រាជរដ្ឋាភិបាល ចេញសេចក្ដីសម្រេចស្ដីពីការតែងតាំងសមាសភាពអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
រាជរដ្ឋាភិបាល ចេញសេចក្ដីសម្រេច ស្ដីពី ការតែងតាំងសមាសភាពអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ។
អ្នកនាំពាក្យនៅតាមក្រសួងស្ថាប័ននានាចំណុះអោយរាជរដ្ឋាភិបាល ត្រូវបានតែងតាំងសមាសសភាពក្នុងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលមានចំនួនសរុប ៣០រូប ដែលប្រធានអង្គភាពនេះ គឺដឹកនាំដោយលោក ផៃ ស៊ីផាន ចំណែកលោក ឯក ថា អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តី ជាអនុប្រធានអចិន្រ្តៃយ៍ រួមទាំងមានអនុប្រធាន ៣រូបផ្សេងទៀត រួមមាន លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ និង លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អមទាំងសមាជិក ២៥ រួបទៀត ។
នេះបើយោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៩ នេះ ។
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!