិបាលគួរតែចរចារឡើងវិញជាមួយនិងភាគីពាក់ព័ន្ធ ផងដែរ ។
អ្នកជំនាញរូបនេះបានបន្តទៀតថា កម្ពុជាអាចរងនៅផលប៉ះពាល់ច្រើន បើសិនជាសហគមន៍អន្តរជាតិផ្ដាច់ការអនុគ្រោះពន្ធEBA មែននោះ ។
គួរបញ្ជាក់ផងដែរ ថាកន្លងមក សហភាពអឺរ៉ុបបានគ្រោងនឹងដកការអនុគ្រោះពន្ធ លើកលែងតែអាវុធនេះពីកម្ពុជា ដែលបានបញ្ជាក់ថានេះជាការប្រមានលើកចុងក្រោយមកលើប្រទេសកម្ពុជា ដោយសារតែសហភាពអឺរ៉ុបមានការព្រួយបារម្ភ អំពីបញ្ហានយោបាយនៅកម្ពុជា ដែលមានការចាប់ប្រមុខបក្សប្រឆាំងដាក់ពន្ធធានាគារ និងហាមមិនអោយតំណាងរាស្រ្តគណៈប្រឆាំងទាំង១១៨រូបមិនអោយមានសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ បញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារនៅកម្ពុជា និងទាមទារឲ្យរដ្ឋាភិបាលកម្ពុជាមានដំណោះស្រាយសមស្របណាមួយទាក់ទិននឹងបញ្ហាទាំងអស់នេះ ៕ អត្ថបទដោយ ញឹម ស្រីតូច
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!