(ភ្នំពេញ)
ថ្ងៃ អាទិត្យ ទី ២៦ ខែ មីនា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,118,588
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានដឹកនាំគណប្រតិភូក្រសួងបរិស្ថានទៅចូលរួម នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់អាស៊ីអឺរ៉ុប ស្តីពីនិរន្តរភាពសមុទ្រ នៅទីក្រុងបាងកកប្រទេសថៃ

  • VOY News
  • ព្រហស្បតិ៍ , ០៧ , មីនា , ២០១៩ - ១៥:៤១
  • ព័ត៌មានជាតិ
  • Comments

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានដឹកនាំគណប្រតិភូក្រសួងបរិស្ថានទៅចូលរួម នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់អាស៊ីអឺរ៉ុប ស្តីពីនិរន្តរភាពសមុទ្រ នៅទីក្រុងបាងកកប្រទេសថៃ ដែលដឹកនាំដោយលោក នេត្រ ភក្ត្រារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។

      បើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ នៅលើហ្វេសប៊ុករបស់លោក នៅរសៀលថ្ងៃទី ៧​ ខែមីនា ឆ្នាំ២០១៩នេះ បានអោយដឹងថា កិច្ចប្រជុំ ស្តីពីនិរន្តរភាពសមុទ្រ ដឹកនាំដោយលោក

Don Pramudwinai រដ្ឋមន្រ្តីក្រសួងការបរទេសថៃ ដោយមានសមាជិក សមាជិកាសរុបចំនួន ១៧០នាក់  ក្នុងនោះ មកពីសហគមន៍អឺរ៉ុបចំនួនន៣០ ប្រទេសនិងអាស៉ីចំនួន ២១ ប្រទេស។ ដោយឡែកិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិភាក្សាលើការអនុវត្តយុទ្ធសាស្រ្តនិរន្តរភាពសមុទ្រដែលជាចំណុចរួមរវាងមនុស្ស និងបរិស្ថាន តាមរយៈការលើកកម្ពស់និរន្តរភាពសមុទ្រ និងសេដ្ឋកិច្ចខៀវ ។ ការអភិរក្សនិងការប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងឆ្នេរ និងវិទ្យាសាស្រ្ត បច្ចេកវិជ្ជា និងនិវានុវត្តន៍។

ឆ្លៀតក្នុងឪកាសនោះ លោកនេត្រ ភក្រ្តា បានចែករំលែកអំពីបទពិសោធន៍របស់កម្ពុជាក្នុងការគ្រប់គ្រងនិងអភិរក្សសមុទ្រ និងកិច្ចខិតខំរបស់កម្ពុជាក្នុងការការពារបរិស្ថានសមុទ្រ ក៏ដូចជាការអភិវឌ្ឍដោយចីរភាព។

សូមជម្រាបជូនដែរថា ក្នុងកិច្ចប្រជុំផ្តល់នូវឱកាសសម្រាប់ប្រទេសអាស៊ី និងអ៉ឺរ៉ុប ដើម្បីកំណត់នូវ ទី១) អាទិភាព និងបញ្ហា ដើម្បីលើកកម្ពស់និរន្រតភាពសមុទ្រក្នុងការរួមចំណែកអនុវត្តកម្មវិធីអភិវឌ្ឍន៍ឆ្នាំ២០៣០។ ទី២) ការច្នៃប្រឌិតថ្មីរបស់អ្នកពាក់ព័ន្ធរួមទាំង ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល និងថ្នាក់តំបន់ ជាពិសេសអ្នកវិទ្យាសាស្រ្ត អ្នកស្រាវជ្រាវក្នុងការរិរះរកនូវវិធីសម្រាប់ធានានូវនិរន្តភាពសមុទ្រ។

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,118,588
ស្តាប់អនឡាញ