(ភ្នំពេញ)
ថ្ងៃ អាទិត្យ ទី ២៦ ខែ មីនា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,118,641
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

អ្នកវិភាគ និងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជម្រុញអោយមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវពង្រឹងឆន្ទៈ ក្នុងការអនុវត្តតួនាទី និងកាតព្វកិច្ចរបស់ខ្លួនបន្ថែមទៀត ដើម្បីប្រសិទ្ធិភាពការងារមូលដ្ឋាន

  • VOY News
  • ច័ន្ទ , ០៤ , មីនា , ២០១៩ - ១៤:៣៤
  • ព័ត៌មានជាតិ
  • Comments

អ្នកវិភាគ  និងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ថា ការបំពេញការងារ ក៏ដូចជាទំនួលខុសត្រូវក្នុងការអនុវត្តតួនាទី និងកាតព្វកិច្ចរបស់មន្រ្តីនៅថ្នាក់ក្រោមជាតិ  ហាក់នៅមានកម្រិតនៅឡើយ  ដោយអ្នកទាំងនោះ ជម្រុញអោយរដ្ឋាភិបាល ត្រូវពិនិត្យឡើងវិញនូវគោលនយោបាយវិមជ្ឈកាល  ព្រមទាំងមន្រ្តីថ្នាក់ក្រោមជាតិខ្លួនឯង ត្រូវពង្រឹងឆន្ទៈ ក្នុងការអនុវត្តតួនាទី និងកាតព្វកិច្ចរបស់ខ្លួនបន្ថែមទៀត ។ 

សូមស្ដាប់ព័ត៌មានពិស្ដារ ៖   

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក មាស នី  យល់ឃើញថា ការអនុវត្តគោលនយោបាយវិមជ្ឈកាលនៅថ្នាក់ក្រោមជាតិ នាបច្ចុប្បន្ន ហាក់ប្រសិទ្ធិភាពនៅមានកម្រិត ដោយលោកលើកឡើងថា មានបញ្ហាមួយចំនួន ដែលបានធ្វើប៉ះពាល់ដល់ប្រព័ន្ធវិមជ្ឈកាលនៅថ្នាក់ក្រោមជាតិ គឺ បញ្ហាប្រព័ន្ធថ្មី ប្រពៃណីចាស់    បញ្ហាយន្តការធ្វើការរបស់ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នៅមានកម្រិត  ក៏ដូចជា បញ្ហាការគ្រប់គ្រងដែលមានការទាក់ទងនឹងរឿងនយោបាយ ជាដើម ។ 

អ្នកស្រាវជ្រាវរូបនេះ បានជម្រុញអោយរដ្ឋាភិបាល ត្រូវពិនិត្យឡើងវិញនូវប្រព័ន្ធវិមជ្ឈកាល និងត្រូវមានការវាយតម្លៃដោយឯករាជ្យមួយ ដើម្បីពង្រឹងសមត្ថភាព ប្រសិទ្ធិភាពការងារ  និងធានាអោយបាននូវទំនួលខុសត្រូវខ្ពស់បន្ថែមរបស់មន្រ្តីនៅថ្នាក់ក្រោមជាតិ  ។

ជាមួយគ្នានេះ លោក ពេជ្រ ស្រស់  សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើងថា ការបំពេញការងាររបស់មន្រ្តីនៅក្រោមជាតិ  ប្រសិទ្ធិភាពហាក់នៅមានកម្រិតនៅឡើយ ដោយលោកបញ្ជាក់ថា  មន្រ្តីនៅថ្នាក់ក្រោមជាតិ មិនទាន់មានលទ្ធភាព និងឆន្ទៈក្នុងការបំពេញតួនាទី និងកាតព្វកិច្ចរបស់ខ្លួននោះទេ ។  

ក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក ពេជ្រ ស្រស់  ក៏ធ្លាប់បានលើកបញ្ហានេះជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ  ប៉ុន្តែលោកក៏ជម្រុញបន្ថែមអោយមន្រ្តីក្រោមជាតិ ត្រូវមានការអនុវត្តនូវតួនាទី និងកាតព្វកិច្ចរបស់ខ្លួនទៅតាមបទបញ្ញតិ និងច្បាប់ដែលបានចែង ដើម្បីចូលរួមបម្រើពលរដ្ឋអោយមានប្រសិទ្ធិភាព ព្រមទាំងធ្វើអោយប្រទេសជាតិមានការរីកចម្រើនជឿនលឿន ទៀតផង ។ 

លោក សុខសុវណ្ណ វឌ្ឈនាសាប៊ុង  សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លើកឡើងថាដែរថា ការអនុវត្តការងាររបស់មន្រ្តីមូលដ្ឋាន នាពេលបច្ចុប្បន្ន ភាគច្រើនមិនបានគោរពទៅតាមបទដ្ឋានគតិយុត្តិច្បាប់ ប៉ុន្តែ ក្រោយកការប្រកាសអនុវត្តអភិក្រមទី៥ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន  លោកសង្ឃឹមថា មន្ត្រីទាំងនោះអាចនឹងមានកែប្រែ ដែលលោកនឹងរង់ចាំមើលបន្តទៀត ផងដែរ ។ 

លោក វឌ្ឈនាសាប៊ុង  មានលើកឡើងបន្ថែមថា មានតែការតាមដានការអនុវត្តច្បាប់ និងការរាយការណ៍ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែប៉ុណ្ណោះ  ដែលជាមូលដ្ឋានគ្រឹះក្នុងការកែប្រែឥរិយាបថ  និងការអនុវត្តតួនាទីរបស់មន្រ្តីថ្នាក់ក្រោយ បានល្អប្រសើរ  ។ 

គួរកត់សម្គាល់ដែរថា កន្លងទៅ ក្នុងកិច្ចប្រជុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ  និងផ្ដល់យោបល់ ជាមួយនឹងប្រតិភូក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ  ឧត្តមក្រុមប្រឹក្សា ក៏បានលើកឡើងពីបញ្ហាឥរិយាបថ  និងទំនួលខុសត្រូវរបស់មន្រ្តីនៅថ្នាក់ក្រោមជាតិ ជាពិសេសគណៈអភិបាលខេត្ត ក្រុង ស្រុក ដែលត្រូវកែប្រែបេសកកម្មបម្រើសេវាសាធារណៈជូនពលរដ្ឋ និងការបំពេញកាតព្វកិច្ចរបស់ខ្លួន ក៏ប៉ុន្តែតាមការបញ្ជាក់របស់លោក សុខសុវណ្ណ វឌ្ឈនាសាប៊ុង មកទល់នឹងពេលនេះ មិនទាន់មានការឆ្លើយបទនោះទេ ។

សូមបញ្ជាក់ថា  កាលពីថ្ងៃទី ១ ខែ មីនា កន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាសាធារណៈ ថា  មន្រ្តីរាជការទាំងឡាយណា ដែលប្រព្រឹត្តអំពើផ្ដេសផ្ដាស ជាពិសេសអំពើខុសច្បាប់ នឹងត្រូវទទួលការដាក់ពិន័យ និងរងការបណ្ដេញចេញពីតំណែង ព្រមទាំងផ្ដន្ទាទោសតាមច្បាប់ទៀតផង  ដោយលោកនឹងអនុវត្តនូវអភិក្រមទី ៥ គឺ វះកាត់ ចំពោះមន្រ្តីរូបណា ដែលរំខាន់ដល់ផលប្រយោជន៍ជាតិ និងប្រជាជន ៕  អត្ថបទដោយ ធឿន វ៉ាន់សុង 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,118,641
ស្តាប់អនឡាញ