(ភ្នំពេញ)
ថ្ងៃ សុក្រ ទី ២៧ ខែ មករា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,056,172
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

មិត្ដហ្វូនផ្ដល់រង្វាន់បុគ្គលិកឆ្នើម ឲ្យចូលរួមសនិ្នបាតទូរស័ព្ទដៃពិភពលោកក្រុងបាសេឡូណា

  • VOY News
  • ច័ន្ទ , ១៨ , មីនា , ២០១៩ - ១៧:១៨
  • ព័ត៌មានជាតិ
  • Comments

ក្រោយ​ពី​សន្និបាត​រយៈ​ពេល ៤ ថ្ងៃ បុគ្គលិក​ឆ្នើម​របស់​ក្រុមហ៊ុន​មិត្ដ​ហ្វូនបាន​ទទួល​នូវបទពិសោធ​ដ៏​មាន​អត្ថ​ប្រយោជន៍​បំផុត​ពី​ព្រឹត្ដិការណ៍​មួយ​នេះ​។

គណៈប្រតិភូ​របស់​សម្ព័ន្ធ Viettel Group មក​ពី​ទីផ្សារ​នានា​ជុំវិញ​ពិភព​លោក​មក​ចូលរួម​សន្និបាត​ទូរស័ព្ទដៃ​ពិភពលោក​

ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​សម្រេច​កិច្ច​ការ​សំខាន់​ៗ​នៅ​កន្លែង​ការងារ បុគ្គលិក​ទាំង​នេះ​ត្រូវបាន​ផ្ដល់​​ឱកាស​ឲ្យ​ចូលរួម​ការ​សិក្សា​រយៈ​ពេល​ខ្លី​នៅ​ទីក្រុង​បាសេឡូណា ប្រទេស​អេស្ប៉ាញ ក្នុង​ពិព័រណ៍​ផ្នែក​ទូរគមនាគមន៍​ធំ​បំផុត​ក្នុង​លោក​។ ការ​ចំណាយ​ទាំង​ស្រុង​លើ​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ នឹងត្រូវបាន​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ រួមទាំង ថ្លៃ​សំបុត្រ​យន្ដហោះ អាហារ ការ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ និង​ការ​ចាយ​វាយ​ផ្សេង​ៗ​ក្នុង​ទីក្រុង​បាសេឡូណា​។ ការ​ចំណាយ​សរុប​មាន​ចំនួន​ប្រមាណ​ជិត ៥០០០ ដុល្លារ​សម្រាប់​ម្នាក់​។ គោល​នយោបាយ​ផ្ដល់​រង្វាន់​ដល់​បុគ្គលិក​ឆ្នើម​នេះ ត្រូវបាន​អនុវត្ដ​ប្រចាំ​ឆ្នាំ​ដោយ​ក្រុមហ៊ុន​សម្ព័ន្ធ​ទូរគមនាគមន៍​ ដ៏​ធំ​បំផុត​ Viettel ក្នុង​ប្រទេស​វៀតណាម និង​ជា​ក្រុមហ៊ុន​មេ​របស់​បុត្រ​សម្ព័ន្ធ​មិត្ដហ្វូន ដើម្បី​លើក​ទឹកចិត្ដ​ដល់​បុគ្គលិក​ទាំង​អស់​មក​ពី​គ្រប់​ប្រទេស​ដែល​ជា​មែក​ធាង​ Viettel Group ទាំង​អស់។  សាខា​នីមួយៗ​នឹង​មាន​បេក្ខភាព​បុគ្គលិក​ឆ្នើម​ ២ នាក់​ដើម្បី​ទៅ​ចូល​រួម​សន្និបាត​។ មក​ពី​គ្រប់​មុខ​នាទី និង​គ្រប់​ផ្នែក បុគ្គលិក​ទាំង​អស់​សុទ្ធ​តែ​មាន​ឱកាស​ទទួល​បាន​នូវ​រង្វាន់​យ៉ាង​យុត្ដិធម៌លើ​​ស្នាដៃ​ល្អ​ ឬ​ចូលរួម​ចំណែក​អភិវឌ្ឍ​ក្រុមហ៊ុន​យ៉ាង​សកម្ម​។ ពួកគេជា​បុគ្គលិក​គំរូ ដែល​មាន​ទេពកោសល្យ ចេះ​គិត​គូរ​ដល់​ការ​អភិវឌ្ឍ​នៅ​កន្លែង​ធ្វើ​ការ និង​តែងតែ​ផ្ដល់​តម្លៃការងារ​ខ្ពស់​ជាង​បញ្ហា​បុគ្គល​ដោយ​មាន​ឆន្ទះ​រុញ​ច្រាន​ក្រុមហ៊ុន​ឈាន​ឡើង​ទីផ្សារ​កំពូល​។

លោកហឿង គុជច័ន្ទតារា មកពីក្រុមហ៊ុនមិត្តហ្វូន (ប្រទេសកម្ពុជា) បាន​ចែករំលែក​អំពី​គោល​នយោបាយ​ផ្ដល់​រង្វាន់​ដល់​បុគ្គលិក​ឆ្នើម​នេះ​ថា​៖ «​នេះជា​គោល​នយោបាយ​​ដ៏​ល្អ​បំផុត។ ខ្ញុំ​មិន​ធ្លាប់​ជួប​ក្រុមហ៊ុន​ណា​នៅ​កម្ពុជា មាន​គោល​នយោបាយ​ល្អ​បែប​នេះ​នោះទេ​»។ លោកគុជច័ន្ទតារា បានចូលរួមចំណែកដ៏ធំធេងដល់ក្រុមហ៊ុនដូចជាការទទួលខុសត្រូវរបស់អនុប្រធានមជ្ឈមណ្ឌលផ្នែកបច្ចេកទេសនិងប្រធានសហជីពនៅក្នុងក្រុមហ៊ុនមិត្តហ្វូន"។

លោកហឿង គុជច័ន្ទតារាថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូពីប្រទេសកម្ពុជានៅស្តង់របស់ Viettel ក្នុង MWC 2019

លោក Richard មក​ពីក្រុមហ៊ុនBitel (ប្រទេសប៉េរូ) បាន​និយាយ​ថា​៖ «​គោល​នយោបាយ​នេះ​ពិត​ជា​អស្ចារ្យ​ណាស់​ ដោយ​បាន​ទទួល​ស្គាល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​របស់​យើង​ដោយ​ការ​ធ្វើ​បច្ចុប្បន្ន​លើ​សមត្ថភាព​របស់​យើង​ផ្ទាល់​»។ លោក Richard ជា​នាយក​សាខា​ដ៏​ឆ្នើម​មួយ​រូប ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ដល់​ក្រុមហ៊ុន Bitel តាំងពី​ដំបូង​រៀង​មក​។ ក្នុង​ឆ្នាំ​២០១៨ លោក​បាន​អភិវឌ្ឍ​ជូន​អតិថិជន​ជិត ៣០ ម៉ឺន​នាក់​សម្រាប់​សាខា​មួយ​នេះ ​ភ្នាក់ងារ​សរុបចំនួន ១៥ និង​ចំនួន​ស្ថានីយ​មូលដ្ឋាន​ត្រូវបាន​បង្កើន​ឡើង ២០០ ភាគ​រយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។

លោក Newman នាយក​ប្រតិបត្ដិ​មជ្ឈមណ្ឌល ខូវ៉ាលីណា មក​ពី​ក្រុមហ៊ុន Telemor (ប្រទេសទីម័រ​ខាង​កើត​) បាន​និយាយ​ថា​៖ «ខ្ញុំ​ពិត​ជា​មាន​ការ​រំភើប​ចិត្ដ​ខ្លាំង​ ពីព្រោះ​ខ្ញុំ​ទទួល​បាន​នូវ​បទពិសោធ​ផ្នែក​បច្ចេកវិទ្យា​ថ្មី​ៗ​ពី​ទី​នេះ (MWC2019) ជាពិសេស​ ស្ដង់​របស់ Google, Nokia, Oracle និង Docomo ជាដើម​»។ សម្រាប់​រយៈ​ពេល ៦ខែ​ជាប់​គ្នា ដែល​ជា​គុណសម្បត្ដិ​ពី​ការ​គ្រប់​គ្រង​របស់​លោក មជ្ឈមណ្ឌលបន្ដ​​រក្សា​តំណែង​លេខ ១ ជា​ក្រុមហ៊ុន​ប្រតិបត្ដិករ​ទទួល​ចំណូល​ខ្ពស់ សម្រេច​កិច្ច​ការ​ល្អ​បំផុត​ក្នុង​ចំណោម​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទាំង ១៣ របស់​ Telemor។​

គោល​នយោបាយ​ផ្ដល់​រង្វាន់​ដ៏​ត្រឹម​ត្រូវនេះ មិន​ត្រឹម​តែលើក​ទឹកចិត្ដ​ដល់​ស្មារតី​ខិត​ខំ​ធ្វើ​ការ​របស់​បុគ្គលិក​សម្រាប់​ឆ្នាំ​បន្ទាប់​ៗ​នោះ​ទេ ប៉ុន្ដែ​វា​ក៏​បបង្កើន​សមត្ថភាព​ជំនាញ​របស់​ពួកគេ​ផង​ដែរ​។

ប្រអប់​ព័ត៌មាន​:

មិត្តហ្វូន ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Viettel Group ជា​សហគ្រាស​ទូរគមនាគមន៍​មួយ​ដែល​មាន​ចំនួន​ប្រើ​ប្រាស់​ច្រើន​បំផុត​ក្នុង​ពិភព​លោក​។ Viettel Group បច្ចុប្បន្ន ជា​ប្រតិបត្ដិករ​ផ្ដល់​សេវាកម្ម​ទូរគមនាគមន៍​ធំ​បំផុត​នៅ​វៀតណាម​។ ទំហំ​ទុន​វិនិយោគ​ ប្រតិបត្ដិការ​ និង​ពាណិជ្ជកម្ម​របស់​សម្ព័ន្ធ​យក្ស​នេះ បាន​ពង្រីក​ដល់ ១៣ ប្រទេស​ រួមទាំង ទ្វីប​អាស៊ី អាមេរិក និង​​អាហ្វ្រីក​ ដោយ​មាន​ទីផ្សារ​ ២៧០ លាន​នាក់​។ ថ្មី​ៗ​នេះ សម្ព័ន្ធ Viettel Group កំពុង​ប្រតិបត្ដិការ​នៅ​បណ្ដា​ប្រទេស​នានា ដូចជា វៀតណាម ឡាវ កម្ពុជា ទីម័រ​ខាង​កើត មីយ៉ាន់ម៉ា ម៉ូសំប៊ិក ប៊ូរុនឌី តង់ហ្សានី កាមេរូន ហៃទី ប៉េរូ រុស្ស៊ី និង​បារាំង​។ បន្ថែម​លើ​ពាណិជ្ជកម្ម​ទូរ​គមនាគមន៍ Viettel ក៏​បាន​ចូលរួម​ក្នុង​វិស័យ​ស្រាវជ្រាវ​​ផលិត​​បច្ចេកវិទ្យា​ទំនើប និង​វិស័យ​ដទៃ​ទៀត​ ដូចជា ផ្នែក​ប្រៃសណីយ សំណង់ និង​តម្លើង​បរិក្ខា ពាណិជ្ជកម្ម និង​ អាហរ័ណ និហរ័ណ​៕

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,056,172
ស្តាប់អនឡាញ